ទោះមិនទាន់ឆ្លងកាត់ ឬឆ្លងកាត់ហើយក្តី ស្រីៗគួរដឹងខ្លះៗជុំវិញបញ្ហាកូនមិននៅ ឬរលូតកូន គ្រាន់ការពារថ្ងៃមុខ ព្រោះការរលូតកូនអាចជាការបាត់បង់ធ្ងន់ធ្ងរបំផុតមួយសម្រាប់ស្រីៗយើង។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីមូលហេតុ វិធីព្យាបាល និងបង្ការករណីរលូតកូន។
បញ្ហារលូត ភាគច្រើនកើតឡើងក្រោមសប្តាហ៍ទី២០ ក្រោយពពោះ។ ចំណោមស្រីៗមានផ្ទៃពោះ ១០ នាក់ គឺមាន ១-២ ករណី ហើយជះឥទ្ធិពលយ៉ាងខ្លាំងលើសតិអារម្មណ៍ម៉ាក់ៗ។
១- មូលហេតុបង្ក
មនុស្សភាគច្រើនយល់ថា ករណីនេះជាកំហុសស្រីៗ តែការរលូតពាក់ព័ន្ធភាពមិនប្រក្រតីក្នុងរាងកាយ និងប្រព័ន្ធភាពស៊ាំ។ រាងកាយយើងអាចទទួលសញ្ញាមិនប្រក្រតី ដោយសារកូនក្នុងផ្ទៃពោះភាគច្រើនបង្កឡើងដោយក្រូម៉ូសូមមិនធម្មតា។ សប្តាហ៍ទី៨ ក្រោយពពោះ ជាដំណាក់កាលគ្រោះថ្នាក់បំផុត បើលទ្ធផលឆ្លុះអេកូឃើញថា ចង្វាក់បេះដូងកូនខ្សោយ ឱកាសរលូតមានកាន់តែខ្ពស់ដូចគ្នា។
អ័រម៉ូនក៏ជាកត្តាបង្កឲ្យរលូត ក្នុងនោះមានស្រីៗមួយចំនួនមានភ្នាសស្បូនស្តើង ដោយសារអតុល្យភាពអ័រម៉ូន។ ករណីនេះ ត្រូវការព្យាបាលដោយថ្នាំអ័រម៉ូនប្រូហ្គេសស្ដេរ៉ូន (Progesterone) ហើយភាគរយជាសះស្បើយទាប។
ក្រៅពីនេះ ភាពមិនប្រក្រតីប្រព័ន្ធភាពស៊ាំបំផ្លាញកោសិកាឈាមក្រហម ក៏អាចរលូតដូចគ្នា។ តាមរយៈធ្វើតេស្តឈាម គ្រូពេទ្យអាចរកឃើញហានិភ័យរលូតកូន ជួយស្រីៗយើងការពារជាមុន ហើយការព្យាបាល គឺត្រូវចាក់ថ្នាំ អាស្ពីរីន ឬហេប៉ារិន។ រីឯការធ្វើការងារ ហាត់ប្រាណ ឬប្រើថ្នាំពន្យារកំណើត មិនអាចធ្វើឲ្យស្រីៗរលូតកូនទេ។
គណនាទម្ងន់ស្ត្រីពពោះ ចុចទីនេះ
២- អាការៈបែបណាខ្លះ?
ធ្លាក់ឈាម រមួលក្រពើ ជាសញ្ញាគ្រោះថ្នាក់សម្រាប់ស្រីៗយើង ទោះអាការៈទាំងនេះមើលទៅធម្មតា តែអាចបង្កទៅជាធ្ងន់ធ្ងរក្នុងរយៈពេលពពោះ ៣ ខែដំបូង។ បើមានផ្ទៃពោះ គួរទៅជួបគ្រូពេទ្យឯកទេស ពិគ្រោះ និងពិនិត្យឲ្យបានត្រឹមត្រូវ។ យ៉ាងណា មិនមែនគ្រប់ការធ្លាក់ឈាម និងឈឺចុក សុទ្ធតែគ្រោះថ្នាក់ទាំងអស់នោះទេ បើពិនិត្យឃើញចង្វាក់បេះដូងលោតខ្លាំង នោះក៏គ្មានអីត្រូវបារម្ភដែរ ណាត់ជួបគ្រូពេទ្យឲ្យទៀងទាត់ ដើម្បីបញ្ចៀសភាពមិនប្រក្រតីផ្សេងៗ។
៣- របៀបថែទាំក្រោយរលូត
២ សប្តាហ៍ដំបូង ក្រោយរលូត យើងនឹងឈឺចាប់ដោយសារដាច់ស្រទាប់ជាលិកាក្នុងស្បូន។ បើមានបញ្ហានេះ ឆាប់ទៅជួបពេទ្យ សុំថ្នាំបំបាត់ការឈឺចាប់ និងព្យាបាលឲ្យទាន់ពេល ព្រោះករណីធ្ងន់ធ្ងរ អាចត្រូវវះកាត់ (វះកាត់ និងប្រើឧបករណ៍ Curette សម្អាតស្រទាប់ស្បូន។
៤- ស្រីៗវ័យណាខ្លះប្រឈមការរលូតខ្ពស់?
ធម្មតាស្រីៗមានវ័យលើស ៤០ឆ្នាំ ប្រឈមហានិភ័យខ្ពស់។ គួរប្រុងប្រយ័ត្នខ្ពស់ ទៅជួបពេទ្យឲ្យទៀងទាត់ដើម្បីបង្ការហានិភ័យផ្សេងៗ។
៥- ក្រោយរលូត អាចមានផ្ទៃពោះទៀតទេ?
ស្រីៗរលូតកូន នៅតែអាចមានផ្ទៃពោះធម្មតា គ្រាន់តែទាមទារការណែនាំពីគ្រូពេទ្យ គួររង់ចាំបន្តិចសិនទៅ ព្រោះ ៧០% ស្រីធ្លាប់រលូត អាចពពោះវិញបាន។
៦- វិធីបង្ការ
ទោះមិនមានវិធីបង្ការរលូតកូន ក៏ពិតមែន តែគ្នាយើងអាចបន្ថយហានិភ័យ ដោយគ្រាន់រក្សាសុខភាពឲ្យបានល្អ ទាំងមុន និងអំឡុងពេលពពោះ។ ចៀសវាងជក់បារី ផឹកស្រា រីឯការហាត់ប្រាណគ្មានភស្តុតាងជាក់លាក់នាំឲ្យរលូតកូនឡើយ។ ផ្ទុយទៅវិញ ស្រីៗអាយុកាន់ច្រើន គួរហាត់ប្រាណស្រាលៗដើម្បីបង្ការហានិភ័យផ្សេងៗ។
បើមានអាការៈដូចខាងលើ មានហានិភ័យរលូតកូនខ្ពស់ ឆាប់ទាក់ទងគ្រូពេទ្យ ពិគ្រោះ ពិនិត្យឲ្យបានត្រឹមត្រូវ ពិសេសធ្វើតេស្តឈាម តេស្តអ័រម៉ូន និងឆ្លុះអេកូ ជាដើម។
អាន៖
- ធ្លាប់មានកូនក្រៅស្បូន អាចពពោះលើកក្រោយបានអត់?
- មិនចង់ឲ្យមានផលវិបាកដល់គភ៌ ម៉ាក់ៗពពោះកុំសូវនៅជិតសត្វឆ្មាពេក
- កង្វះអាហារូបត្ថម្ភពេលពពោះ ផ្ដល់ផលពិបាកច្រើនដល់ទាំងម្ដាយ និងគភ៌
- វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ
- ផឹកស្រាថ្នាំពេលពពោះ ឬកូនខ្ចី អាចប៉ះពាល់សុខភាព
- ហានិភ័យ និងផលប៉ះពាល់គភ៌ក្នុងផ្ទៃ បើម៉ាក់ៗស្លេកស្លាំងពេលពពោះ
- នោមឈឺ ក្រហាយពេលពពោះ បណ្ដាលមកពីអ្វី? បង្ការយ៉ាងម៉េច?
- ទឹកនោមប្ដូរពណ៌ពេលពពោះមកពីអ្វី? ពេលណាគួរបារម្ភ?
- បញ្ហាមានផ្ទៃច្រើនទៀត នៅទីនេះ
[embed-health-tool-pregnancy-weight-gain]