សម្រាប់ម៉ាក់ៗសម្រាលកូនរួច ហើយចង់ប្រើហ្គេនរឹតក្បាលពោះឲ្យរាបស្មើវិញ ត្រូវដឹងពីប៉ុន្មានចំណុចនេះសិន ទើបទទួលបានប្រសិទ្ធភាពខ្ពស់។ នេះតាមរៀបរាប់ កញ្ញា លីន ប៉ុល្លីកា អ្នកលក់ដូរសម្លៀកបំពាក់នៅផ្សារធំថ្មី។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
សម្រាប់ម៉ាក់ៗសម្រាលកូនរួច ហើយចង់ប្រើហ្គេនរឹតក្បាលពោះឲ្យរាបស្មើវិញ ត្រូវដឹងពីប៉ុន្មានចំណុចនេះសិន ទើបទទួលបានប្រសិទ្ធភាពខ្ពស់។ នេះតាមរៀបរាប់ កញ្ញា លីន ប៉ុល្លីកា អ្នកលក់ដូរសម្លៀកបំពាក់នៅផ្សារធំថ្មី។
យើងត្រូវប្រាកដចិត្តថា បានជ្រើសរើសហ្គេនត្រូវនឹងទំហំខ្លួន ព្រោះបើធំពេក មិនរឹប ធ្វើឲ្យក្បាលពោះនៅដដែល ហើយបើតូចពេកក៏អាវរឹបចង្កេះនោះមិនអាចរឹតឲ្យរាបស្មើបានឡើយ ព្រោះត្រូវតែកាំឡេវអាវដំបូង។
រូបរាងមនុស្សម្នាក់ៗមានភាពខុសគ្នា អ្នកខ្លះរាងដូចផ្លែប៉ោម រាងបេះដូង រាងជ្រុង និងត្រូវរើសឲ្យស៊ីនឹងកម្ពស់ ទើបល្អដល់ដំណើរការរឹតពោះ។ ឧទាហរណ៍ប្រសិនបើយើងទាបពេក គួរតែរើសយកហ្គេនមានខ្លី ហើយបើក្បាលពោះសល់ច្រើនតាំងពីចុងដង្ហើមទៅ ត្រូវជ្រើសរើសយកអាវរឹបប្រភេទវែង ដើម្បីរឹបបានណែនល្អតាំងពីចុងដង្ហើម។
ប្រសិនបើពាក់ហ្គេនទាំងមិនប្រើអាវទ្រនាប់ការពារ អាចធ្វើឲ្យស្បែកមានបញ្ហាដោយសារភាពកកិត និងជាតិប្រេង ញើសបង្កទៅជារមាស់ របក រហូតពាក់មិនបានយូរ។
មួយសប្ដាហ៍ដំបូង យើងគួរតែរឹតពោះក្នុងកាំតឹងល្មមដូចយើងផតពោះ កុំខំប្រឹងរឹតខ្លាំងតាំងពីដំបូង ព្រោះនាំឲ្យអ្នកមានអារម្មណ៍ថាអស់កម្លាំង ហើយពេលអង្គុយក៏ត្រូវឲ្យដងខ្លួនត្រង់ភ្លឹងតាមឆ្អឹងអាវ តែបើយើងអង្គុយខ្នងកោង ប្រាកដជាគ្មានប្រសិទ្ធភាពទេ។
នៅពេលពាក់បានច្រើនថ្ងៃហើយ គួរតែមានពេលមួយថ្ងៃដើម្បីឲ្យកន្លែងរឹតនោះបានសម្រាកខ្លះដែរ ហើយពេលនោះអ្នកនឹងសង្កេតឃើញថាបរិវេណក្បាលពោះនឹងរាបស្មើខ្លះៗហើយ។
ការពាក់ហ្គេននេះពិតជាអាចជួយឲ្យក្បាលពោះរាបស្មើមែន ប៉ុន្តែប្រសិនបើយើងញ៉ាំមិនតម និងគ្មានលំហាត់ប្រាណសោះ នោះលទ្ធផលក៏ប្រើពេលយូរដូចគ្នាដែរ។ ដូចនេះហើយត្រូវញ៉ាំអាហារបែបសុខភាព ហើយបើមិនបានហាត់ប្រាណក៏ធ្វើចលនាខ្លះបញ្ចេញញើស។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕