backup og meta

៥ចំណុច ម៉ាក់ៗ​ថ្មីថ្មោង​​ចង់​ដឹងបំផុត ពីការមក​​រដូវ​ដំបូង​ក្រោយ​សម្រាល​កូន

៥ចំណុច ម៉ាក់ៗ​ថ្មីថ្មោង​​ចង់​ដឹងបំផុត ពីការមក​​រដូវ​ដំបូង​ក្រោយ​សម្រាល​កូន

រយៈពេល​៩​ខែ​ ដែល​ស្រីៗ​យើង​មិន​ចាំបាច់​​ខ្វល់ខ្វាយ​ពី​រឿង​មក​រដូវ​ ​​គឺ​ដូចជា​វិស្សមកាល​ដ៏​យូរ​គួរ​សម​​មួយ​។ ប៉ុន្តែ​នៅ​ពេល​ដែល​វិស្សមកាល​នេះ​បញ្ចប់​ទៅ​ យើង​ច្បាស់​ជា​​ប្រឈម​នឹង​ការ​មក​រដូវ​ដែល​ខុស​ប្លែក​ពី​រាល់​ដង​មិន​ខាន​។​ ​ការ​មក​រដូវ​ដំបូង​ ក្រោយ​សម្រាល​អាច​នឹង​មាន​ការ​ឈឺ​ចាប់​​លើស​ពី​ការ​​នឹក​ស្មាន​ ​ប៉ុន្តែ​ប្រសិនបើ​យើង​បាន​ដឹង​ជា​មុន​ យើង​ច្បាស់​ជា​ត្រៀម​ខ្លួន​​រួចរាល់​​ដើម្បី​ប្រឈម​នឹង​ស្ថានភាព​ទាំង​នេះ​ដោយ​ភាព​ឆ្លាត​វៃ​។

. ​មិន​មែន​រាល់​ការ​ធ្លាក់​ឈាម​ គឺ​ជា​ការ​មក​រដូវ​ទេ

ស្រី​ៗ​យើង​ខ្លះ​អាច​នឹង​មាន​ការ​យល់​ច្រឡំ​ចំពោះ​ការ​ធ្លាក់​ឈាម​ បន្ទាប់​ពី​សម្រាល​កូន​រួច ​ថា​ជា​ការ​មក​រដូវ​​ដំបូង​។ យ៉ាង​ណា​មិញ រាល់​ការ​​បញ្ចេញ​ទឹក​រំអិល​ ​និង​ឈាម​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្លាក់​កករ​ឃ្លោក​ប៉ុណ្ណោះ  ​ដោយ​សារ​តែ​រាងកាយ​របស់​យើង​ព្យាយាម​កម្ចាត់​ចោល​​ជាលិកា​ស្បូន​ដែល​​យើង​ធ្លាប់​ត្រូវការ​ ដើម្បី​ការពារ​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​។​

ការ​ធ្លាក់​ឈាម​នេះ​ អាច​ផ្លាស់ប្ដូរ​​ពី​ពណ៌​ក្រហម​ក្រមៅ​ ទៅ​ជា​ផ្កាឈូក​ ត្នោត​ និង​​ខាប់​ ឬ​លឿង​រហូត​ដល់​​រយៈពេល​៤​ ទៅ​៦​សប្ដាហ៍​ បន្ទាប់​ពី​សម្រាល​កូន​រួច​។

. ការ​មក​រដូវ​អាច​អូស​បន្លាយ​ពេល​យូរ

យោង​តាម​ការ​សិក្សា​​មួយ​ កាល​ពី​ឆ្នាំ២០១១ បាន​បង្ហាញ​ថា​ ​ការ​មក​រដូវ​ម្ដង​ទៀត​​អាច​ត្រូវការ​​ពេល​ចន្លោះ​ពី​៤៥​ថ្ងៃ​ ទៅ​៩៤​ថ្ងៃ ក្រោយ​សម្រាល។​ ​ជាក់​ស្ដែង ​​មាន​ករណី​ជាច្រើន​ ដែល​រដូវ​មិន​មក ​រហូត​ដល់​៦​ខែ​ក៏​មាន​ ហើយ​​កត្តា​នេះ​ គឺ​​មក​​ពី​ម៉ាក់​ៗ​​បន្ត​បំបៅ​ដោះ​កូន​ ដូច្នេះ​ហើយ​ អ័រម៉ូន​Prolactin ដែល​ផលិត​ទឹក​ដោះ អាច​​រាំងស្ទះ​ដល់​អ័រម៉ូន​បន្ត​ពូជ និង​ធ្វើ​ឲ្យ​​ស្ថានភាព​ដែល​ពង​អូវុល​មិន​កើត​ឡើង​មួយ​រយៈពេល​។

[embed-health-tool-due-date]

. ទោះ​មិន​មក​​រដូវ​ ក៏​យើង​មិន​​អាច​រួម​ភេទ​ដោយ​មិន​​​ការពារ​​ដែរ

​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​មិន​មក​រដូវ​ ក៏​មិន​អាច​កំណត់​អំពី​ការ​ពន្យារ​កំណើត​បាន​ដែរ​។​ ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សមាគម​នៃ​អ្នក​ជំនាញ​សុខភាព​បន្ត​ពូជ​ បាន​រក​ឃើញ​ថា​ ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​១០០​នាក់​ អាច​នឹង​មាន​ផ្ទៃ​ពោះ​ បន្ទាប់​​ពី​រួម​ភេទ​ដោយ​ពុំ​បាន​ការពារ​ នៅ​អំឡុង​ពេល​​បំបៅ​ដោះ​កូន។​ ​ជាក់​ស្ដែង​ វិធីសាស្ត្រ​ពន្យារ​កំណើត​ដែល​មិន​មែន​ជា​អ័រម៉ូនដូចជា​កង​ដាក់​ក្នុង​ស្បូន និង​ស្រោម​អនាម័យ​ គឺ​ជា​ជម្រើស​សុវត្ថិភាព​បំផុត​ ប្រសិនបើ​យើង​​មិន​ទាន់​ចង់​បាន​កូន​​ទៀត​នៅ​ឡើយ​។

មករដូវ២

. ​​ការ​មក​រដូវ​​​ម្ដង​ទៀត​ ​អាច​មក​ច្រើន​ជ្រុល​ និង​មិន​ទៀងទាត់​

នៅ​ពេល​ដែល​រយៈពេល​មាន​គភ៌​បាន​បញ្ចប់​ រដូវ​ដំបូង​របស់​យើង​អាច​មាន​សភាព​ច្រើន​ជ្រុល​ ឈឺ​ចាប់​ខ្លាំង​ និង​មិន​ទៀង​ទាត់ ព្រម​ទាំង​មាន​ការ​ប្រែប្រួល​អារម្មណ៍​ជាច្រើន​ផង​ដែរ​។​ ប្រសិនបើ​យើង​មិន​មាន​ការ​​ធ្លាក់​ឈាម​​អស់​ពេល​យ៉ាង​យូរ យើង​អាច​នឹង​ត្រូវ​កម្ចាត់​ចោល​ស្រទាប់​ស្បូន​ដែល​ក្រាស់​ ដោយ​ការ​ស្អំ​ទឹក​ក្ដៅ​ និង​ធ្វើ​សកម្មភាព​រាងកាយ​ស្រាល​ៗ​មួយ​ចំនួន​។​

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

. កុំ​ធ្វេសប្រហែស​​នឹង​សញ្ញា​គ្រោះថ្នាក់​​អំពី​ការ​ប្រែប្រួល​នៃ​​ការ​មក​រដូវ​

ជា​ទូទៅ​ ការ​មក​រដូវ​ដំបូង​បន្ទាប់​ពី​​សម្រាល​កូន​រួច​ នឹង​មាន​ភាព​ខុសប្លែក​ពី​ការ​មក​រដូវ​កន្លង​មក​។​ យ៉ាង​ណា​មិញ​ មាន​សញ្ញា​គ្រោះថ្នាក់​មួយ​ចំនួន​ ដែល​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។

ប្រសិនបើ​ រដូវ​របស់​យើង​មក​ច្រើន​ពេក​ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ប្រញាប់​ប្រញាល់​ទៅ​បន្ទប់​ទឹក​ ដើម្បី​ប្ដូរ​​សំឡី​អនាម័យ​ជា​រៀងរាល់​៣០​នាទី​ ឬ​មួយ​ម៉ោង​ម្ដង​ ចូរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ បន្ថែម​ពី​នេះ​ ប្រសិនបើ​ស្រីៗ​យើង​មក​រដូវ​ច្រើន​ មាន​​ឈាម​កក​ច្រើន​ ឈឺ​ចុក​ចាប់​ខ្លាំង​ ​មាន​អាការៈ​គ្រុន​ក្ដៅ​ ព្រម​ទាំង​មាន​ក្លិន​មិន​ល្អ​​ថែម​ទៀត​នោះ​ ​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​ដិតដល់​ ពីព្រោះ​វា​អាច​​ជា​ការ​ឆ្លង​មេរោគ​ ឬ​ជំងឺ​កោសិកា​ចេញ​ពី​ការ​ពពោះ  ​​ជា​ជំងឺ​ដែល​កើត​ឡើង​​ក្រោយ​សម្រាល​ ​ដែល​ដុំ​មហារីក​ អាច​លូតលាស់​នៅ​ក្នុង​ស្បូន​របស់​ស្រី​ៗ​យើង​​​បាន​។

ចំណុចសំខាន់

៥ចំណុច ម៉ាក់ៗ​ថ្មីថ្មោង​​ចង់​ដឹងពីរឿង​​រដូវ​ដំបូង​ក្រោយ​សម្រាល​កូន៖
  • មិនមែន​រាល់​ការ​ធ្លាក់​ឈាម​ គឺ​ជា​ការ​មក​រដូវ​ទេ
  • ការ​មក​រដូវ អាច​អូស​បន្លាយ​រយៈពេល​យូរ
  • ទោះ​មិន​មក​រដូវ​ ក៏​យើង​មិន​អាច​រួម​ភេទ​ដោយ​មិន​ការពារ​ដែរ
  • ការ​មក​រដូវ​ម្តង​ទៀត អាច​មក​ច្រើន​ជ្រុល និង​មិន​ទៀងទាត់
  • កុំ​ធ្វេសប្រហែស​នឹង​សញ្ញា​គ្រោះថ្នាក់​ពី​ការ​ប្រែប្រួល​នៃ​ការ​មក​រដូវ​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​​​​​​​​​Will my period change after pregnancy?

https://utswmed.org/medblog/period-changes-after-pregnancy/

Periods after pregnancy

https://www.pregnancybirthbaby.org.au/periods-after-pregnancy

Your sexual and reproductive health after having a baby

https://www.tommys.org/pregnancy-information/after-birth/sexual-and-reproductive-health-after-having-baby

កំណែ​ប្រែបច្ចុប្បន្ន

13/08/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្នកអៀនពីបញ្ហាការមករដូវ ហើយចង់ដឹងច្រើនអាចស្វែងយល់បាន

ម៉ាក់ៗត្រូវនិយាយម៉េចខ្លះឲ្យ​កូនស្រីដឹងពីរឿងមករដូវដំបូង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 13

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម