backup og meta

ម៉ាក់ៗក្រោយសម្រាលក៏ត្រូវទៅពិនិត្យសុខភាពដែរ ហេតុអ្វី?

ម៉ាក់ៗក្រោយសម្រាលក៏ត្រូវទៅពិនិត្យសុខភាពដែរ ហេតុអ្វី?

ក្រោយ​សម្រាល​កូន​រួច​បាន ៦ សប្តាហ៍ គ្រូពេទ្យ​តម្រូវ​ឲ្យ​ស្រីៗ​មក​ជួប​​ម្តង​ទៀត​ដើម្បី​ពិនិត្យ​សុខភាព។ ការ​ណាត់​ជួប​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដើម្បី​វាយ​តម្លៃ​ពី​សុខភាព​មាត់​ស្បូន និង​ការ​ប្រឹក្សា​យោបល់​ទាក់​ទង​នឹង​ការ​ពន្យារ​កំណើត ដើម្បី​បង្ការ​ការមាន​កូន​ញឹក​ពេក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់ៗ។

បើ​តាម​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យកាល់ម៉ែត បាន​បង្ហាញ​គោល​បំណង​សំខាន់ៗ​ចំនួន ៥ ចំណុច អំពី​សារៈ​ប្រយោជន៍​នៃ​ការ​ពិនិត្យ​ក្រោយ​សម្រាល ដែល​រយៈពេល​នេះ​រាង​កាយ និង​ស្បូន​ស្ត្រី​ត្រលប់​មក​សភាព​ដើម​វិញ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

១- ពិនិត្យ​ស្នាម​របួស​ក្រោយ​ពី​សម្រាល តើ​ជា​សះ​ស្បើយ​ល្អ​ហើយឬ​នៅ?

២- ពិនិត្យ​មើល​សុដន់​ម៉ាក់ៗ ថា​តើ​មាន​បញ្ហា​អ្វី ឬ​អត់៖ (ឧទាហរណ៍៖ មាន​ដុំ​ទឹកដោះ ស្ទះ​រន្ធ​ទឹក​ដោះ មាន​ខ្ទុះ​ដោះ)។

៣- ពិនិត្យ​មើល​មាត់​ស្បូន និង​ស្បូន​ តើ​ត្រលប់​មក​សភាព​ល្អ​ដូច​ដើម​វិញ ឬ​នៅ?

៤- ពិភាក្សា​អំពី​ការ​ពន្យារ​កំណើត៖ ព្រោះ​នេះ​ជា​រយៈពេល​ដែល​ប្តី​ប្រពន្ធ​អាច​រស់​នៅ​ជាមួយ​គ្នា​វិញ ហើយ​តែង​យល់​ច្រឡំ​ថា នេះ​ជា​រយៈពេល​ដែល​គ្មាន​ការ​បង្ក​កំណើត​ថ្មី ដែល​តែង​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​ផ្ទៃពោះ​ជា​ថ្មី ដោយ​គ្មាន​ការ​គ្រោង​ទុក។

៥- ពិនិត្យ​មើល​សុខភាព​របស់​ម៉ាក់ៗ ថា​តើ​បាន​សម្រាក​គ្រប់​គ្រាន់ទេ និង​បាន​ញ៉ាំ​ចំណី​អាហារដែលសម្បូរជីវជាតិសម្រាប់ខ្លួន និង​កូន​​ហើយឬ​នៅ? (ចំពោះម៉ាក់ៗដែល​បំបៅ​ដោះកូន)។

សម្រាលកូន-ពិនិត្យសុខភាព

អត្ថបទគួរអាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your 6-week postnatal check, https://www.nhs.uk/conditions/baby/support-and-services/your-6-week-postnatal-check/#:~:text=You%20should%20have%20your%20postnatal,changes%20made%20in%20April%202020.

Your postpartum checkup, https://www.babycenter.com/baby/postpartum-health/your-six-week-postpartum-checkup_1152300

កំណែ​ប្រែបច្ចុប្បន្ន

09/05/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗញ័រខ្លួនក្រោយសម្រាល តើបណ្ដាលមកពីមូលហេតុអី?

តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 09, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម