ស្រីៗគ្នាយើងកំពុងពពោះទំនងជាកំពុងស្វែងរកព័ត៌មានទាក់ទងនឹងការសម្រាល គិតថាចង់សម្រាលដោយធម្មជាតិ ឬវះកាត់។ ទន្ទឹមនឹងមានវិធីទាំងនេះ ក៏មានការលើកឡើងពីវិធីសម្រាលកូនដោយគ្មានការឈឺចាប់មួយទៀតផងដែរ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
១. តើការសម្រាលកូនដោយគ្មានការឈឺចាប់ជាអ្វី?
ការសម្រាលកូនដោយគ្មានការឈឺចាប់(epidural) គឺជាវិធីសម្រាលកូនដោយការចាក់ថ្នាំស្ពឹកនៅខ្នងផ្នែកខាងក្រោមម្ដុំប្រព័ន្ធប្រសាទ ហើយសម្រាលកូនតាមទ្វារមាស។ ដូចគ្នាដែរ អ្នកសម្រាលកូនដោយវះកាត់ក៏មានការចាក់ថ្នាំស្ពឹកដោយកន្លែងបែបនេះដែរ។
ថ្នាំស្ពឹកនេះជាទូទៅជួយទប់ស្កាត់ការឈឺចាប់ដោយការកន្ត្រាក់ស្បូនក្នុងពេលសម្រាល។ ការចាក់ថ្នាំស្ពឹកពេលសម្រាលនេះ ជាធម្មតាស្រីៗយើងនៅអាចធ្វើចលនា និងនៅតែអាចជួយប្រឹងរុញច្រានកូនចេញក្រៅបានពេលចាំបាច់។ វិធីសម្រាលកូនដោយគ្មានការឈឺចាប់នេះ ជាធម្មតាត្រូវចាក់ថ្នាំស្ពឹក។
យ៉ាងណា គ្នាយើងត្រូវដឹងថាការប្រើថ្នាំស្ពឹកដើម្បីសម្រាលដោយគ្មានការឈឺចាប់នេះមិនអាចប្រើចំពោះស្រីៗយើងដែលមានបញ្ហាអាលែកហ្ស៊ីនឹងថ្នាំស្ពឹក ឬអ្នកដែលមានបញ្ហាកំណកឈាមនោះទេ។
២. គុណសម្បត្តិ
គុណសម្បត្តិនៃការជ្រើសរើសវិធីសាស្រ្តសម្រាលកូនដោយគ្មានការឈឺចាប់ គឺពេលសម្រាលកូនស្រីៗយើងអាចនៅមានអារម្មណ៍ដឹងពីការកន្ទ្រាក់នៃស្បូន តែមិនមានការឈឺចាប់ពេលសម្រាលនោះទេ។ ដូចគ្នាដែរពេលកូនកំពុងចេញមកតាមទ្វារមាស ស្រីៗយើងក៏អាចមានអារម្មណ៍ដឹង និងអាចធ្វើចលនាបាន។
ការប្រើថ្នាំស្ពឹកដើម្បីសម្រាលកូន ឬហៅថាការសម្រាលដោយគ្មានការឈឺចាប់នេះ ក៏អាចឲ្យម្ដាយបានសម្រាកយកកម្លាំងខ្លះបានទៀតផង បើរយៈពេលឆ្លងទន្លេត្រូវប្រើពេលយូរ។
៣. គុណវិបត្តិ
ទន្ទឹមនឹងជួយឲ្យស្រីៗយើងសម្រាលកូនដោយគ្មានការឈឺចាប់ ការសម្រាលកូនដោយវិធីនេះក៏មានគុណវិបត្តិមួយចំនួនដូចជា៖
- ឈឺខ្នង
- ឈឺក្បាល
- ក្ដៅខ្លួន
- ពិបាកដកដង្ហើម
- សម្ពាធឈាមធ្លាក់ចុះ អាចនាំឲ្យចង្វាក់បេះដូងកូនខ្សោយ
- ពិបាកនោមមួយរយៈ ហើយអាចត្រូវសុងដើម្បីជួយដល់ការបត់ជើងតូច
- បាត់បង់អារម្មណ៍លើជើងពីរបីម៉ោង និង
- មានអារម្មណ៍រងា ឬរមាស់ ជាដើម។
ទោះបីជាការសម្រាលកូនបែបនេះមានគុណវិបត្តិ ឬផលរំខានបែបនេះមែន តែថាផលរំខានទាំងនេះជាករណីកម្រ។
មួយវិញទៀត ដោយសារការប្រើថ្នាំស្ពឹកដើម្បីសម្រាលដោយគ្មានការឈឺចាប់ ម៉ាក់ៗអាចនឹងជួបបញ្ហាដាច់រហែកនៅទ្វារមាសពេលសម្រាលដែរ។
ដោយសារតែការសម្រាលកូន គឺជារឿងស្មុគស្មាញមួយ ដែលមិនអាចមានវិធីសាស្រ្តតែមួយត្រូវគ្រប់មនុស្សស្រីនោះទេ។ ការសម្រេចជ្រើសរើសវិធីសម្រាលណាមួយគ្រូពេទ្យនឹងពិចារណាលើចំណុចមួយចំនួនដូចជា៖
- សុខភាពទូទៅរបស់ម៉ាក់ៗ
- ទំហំអាងត្រគាក
- ភាពធន់របស់ម៉ាក់ៗលើការឈឺចាប់
- ការកន្ទ្រាក់ស្បូនខ្លាំងកម្រិតណា និង
- ទំហំកូនក្នុងផ្ទៃ ជាដើម។
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
[embed-health-tool-due-date]