ពពោះរយៈពេល ៩ខែ ១០ថ្ងៃ ស្ត្រីជាម្តាយត្រូវទ្រាំទ្រនឹងការលំបាកជាច្រើន ធ្វើយ៉ាងណាឲ្យតែកូនលូតលាស់បានល្អ ចៀសផុតពីផលវិបាផ្សេងៗ។ ក្នុងនោះអាការៈឈឺចាប់ ចំនួន ៣ ខាងក្រោមនេះ ក៏កើតមានញឹកញាប់បំផុតអំឡុងពេលពពោះ ធ្វើឲ្យស្ត្រីជាម្តាយពិបាកខ្លាំង មិនថាពេលដេក ដើរ ឈរ ឬអង្គុយនោះទេ។
១. អាការៈឈឺចង្កេះ-រួយខ្នង
ក្នុងត្រីមាសដំបូងៗ ស្ត្រីពពោះមិនសូវជាជួបអាការៈឈឺចង្កេះនោះទេ ភាគច្រើនជួបនៅត្រីមាសទី ៣ ដែលជាពេលកូនក្នុងផ្ទៃកាន់តែធំ។
មូលហេតុ៖ មានមូលហេតុច្រើន ធ្វើឲ្យធ្វើឲ្យស្ត្រីឈឺចុកចាប់ចង្កេះពេលពពោះ ខណៈមូលហេតុចម្បង គឺការលូតលាស់ស្បូន ព្រោះដើម្បីគភ៌ក្នុងផ្ទៃអាចលូតលាស់បាន ស្បូនត្រូវរីកធំ ហើយរុញសាច់ដុំ និងសរីរាង្គផ្សេងទៀតទៅខាងៗ ។ ម្យ៉ាងវិញទៀត ស្របពេលរាងកាយកំពុងត្រៀមខ្លួនសម្រាលកូន សរសៃតឆ្អឹងសន្លាក់យើងចាប់ផ្ដើមទន់ជាងធម្មតា ហើយដាក់សម្ពាធលើសន្លាក់ឆ្អឹងខ្នង និងឆ្អឹងអាងត្រគាក ដែលអាចបណ្តាលឲ្យឈឺខ្នង។
ដំណោះស្រាយ៖ អាការៈឈឺចង្កេះ ចុករួយខ្នង ដ្បិតតែមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ តែវាអាចរំខានដល់សុខភាពម្តាយ និងសរីរាង្គផ្សេងៗទៀតនៃរាងកាយ។ ដើម្បីដោះស្រាយបញ្ហាឈឺចង្កេះ ចុករួយខ្នង ស្ត្រីពពោះត្រូវ៖
– សម្រាកឲ្យបានច្រើន
– ងូតទឹកក្តៅឧណ្ហៗ ឬស្អំទឹកកក
– ពេលអង្គុយ និងដេកគួរដាក់ខ្នើយទ្រាប់ខ្នង
– គួរគេងដាក់ខ្នើយនៅចន្លោះជង្គង់ទាំងពីរ និងព្យាយាមគេងឲ្យបានត្រឹមត្រូវ
– គួរពាក់ស្បែកជើងរាបស្មើ ឬកែងទាបៗ
– រក្សាទម្ងន់ឲ្យបានល្អ កុំឲ្យធាត់ខ្លាំងលើសកំណត់របស់ពេទ្យ
– ចៀសវាងលើករបស់ធ្ងន់ៗ ឡើងជណ្តើរខ្ពស់ៗ ឬអង្គុយចោងហោង
– ហាត់ប្រាណស្រាលៗ ដើរ ឬហាត់យ៉ូហ្កាសម្រាប់ស្ត្រីពោះ
– ម៉ាស្សាថ្នមៗនៅកន្លែងឈឺ។
២. អាការៈថប់ដង្ហើម
ម៉ាក់ៗដែលធាត់ៗតែងជួបបញ្ហាពិបាកដកដង្ហើម និងពិបាកគេង នៅត្រីមាសទី៣ កៀកពេលសម្រាលកូន ព្រោះកូនកាន់តែធំ រើ និងធាក់ញឹកញាប់។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
មូលហេតុ៖ ការកើនឡើងនូវអ័រម៉ូនអឺស្ត្រូសែន អំឡុងពពោះ ធ្វើឲ្យហើមភ្នាសច្រមុះ បណ្តាលឲ្យកើនបរិមាណឈាម រីកសរសៃឈាមក្នុងភ្នាសច្រមុះ ពិបាកក្នុងការដកដង្ហើម។
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា អាការៈថប់ដង្ហើមធ្វើឲ្យម៉ាក់ៗគេងមិនលក់ កាលណាគេងមិនគ្រាន់គ្រាន់ ធ្វើឲ្យម៉ាក់ៗអស់កម្លាំង ប៉ះពាល់សុខភាពទាំងម្តាយទាំងកូនក្នុងពោះ។
អត្ថបទគួរអាន៖
- គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ
- ទាំងនេះ ជាមូលហេតុធ្វើឲ្យទងសុករុំកទារកក្នុងផ្ទៃ
- វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ នៃការពពោះ
- ធ្លាប់ដឹងអត់ ស្រីៗពពោះមួយចំនួនអាចប្រឈមជំងឺខ្លាញ់រុំថ្លើម?
- វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ
- ធ្លាប់មានកូនក្រៅស្បូន អាចពពោះលើកក្រោយបានអត់?
ដំណោះស្រាយ៖
– ញ៉ាំតិចៗតែច្រើនដង
– ញ៉ាំទឹកឲ្យបានច្រើន
– ញ៉ាំតែខ្ញី
– គេងផ្អៀងទៅខាងឆ្វេង
– គេងដាក់ក្បាលឲ្យខ្ពស់
– ស្លៀកសម្លៀកបំពាក់រលុងៗ។
៣. អាការៈឈឺថ្ងាស
ក្រៅពីចុករួយចង្កេះ ស្ត្រីពពោះអាចឈឺចុកចាប់នៅច្រើនកន្លែង ដូចជា ថ្ងាសខាងមុខ ចង្កេះ ដើមភ្លៅ និងតំបន់ប្រដាប់ភេទ ហើយពេលខ្លះអាចឮសំឡេងប្រឹសៗកកិតគ្នាគ្រីកគ្រូកទៀតផង។ អាការៈនេះ អាចធ្វើឲ្យយើងពិបាកដើរ ឡើងជណ្តើរ ឬសូម្បីតែកម្រើកជើងឡើងឡានក៏ពិបាកដែរ។
មូលហេតុ៖ អាការៈឈឺថ្ងាសនេះបណ្តាលមកទម្ងន់របស់ស្បូនសង្កត់ទៅលើអាងត្រគាក ឬស្រីៗខ្លះ ឈឺថ្ងាសដោយសារការកន្ត្រាក់ Braxton Hicks (ស្បូនកន្ត្រាក់បញ្ឆោត)។
[embed-health-tool-due-date]
ដំណោះស្រាយ៖
– សម្រាកឲ្យបានច្រើន
– ងូតទឹកក្តៅឧណ្ហៗ និងស្អំទឹកកកត្រង់ថ្ងាស
– មិនត្រូវធ្វើការធ្ងន់ ឬច្រើនពេកក្នុងពេលពពោះ
– មិនត្រូវអង្គុយចោងហោង ក្រោកងើបលឿនៗជាដើម
– គួរពាក់ស្បែកជើងរាបស្មើ ឬកែងទាប។