ក្រោយសម្រាលកូនតូចគួរឲ្យស្រាលាញ់ម្នាក់ ផែនការចង់យកអាអូនម្នាក់ទៀត អាចនឹងមានក្នុងអារម្មណ៍ប៉ាម៉ាក់ថ្មីថ្មោងមិនខាន ប៉ុន្តែទោះចង់បាន ក៏មិនត្រូវប្រញាប់ប្រញាល់ពេកដែល ដោយអ្នកជំនាញណែនាំថា គួរទុកគម្លាតយ៉ាងតិចឲ្យបាន ២ឆ្នាំ មិនមែនត្រឹម ៣ខែ ដូចយើងធ្លាប់ដឹងនោះទេ។
ហេតុផលលើកឡើងបែបនេះ ក្រោយអ្នកជំនាញសិក្សាផ្នែកជីវបង្កកំណើត មកពីក្រុង Manchester ចក្រភពអង់គ្លេស លោកស្រី Grace Dugdale រកឃើញថា រយៈពេល ៣ខែ ពុំអាចឲ្យរាងកាយម៉ាក់ៗ និងប៉ាៗ អាចមានលទ្ធភាពបង្កស៊ុត និងមេជីវិតមានគុណភាពល្អនោះទេ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
លោកស្រីបញ្ជាក់ថា មូលហេតុធ្វើឲ្យស៊ុត និងមេជីវិតមានគុណភាពល្អនោះ សំដៅលើផែនការយកកូន ត្រូវមានពេលសម្រាប់រាងកាយ ពិសេសប៉ាៗ ដែលជាកត្តាចម្បងជួយឲ្យកូនមានសុខភាពល្អ គឺត្រូវមានមេជីវិតមានសុខភាពល្អជាមុន ពោលត្រូវហាត់ប្រាណ (យ៉ាងតិច ៣ដងសប្តាហ៍ ញ៉ាំអាហារសម្បូរជីវជាតិចម្រុះ ដូចជា ពពួកអាហារបន្លែបៃតង គ្រាប់ធញ្ញជាតិ ជាដើម។
ដោយឡែក សុខភាពម៉ាក់ៗក៏សំខាន់ដូចគ្នា ពោលត្រូវរក្សាទម្ងន់មិនឲ្យធាត់ខ្លាំង តាមរយៈការហាត់ប្រាណ និងញ៉ាំអាហារល្អៗ ដូចជាសាច់ត្រី សាច់ក្រហម គ្រប់ធញ្ញជាតិធម្មជាតិ ដែលសុទ្ធជាកត្តាជួយធ្វើឲ្យស៊ុតក្នុងខ្លួន មានលក្ខណៈល្អត្រៀមទទួលការបង្កកំណើតដោយពុំមានបញ្ហា។
[embed-health-tool-due-date]
អត្ថបទពាក់ព័ន្ធ៖
- យ៉ូហ្គា មានប្រយោជន៍ច្រើនមែន សូម្បីរឿងអត់កូនក៏អាចជួយបានដែរ!
- ពិតអត់ ញ៉ាំសាច់ច្រើន នឹងបានកូនប្រុស?
- បើអ្នកមិនអាចមានកូនទី២ អាចមកពីហេតុផលទាំងនេះ!
- នេះអាចជាមូលហេតុស្រីៗរៀបការរាប់ឆ្នាំ តែគ្មានកូន
- កត្តា៤យ៉ាង អាចបង្អាក់ភាពមានកូនរបស់ស្រីៗ
តាមរយៈទម្លាប់រស់នៅ ដូចខាងលើ ជំនាញបានលើកឡើងថា ត្រឹមរយៈពេល ២ឆ្នាំ ជាពេលវេលាសមស្របបំផុត សម្រាប់ប្តីប្រពន្ធ ត្រៀមខ្លួនរួចស្រេច ទាំងផ្នែករាងកាយ និងសុខភាព ដើម្បីស្វាគមន៍សមាជិកថ្មី ដែលមានសុខភាពល្អ។