បើនិយាយទៅដល់កាហ្វេគ្នាយើងប្រកដជាស្គាល់ និងធ្លាប់បានសាកខ្លះហើយគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ប៉ុន្ដែមានដឹងអត់ថា កាហ្វេក៏ជាភេសជ្ជៈមួយប្រភេទ ជួយបញ្ចុះជាតិខ្លាញ់ក្នុងរាងកាយ និងអាចជួយសម្រកទម្ងន់បានដោយផ្អែកលើមុខងារសំខាន់ៗមួយចំនួន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. កាហ្វេរក្សាការរំញោចប្រព័ន្ធប្រសាទ
កាហ្វេផលិតចេញពីគ្រាប់ធញ្ញជាតិ ដែលផ្ដល់នូវសារធាតុកាហ្វេអ៊ីនជាចម្បងនិងជាសារធាតុសំខាន់ ជួយរំញោចដល់ប្រព័ន្ធប្រសាទឲ្យដំណើរការបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ កាហ្វេក៏មានមុខងារជួយជំរុញឲ្យអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយភាពនឿយហត់ និងអារម្មណ៍តានតឹង ពិសេសបើបានញ៉ាំកាហ្វេហើយ ហាត់ប្រាណ កាន់តែកើនឡើងប្រសិទ្ធភាពពី ១២ ទៅ ១៥% ចំពោះសុខភាពថែមទៀត។
២. កាហ្វេអ៊ីនជួយបញ្ចុះជាតិខ្លាញ់
កាហ្វេអ៊ីន ធ្វើការជាមួយប្រព័ន្ធប្រសាទដោយបង្កើនកម្រិតអ័រម៉ូន Epinephrine ក្នុងសរសៃឈាមទៅបំបែកកោសិកាខ្លាញ់ ក្នុងរាងកាយគ្រប់កន្លែង។ ដំណើរការនេះថ្វីដ្បិតតែមិនអាចធ្វើឲ្យអ្នកផឹកកាហ្វេស្រកគីឡូទាំងស្រុង ប៉ុន្ដែវាក៏អាចគ្រប់គ្រងជាតិខ្លាញ់បានល្អ និងក៏ទាមទារឲ្យអ្នកផឹកកាហ្វេរក្សារបបអាហារឲ្យបានត្រឹមត្រូវ។
៣.កាហ្វេអ៊ីនជួយបង្កើនមេតាប៉ូលិស
ដំណើរការមេតាប៉ូលិសកាន់តែលឿន គឺជាសញ្ញាមួយបង្ហាញថា អ្នកកាន់តែគ្មានការព្រួយបារម្ភចំពោះការញ៉ាំច្រើន ដោយមិនខ្លាចឡើងគីឡូឡើយ។ ពោះការធ្វើមេតាបូលិសបានល្អ កាន់តែលឿន ដំណើរការដុតជាតិខ្លាញ់ក្នុងរាងកាយបានកាន់តែលឿនផងដែរ។ តាមការសិក្សាមួយបង្ហាញថា កាហ្វេអ៊ីន អាចដុតជាតិខ្លាញ់ក្នុងរាងកាយបានដល់ទៅ២៩% ក្នុងដំណើរការមួយនេះ ប៉ុន្ដែសម្រាប់អ្នកធាត់ លើសទំងន់ខ្លាំង អាចបានតែ ១០%ប៉ុណ្ណោះ។
[embed-health-tool-heart-rate]
ក្នុងបរិមាណកាហ្វេ ១កែវ ២៤០ មិល្លីលីត្រ មានកាហ្វេអ៊ីនរហូតដល់ ៩៥ក្រាម។ ដូច្នេះវាជួយបង្កើនមេតាប៉ូលិស ក្នុងការដុតកាឡូរីក្នុងរាងកាយរបស់យើង។ ហើយនេះ ក៏ជាមូលហេតុមួយ ដែលកាហ្វេអ៊ីន ត្រូវប្រើក្នុងថ្នាំសម្រកទម្ងន់។
៤. កាហ្វេអ៊ីនកាត់បន្ថយចំណង់អាហារ
ក្រៅពីបង្កើនល្បឿននៃការធ្វើមេតាប៉ូលីស កាហ្វេអ៊ីនក៏ជាផ្នែកមួយ ជួយកាត់បន្ថយការឃ្លាន និងចំណង់អាហារបានដែរ។ ការញ៉ាំកាហ្វេ សម្រាប់អ្នកដែលគ្មានប្រតិកម្មនឹងជាតិកាហ្វេអ៊ីន អាចមានអារម្មណ៍ឆ្អែត មិនសូវឃ្លានបាយ តែមានកម្លាំង។ បទពិសោធន៍មួយនេះ មានអ្នកចែករំលែកច្រើន ដែលការញ៉ាំកាហ្វេ អាចធ្វើឲ្យពួកគេមានកម្លាំង បើទោះបីមិនបានញ៉ាំអាហារត្រឹមមួយពេលក៏ដោយ។ ចំណុចនេះក៏អាចត្រូវចិត្ដសម្រាប់អ្នកដែលមានបំណងសម្រកគីឡូ ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
ទន្ទឹមគ្នានោះដែរ លោកសាស្ដ្រាចារ្យ Connie Diekman អ្នកជំនាញផ្នែកអាហារូបត្ថម្ភនៃវិទ្យាស្ថានស្រាវជ្រាវពីរបបអាហារនៃសហរដ្ឋអាមេរិក បានលើកឡើងថា លោកទទួលស្គាល់ថាកាហ្វេពិតជាជួយដល់ការសម្រកទម្ងន់ពិតមែន ប៉ុន្តែការទទួលទានកាហ្វេច្រើន ពិសេសក្នុងបរិមាណកាហ្វេ៤ពែង អាចបង្កឥទ្ធិពលមួយចំនួនដល់រាងកាយផងដែរ ដូចជា ឈឺក្បាល បេះដូងលោតញាប់ ឈឺក្រពះ ជាដើម។ ជារួម ការទទួលទានកាហ្វេក្នុងបរិមាណត្រឹមតែ ១ ទៅ ២ពែងក្នុង១ថ្ងៃ គឺល្មមគ្រប់គ្រាន់ដែលផ្តល់ប្រយោជន៍ឱ្យរាងកាយ ហើយកាហ្វេនឹងជំរុញប្រសិទ្ធិភាពបន្ថែម សម្រាប់អ្នកចង់ស្រកគីឡូដោយការហាត់ប្រាណ។
យ៉ាងណាគ្នាយើងគួរចាំថា កាហ្វេសុទ្ធគឺស្ទើរតែគ្មានកាឡូរី ប៉ុន្តែបើយើងថែមស្ករ ឬទឹកដោះគោកាន់តែច្រើន នោះកាឡូរីក៏កាន់តែច្រើនទៅតាមហ្នឹងដែរ។ ការមានកាឡូរីលើសតម្រូវការនោះនឹងធ្វ់ើឲ្យយើងឡើងគីឡូ និងធាត់បាន។ ឧទាហរណ៍កាហ្វេខ្មៅ ២៤០មិល្លីលីត្រមានតែ ២កាឡូរី តែបើកាហ្វេឡាតេ (Flavored latte) វិញក្នុងចំណុះដូចគ្នាមានរហូតដល់ ១៣៤កាឡូរី។