brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ញ៉ាំអាហារហឹរអាចប៉ះពាល់សុខភាពបេះដូងដែរទេ?

ការញ៉ាំអាហារហឹរ អាចបង្កការលំបាកដល់​យអ្នកញ៉ាំ ធ្វើ​ឲ្យ​មានសភាពក្ដៅ ក្រហល់​ក្រហាយ និងករណីខ្លះអាច​មានអាការៈ​ឈឺទ្រូង ចង្អោរ និងបែកញើសដែលសភាពនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងអាការៈជំងឺបេះដូងដែរ។ ហេតុដូច្នេះហើយតើការញ៉ាំអាហារហឹរអាចមានផលប៉ះពាល់ដល់សុខភាពបេះដូងដែរទេ?

ញ៉ាំអាហារហឹរអាចប៉ះពាល់សុខភាពបេះដូងដែរទេ?

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ឆ្លើយតបទៅនឹងសំណួរនេះ វេជ្ជបណ្ឌិត Jeffrey H. Johnson, MD, ឯកទេសជំងឺបេះដូង ក្នុងទីក្រុង Knoxville សហរដ្ឋអាមេរិក ​មានប្រសសាសន៍ថា វាជារឿងមិនពិតនោះទេ ដែលរបបអាហារហឺរមានផលអាក្រក់ចំពោះ​បេះដូង។ ការបង្ហាញ​​អាការៈមួយចំនួនតូច ស្រដៀងគ្នាទៅនឹងជំងឺបេះដូង វាមិនមែនជា រោគសញ្ញាជំងឺបេះដូងនោះទេ ដោយគ្រាន់តែជាការប្រតិកម្មនៃរសជាតិហឺរតែប៉ុណ្ណោះ។ បើរបបអាហារ បង្កផលប៉ះដល់បេះដូងមានតែការផឹក​គ្រឿង​ស្រវឹង​ច្រើន ការទទួល​ទានអាហារដែលមានជាតិខ្លាញ់ឆ្អែត ខ្លាញ់ trans សូដ្យូម និងជាតិស្ករបន្ថែម ញឹក​ញាប់​។

ម្ទេស

ការសិក្សាបានបង្ហាញថា អាហារហឹរមិនត្រឹមតែមិនប៉ះពាល់ដល់បេះដូងប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍សម្រាប់​​សុខភាពសរសៃឈាមបេះដូង ប្រសិនបើអាហារហឹរទាំងនោះ ជាប្រភេទអាហារហឹរមានសារធាតុ capsaicin ដែលជាសារធាតុគីមីកើតឡើងពីធម្មជាតិ សម្បូរនៅក្នុងផ្លែម្ទេសក្រហម និង ម្រេច។

ការសិក្សាក្នុងឆ្នាំ២០១៧ បានពន្យល់ថា អាហារហឹរមានគុណសម្បតិ្ដ ជួយសម្រួលដល់ការគ្រប់គ្រងសម្ពាធ​​​ឈាមក្នុងរាងកាយ មិនត្រឹមតែប៉ុណ្ណោះ បើញ៉ាំអាហារហឹរជាប្រចាំ នឹងមានសម្ពាធឈាមទាប បើធៀបទៅ​នឹងអ្នកដែលមិនញ៉ាំអាហារហឹរ។ មួយវិញទៀត ការញ៉ាំអហារហឹរ អាចធ្វើឲ្យយើងងាយនឹងកាត់បន្ថយ​រស​​ជាតិប្រៃ ពោលមិនសូវប្រើប្រាស់អំបិលក្នុងម្ហូបនោះទេ។

អត្ថបទគួរអាន៖

បើយោងតាមការស្រាវជ្រាវនៅ មន្ទីពេទ្យ Cleveland អាមេរិក អ្នកដែលញ៉ាំម្ទេសជាប្រចាំប្រហែលជា ២៣% ទៅ ២៦% ទំនងជាមិនសូវស្លាប់ដោយសារជំងឺបេះដូង ឬមហារីក។ អ្នកដែលញ៉ាំម្ទេសក៏ត្រូវបានគេរកឃើញថាអាចកាត់បន្ថយការប្រឈមនឹងការស្លាប់បាន ២៥ % ដោយមូលហេតុជំងឺបេះដូង។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 30/06/2022