ជាទូទៅ អំឡុងពេលពពោះ ទាមទារឲ្យម៉ាក់ៗគ្រប់រូបថែទាំសុខភាពឲ្យបានល្អមែនទែន ចៀសវាងកើតមានបញ្ហាអីមួយប៉ះពាល់ដល់សុខភាព។ កាលណាប៉ះពាល់ដល់សុខភាពម្ដាយ ក៏អាចធ្វើឲ្យមានផលពិបាកទៅដល់សុខភាពកូនបានផងដែរ ឧទាហរណ៍ម្ដាយកើតជំងឺបម្រុងក្រឡាភ្លើង ឬទឹកនោមផ្អែមក្នុងពេលពពោះ សុទ្ធតែបង្កផលប៉ះពាល់ដល់កូនបាន។
បើតាមមន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះមានប្រហែល៣% ចំពោះស្ត្រីពពោះទាំងអស់ ហើយទារកដែលកើតចេញពីម្ដាយដែលមានជំងឺនេះ ដោយសារម្ដាយមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតាអំឡុងពេលមានគភ៌។ ចំពោះទារកដែលកើតចេញពីម្ដាយដែលមានជំងឺទឹកនោមផ្អែម អាចមានផលប៉ះពាល់ដូចជា៖
– កង្វះជាតិស្ករក្នុងឈាម
– កង្វះជាតិកាល់ស្យូមក្នុងឈាម
– កង្វះជាតិម៉ាញ៉េស្យូមក្នុងឈាម
– ទារកមានវិបត្តិផ្លូវដង្ហើមដែលអាចបណ្ដាលមកពី សួតមិនទាន់ទុំ មានសល់ទឹកក្នុងសួតក្រោយសម្រាល ឬការរីកធំនៃសាច់ដុំបេះដូង
– ទារកដែលធំលើសពី៤គីឡូអាចមានគ្រោះថ្នាក់ពេលសម្រាល ដូចជាបាក់ឆ្អឹងដៃ (ឆ្អឹងដងកាំបិត) មិនអាចកម្រើកដៃបានដោយសារប៉ះពាល់សរសៃប្រសាទដៃ។
គណនាថ្ងៃសម្រាលកូន
គណនាទម្ងន់ស្ត្រីអំឡុងពពោះ

បន្ថែមពីលើនេះ ក្រុមស្ត្រីដែលងាយប្រឈមនឹងជំងឺទឹកនោមផ្អែមពេលពពោះគឺ ស្ត្រីធាត់ ស្ត្រីដែលពពោះនៅអាយុ៣៥ឆ្នាំឡើងទៅ និងប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម។
មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឲ្យម៉ាក់ៗពពោះដែលមានជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវតាមដានផ្ទៃពោះឲ្យបានទៀងទាត់ ជាមួយគ្រូពេទ្យផ្នែកសម្ភព ផ្នែកទារក-កុមារ និងផ្នែកទឹកនោមផ្អែម ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ និងអាចកាត់បន្ថយគ្រោះថ្នាក់មុនពេលសម្រាល ក្រោយសម្រាល និងភាពមិនធម្មតាពីកំណើតរបស់ទារក។
ចំណុចសំខាន់
ចំពោះទារកដែលកើតចេញពីម្ដាយដែលមានជំងឺទឹកនោមផ្អែម អាចមានផលប៉ះពាល់ដូចជា៖
- កង្វះជាតិស្ករក្នុងឈាម
- កង្វះជាតិកាល់ស្យូមក្នុងឈាម
- កង្វះជាតិម៉ាញ៉េស្យូមក្នុងឈាម
- ទារកមានវិបត្តិផ្លូវដង្ហើមដែលអាចបណ្ដាលមកពី សួតមិនទាន់ទុំ មានសល់ទឹកក្នុងសួតក្រោយសម្រាល ឬការរីកធំនៃសាច់ដុំបេះដូង
- ទារកដែលធំលើសពី៤គីឡូអាចមានគ្រោះថ្នាក់ពេលសម្រាល ដូចជាបាក់ឆ្អឹងដៃ (ឆ្អឹងដងកាំបិត) មិនអាចកម្រើកដៃបានដោយសារប៉ះពាល់សរសៃប្រសាទដៃ។