អ្នកសម្រាលកូនដោយវះកាត់តែងជួបបញ្ហាធំមួយពេលក្រោយ នោះគឺស្នាមវះបានចេញជាស្លាកស្នាម និងផ្លែតែម្ដង។ ការដែលម៉ាក់ៗជួបបញ្ហាបែបនេះ ព្រោះតែមិនការមិនយកចិត្តទុកដាក់ថែ និងញ៉ាំដោយមិនតម។
ដើម្បីជាចំណេះដឹង ម៉ាក់ៗវ័យក្មេង តាំង ម៉ាលីតា ដែលមានកូន២នាក់ និងប្រកបរបរលក់តាមអនឡាន បានចែករំលែកជាចំណេះដឹង និងរបៀបថែទាំខ្លួនឲ្យស្អាតបាតបរិវេណនោះថា ក្រោយពេលកាត់ចេសត្រឡប់មកផ្ទះវិញ ត្រូវបិទបង់ការពារស្នាមរបួសកុំឲ្យជ្រាបទឹករយៈពេល ១០ ថ្ងៃ ម៉ាក់ៗអាចចាប់ផ្ដើមលាបជេលការពារមិនឲ្យមានស្លាកស្នាម និងផ្លែបាន។ ជេលនោះត្រូវលាបឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា នឹងលាបបានកាន់តែយូរកាន់តែល្អ ហើយរបៀបលាប គឺក្រោយពេលងូតទឹករួចអាច ២-៣ដង/ថ្ងៃ ទៅតាមប្រភេទ និងការកំណត់តាមវេជ្ជបញ្ជា។
ក្រោយពេលកន្លែងវះពេលចាប់ផ្ដើមសះ នឹងមានលេចឡើងអាការៈមួយរមាស់លើស្នាមនោះ ហើយយើងមិនគួរអេះដាច់ខាត។ ប្រសិនបើនៅរមាស់ ត្រូវយកជេលដែលពេទ្យឲ្យយកទៅលាបបន្ថែមទៀត វានឹងបាត់រមាស់បន្តិចម្ដងៗហើយ។ ចំណែកចំណីចំណុកវិញម៉ាក់ៗវ័យក្មេងរូបនោះបានតមមិនញ៉ាំទំពាំង សាច់ទា ត្រកួន សណ្ដែកបណ្ដុះ ឲ្យបានកាន់តែយូរកាន់តែល្អ ព្រោះពេលញ៉ាំរបស់អស់ទាំងនោះរមាស់កន្លែងវះកាត់។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
អ្នកនាងបានឲ្យដឹងទៀតថា ព្រោះតែកាលកូនដំបូង និងសម្រាលដោយវះកាត់មិនបានយកចិត្តទុកដាក់ថែទាំថ្នេរនោះ ធ្វើឲ្យមានស្លាកស្នាម និងផ្លែខ្មៅប៉ុនកូនក្រចកដៃ។ រហូតពេលមានកូនម្នាក់ទៀត សម្រាលដោយវះកាត់ដដែល ហើយពេទ្យបានចៀរផ្លែនោះចេញ និងចាប់ផ្ដើមថែតាមការរៀបរាប់ខាងលើរហូតដល់ពេលនេះកូនពៅអាយុ ៣ ឆ្នាំមិនទាន់ឈប់ផង។
អត្ថបទគួរអាន៖
- ចាញ់កូន ល្អ ឬអាក្រក់? ដោយសារហេតុផលអ្វីខ្លះ?
- ចាញ់កូនពេលពពោះ អាចសាកវិធីសាស្ត្រនេះបាន
- មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់កូនខ្លាំងពេលពពោះ
- ចាញ់កូនខ្លាំងមិនដឹងធ្វើម៉េច អាចសាក ៤ វិធីនេះបាន
- តិចនិកងាយៗ ដោះស្រាយបញ្ហាចាញ់កូនយ៉ាងមានប្រសិទ្ធភាព
- ចំណីប្រភេទនេះ មានគុណសម្បត្តិកាត់បន្ថយអាការៈចាញ់កូន
ចំពោះវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងរោគស្ត្រី ទី សុវណ្ណរដ្ឋ វិញ បកស្រាយថា ស្រីៗដែលមានស្នាមផ្លែនៅមុខរបួស អាចពាក់ព័ន្ធនឹងសាច់យើងងាយនឹងកកើតកោសិកាផ្លែ (សាច់ក្លាយ) ការថែទាំមិនបានល្អ ដោយទុកមុខរបួសផ្អាប់យូរទៅជាបែកញើស កកើតជាក្អែល ចូលចិត្តពាក់ខោអាវរឹបៗ យកដៃមិនស្អាតទៅអេះ ឬទៅអង្អែលមុខរបួសជាដើម។
ចំណុចសំខាន់
[embed-health-tool-ovulation]