backup og meta

ម៉េចបានស្ត្រីមានដុំពកក្នុងទ្វារមាសក្រោយសម្រាល? គ្រោះថ្នាក់ឬអត់?

ម៉េចបានស្ត្រីមានដុំពកក្នុងទ្វារមាសក្រោយសម្រាល? គ្រោះថ្នាក់ឬអត់?

ការ​ប្រែ​ប្រួល​ទ្រង់ទ្រាយ​ទ្វារ​មាស​របស់​ស្ត្រី​ក្រោយ​ពេល​សម្រាល​កូន​ គឺ​ជា​រឿង​ធម្មតា​ដែល​គ្នា​យើង​ស្រី​ៗ​គ្រប់​រូប​គួរ​រំពឹង​ទុក។ ចៃដន្យ​អី! មាន​ការ​ជជែក​គ្នា​រវាង​ក្រុម​ម៉ាក់ៗ​លើ​បណ្ដាញ​សង្គម​អំពី​ដុំ​ពក​ក្នុង​ទ្វារមាស​ក្រោយ​សម្រាល បណ្ដាល​ឲ្យ​ម៉ាក់ៗ​មួយ​ចំនួន​កើត​ជា​ក្ដី​ព្រួយ​បារម្ភ។ អ្វី​ទៅ​ជា​ដុំ​ពក​ក្នុង​ទ្វារ​មាស​ក្រោយ​សម្រាល ហើយ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​យើង​ឬ អត់?

កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ

ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ

គណនាថ្ងៃសម្រាលកូន

ដុំ​ពក​ក្នុង​ទ្វារ​មាស​ក្រោយ​សម្រាល​ដែល​ម៉ាក់ៗ​ងឿង​ឆ្ងល់​នោះ​អាច​ជា​ដុំ​គីស។ ដុំ​គីស គឺ​ជា​ដុំ​ដែល​មាន​លក្ខណៈ​ដូច​ស្បោង ឬ​ថង់​នៃ​ជាលិកា។ ដុំនេះអាច​ពេញ​ទៅ​ដោយ​ខ្យល់ សារធាតុ​រាវ ខ្ទុះ ឬ​សារធាតុ​ផ្សេងៗ ហើយ​ដុំ​ពក​ក្នុង​ទ្វារមាស​នេះ​អាច​កើត​ឡើង​នៅ​លើ ឬ​ក្រោម​ស្រទាប់​ទ្វារមាស។

មូល​ហេតុ​បង្ក

ដុំ​ពក​ក្នុង​ទ្វារ​មាស​អាច​កើត​មាន​ឡើង​ច្រើន​ប្រភេទ​ដូច​ជា៖

  • ដុំ​ពក​ក្នុង​ទ្វារមាស ឬ​ដុំ​គីស​អាច​ចាត់​ទុក​ថា​ជា​បញ្ហា​ទូទៅ​បំផុត​មួយ​ដែល​កើត​ឡើង​លើ​ស្ត្រី​ភាគ​ច្រើន។ ក្នុង​ករណី​នេះ ដុំ​ពក​ក្នុង​ទ្វារ​មាស​ក្រោយ​សម្រាល​អាច​កើត​ឡើង​ដោយសារ​តែ​ការ​រង​របួស​ទៅ​លើ​ផ្នែក​ជញ្ជាំង​ទ្វារមាស​អំឡុង​ពេល​សម្រាល​កូន​ដោយ​ធម្មជាតិ ឬ​ក្រោយសម្រាលដោយ​ការ​វះ​កាត់​។
  • ដុំ​គីស​ប្រភេទ Gartner’s duct កើត​នៅ​លើ​ជញ្ជាំង​ចំហៀង​នៃ​ទ្វារមាស ។ គីស​នេះ​មាន​វត្តមាន​នៅពេល​ដែល​ទារក​កំពុង​លូតលាស់​​ក្នុង​ស្បូន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ច្រើន​តែ​បាត់​ទៅ​វិញ​បន្ទាប់​ពី​សម្រាល​កូន​រួច ហើយ​ប្រសិន​បើ​ដុំ​ពក​នៅ​សេស​សល់ វា​អាច​ប្រមូល​សារធាតុ​រាវ​រួច​វិវត្ត​ទៅ​ជា​ដុំ​ពក​នៃ​ជញ្ជាំង​ទ្វារ​មាស​នៅ​ពេល​ក្រោយ​មក​ទៀត​។
  • ដុំ​ពក Bartholin ជា​ការ​ប្រមូល​ផ្ដុំ​នៃ​សារធាតុ​រាវ​សម្រាប់​ខ្ទុះ​ដែល​បង្កើត​ជា​ដុំ​មួយ​នៅ​ក្នុង​ក្រពេញ​ដែល​រក​ឃើញ​នៅ​ផ្នែក​ម្ខាង​នៃ​ទ្វារមាស។
  • បំណែក​នៃ​ដុំ​គីស​ប្រភេទ Endometriosis អាច​លេច​ឡើង​ជា​ដុំ​តូច​ៗ​នៅ​ក្នុង​ទ្វារ​មាស។
  • ដុំ​សាច់​ប្រភេទ​កាចៗ​កម្រ​នឹង​កើត​លើ​ទ្វារមាស ភាគ​ច្រើន​គ្រាន់​តែ​ជា​ដុំ​ពក​ក្នុង​ទ្វារមាស ឬ​គីស​ដែល​មិន​បង្ក​ហានិភ័យ​ខ្ពស់​ដល់​យើង​ប៉ុន្មាន​ទេ។

រោគសញ្ញា

ដុំ​ពក​ក្នុង​ទ្វារមាស​ជា​ធម្មតា​មិន​បង្ក​ជា​រោគ​សញ្ញា​ទេ។ ក្នុង​ករណី​ខ្លះ ដុំ​ពក​ទន់​ៗ​អាច​មាន​នៅ​ក្នុង​ជញ្ជាំង​ទ្វារមាស ឬ​លៀន​ចេញ​ពី​ទ្វារមាស ហើយ​វា​អាច​មាន​ទំហំ​ចាប់​ពីប៉ុន​គ្រាប់​សណ្ដែក​តូច​មួយ​រហូត​ដល់​ប៉ុន​ផ្លែ​ក្រូច។ ទន្ទឹម​នឹង​នេះ ស្ត្រី​មួយ​ចំនួន​ដែល​មាន​ដុំ​ពក​ក្នុង​ទ្វារ​មាស​អាច​មាន​ភាព​មិន​ស្រណុក​សុក​ស្រួល​ក្នុង​ពេល​រួម​ភេទ ឬ​អាច​មាន​បញ្ហា​ពេល​បញ្ចូលtampon ពេល​មក​រដូវ​ម្ដងៗ

ជា​ធម្មតា ដុំ​គីស​នេះ​មិន​មាន​ផល​ប៉ះពាល់​ដែល​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​សង្កេត​ឃើញ​ថា​មាន​ដុំ​ពក​ក្នុង​ទ្វារមាស គួរ​តែ​ទៅ​ពិនិត្យ​ជា​មួយ​អ្នក​ជំនាញ​ឲ្យ​បាន​ឆាប់ ដើម្បី​ធ្វើ​ការ​ព្យាបាល។

ដុំ​ពក​ក្នុង​ទ្វារ​មាស​

ចំណុចសំខាន់

ដុំ​ពក​ក្នុង​ទ្វារ​មាស​អាច​កើត​មាន​ឡើង​ច្រើន​ប្រភេទ​ដូច​ជា៖
  • ដុំ​ពក​ក្នុង​ទ្វារមាស ឬ​ដុំ​គីស​អាច​ចាត់​ទុក​ថា​ជា​បញ្ហា​ទូទៅ​បំផុត​មួយ​ដែល​កើត​ឡើង​លើ​ស្ត្រី​ភាគ​ច្រើន។ ក្នុង​ករណី​នេះ ដុំ​ពក​ក្នុង​ទ្វារ​មាស​ក្រោយ​សម្រាល​អាច​កើត​ឡើង​ដោយសារ​តែ​ការ​រង​របួស​ទៅ​លើ​ផ្នែក​ជញ្ជាំង​ទ្វារមាស​អំឡុង​ពេល​សម្រាល​កូន​ដោយ​ធម្មជាតិ ឬ​ក្រោយសម្រាលដោយ​ការ​វះ​កាត់​។
  • ដុំ​គីស​ប្រភេទ Gartner’s duct កើត​នៅ​លើ​ជញ្ជាំង​ចំហៀង​នៃ​ទ្វារមាស ។ គីស​នេះ​មាន​វត្តមាន​នៅពេល​ដែល​ទារក​កំពុង​លូតលាស់​​ក្នុង​ស្បូន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ច្រើន​តែ​បាត់​ទៅ​វិញ​បន្ទាប់​ពី​សម្រាល​កូន​រួច ហើយ​ប្រសិន​បើ​ដុំ​ពក​នៅ​សេស​សល់ វា​អាច​ប្រមូល​សារធាតុ​រាវ​រួច​វិវត្ត​ទៅ​ជា​ដុំ​ពក​នៃ​ជញ្ជាំង​ទ្វារ​មាស​នៅ​ពេល​ក្រោយ​មក​ទៀត​។
  • ដុំ​ពក Bartholin ជា​ការ​ប្រមូល​ផ្ដុំ​នៃ​សារធាតុ​រាវ​សម្រាប់​ខ្ទុះ​ដែល​បង្កើត​ជា​ដុំ​មួយ​នៅ​ក្នុង​ក្រពេញ​ដែល​រក​ឃើញ​នៅ​ផ្នែក​ម្ខាង​នៃ​ទ្វារមាស។
  • បំណែក​នៃ​ដុំ​គីស​ប្រភេទ Endometriosis អាច​លេច​ឡើង​ជា​ដុំ​តូច​ៗ​នៅ​ក្នុង​ទ្វារ​មាស។
  • ដុំ​សាច់​ប្រភេទ​កាចៗ​កម្រ​នឹង​កើត​លើ​ទ្វារមាស ភាគ​ច្រើន​គ្រាន់​តែ​ជា​ដុំ​ពក​ក្នុង​ទ្វារមាស ឬ​គីស​ដែល​មិន​បង្ក​ហានិភ័យ​ខ្ពស់​ដល់​យើង​ប៉ុន្មាន​ទេ។

អានបន្ថែម៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal cysts https://medlineplus.gov/ency/article/001509.htm

Vaginal cysts https://ccirh.org/service/labor-delivery/articles/1963/#:~:text=Vaginal%20inclusion%20cysts%20are%20the,most%20often%20disappear%20after%20birth.

Vaginal Cysts https://my.clevelandclinic.org/health/diseases/23452-vaginal-cysts

 

កំណែ​ប្រែបច្ចុប្បន្ន

13/02/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

បញ្ហាចម្បង ២ នេះ អាចឲ្យអាអូនក្នុងផ្ទៃកើតជំងឺគីសមួយប្រភេទ

មិនត្រឹមស្រីៗ! ប្រុសៗចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ការពារពីជំងឺសាហាវច្រើន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 13

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម