របបអាហារពិសេស

របបអាហារពិសេស – សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារពិសេសៗ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​ល្អមាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារពិសេស

ក្រចក សក់ផុយ ឈាមអញ្ចាញ ជាសញ្ញាត្រូវញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន

ផ្លែឈើសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើន មានវីតាមីន និង ជាតិរ៉ែ ជំនួយមុខងាររាងកាយឲ្យដំណើរការបានល្អ ជៀសផុតពីជំងឺផ្សេងៗ មិនតែប៉ុណ្ណោះក៏ជួយបង្កើនការលូតលាស់រាងកាយផងដែរ។ ប្រសិនបើគ្នាយើងមិនសូវញ៉ាំបន្លែ ឬ ផ្លែឈើ ហើយសុខភាពរាងកាយបង្ហាញរោគសញ្ញាទាំង៥នេះ គួរតែផ្លាស់ប្ដូរទម្លាប់ទៅ៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្រចក និង សក់ មានសភាពផុយស្រួយ ប្រសិនបើយើងសង្កេតឃើញថា រាងកាយមានការផ្លាស់ប្ដូរ ក្រចក និង សក់ប្រែជាមានភាពផុយស្រួយ នោះបង្ហាញថារាងកាយរបស់យើងអាចប្រឈមខ្វះវីតាមីន B។ ដូច្នេះយើងត្រូវតែបង្កើនការញ៉ាំបន្លែផ្លែឈើ ដែលសម្បូរសារធាតុប្រភេទនេះ។ ប្រភពដែលអាចផ្ដល់សារធាតុសំខាន់នេះមានដូចជា ផ្លែចេក ខាត់ណា ស្ពៃពួយឡេងជាដើម។ រោគសញ្ញាបន្ទាប់បន្សំទៀត នៃកង្វះវីតាមីននេះ ដូចជា ស្លេកស្លាំង ឈឺសាច់ដុំ និង អាចរមួលក្រពើញឹកញាប់។ ២.ឈាមអញ្ចាញធ្មេញ ឈាមអញ្ចាញធ្មេញញឹកញាប់អាចមានមូលហេតុច្រើន ប៉ុន្ដែហេតុផលសំខាន់មួយគឺខ្វះវីតាមីន C។ រាងកាយរបស់យើងមិនអាចផលិតវីតាមីន C បានដោយខ្លួនឯងនោះទេ ដូច្នេះការញ៉ាំអាហារមានផ្ទុកវិតាមីន C គឺជារឿងចំាបាច់ ដើម្បីបំពេញតម្រូវការរាងកាយ។ វីតាមីន C មានមុខងារសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំ។ ហើយយើងអាចស្វែងរកបានវីតាមីននេះនៅក្នុងអាហារដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ ម្នាស់ និង បន្លែបៃតងជាដើម។ ៣.ខ្សោយភ្នែក ប្រសិនបើគ្នាយើងមានអារម្មណ៍ថា […]

ស្វែងរក របបអាហារពិសេស

របបអាហារពិសេស

ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង

បង្កង មិនថាតែបង្កងទឹកសាបឬទឹកប្រៃនោះទេ សុទ្ធតែជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ និងមានគុណប្រយោជន៍ប៉ូវដល់សុខភាពទៀតផង រាប់ចាប់ពីបង្កងតូចដល់បង្កងធំ។ បង្កងត្រូវ​បាន​គេ​រក​ឃើញ​ថា​មានលាក់ទុកនូវសារធាតុសំខាន់ៗច្រើន​យ៉ាង​។​ ពពួកប្រូតេអ៊ីន៖ ប្រូតេអ៊ីនជាសារធាតុសំខាន់បំផុតមួយ​ដែល​រាងកាយត្រូវការជំនួយដល់សាច់ដុំ ជំនួយសុខភាពស្បែក សុខភាពឆ្អឹង បេះដូង ខួរក្បាល និយាយរួមពេញមួយដងខ្លួន គឺត្រូវការប្រូតែអ៊ីនជាចាំបាច់។ អ៊ីយ៉ូត៖  នៅក្នុងបង្កងក៏មានផ្ទុកអ៊ីយ៉ូត ជាសារធាតុបំប៉នដែលរាងកាយត្រូវការ ដើម្បីបង្កើតអ័រម៉ូន​ទីរ៉ូអ៊ីត ដែលជាអ័រម៉ូនដើរតួយ៉ាងសំខាន់ជួយគ្រប់គ្រងលើដំណើរការមេតាប៉ូលីសក្នុងរាងកាយ។ លើសពីនេះ សារធាតុអ៊ីយូតក្នុងបង្កង អាចជួយថែរក្សាសុខភាពកោសិការាងកាយផងដែរ។ ស្ពាន់៖ ស្ពាន់​មានតួនាទីសំខាន់ជួយ​ផលិតកោសិការឈាមក្រហម និងឈាមស ព្រម​ទាំង​ជួយ​ជំរុញការបញ្ចេញជាតិដែកដើម្បីបង្កើត អេម៉ូក្លូប៊ីន។ វាមានអត្ថប្រយោជន៍ជួយបង្កើនការលូតលាស់របស់កុមារ ការវិវត្ដផ្នែកខួរក្បាល ប្រព័ន្ធការពាររាងកាយ​ និងជួយ​សុខភាពឆ្អឹងរឹងមាំ។ វីតាមីន B12៖ ជាវីតាមីនសម្រាប់ជំនួយដល់តួនាទីខួរក្បាល ប្រព័ន្ធប្រសាទ និងដំណើការបង្កើតកោសិការគ្រាប់ឈាមក្រហម។ អាស៊ីដខ្លាញ់អូមេហ្គា៣៖ ជាអាស៊ីដខ្លាញ់ដែលបានផ្ដល់គុណប្រយោជន៍ដល់សុខភាពខួរក្បាល និងបេះដូង។ វាអាច​ជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដាច់សរសឈាមខួរក្បាល និង ជំងឺគាំងបេះដូង។ អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ ក៏​មានអត្ថប្រយោជន៍ខ្លាំងសម្រាប់មនុស្សចាស់ ជួយ​ការពារពីជំងឺវង្វេង ហើយ​ចុះពោះស្ដ្រីមានផ្ទៃពោះ ជួយឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ​។ កាល់ស្យូម៖ កាលស្យូម​មានសារៈសំខាន់ជួយទ្រទ្រង់សុខភាពរាងកាយ និងការលូតលាស់របស់ឆ្អឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ផូស្វ័រ៖ ផូស្វ័រ​ក៏មានតួនាទីជួយពង្រឹងដល់សុខភាពឆ្អឹងដូចគ្នា និងរួមចំណែកដល់ការរំលាយអាហារកាន់តែប្រសើរឡើង  ក៏ដូចជាការបង្កើតប្រូតេអ៊ីន តុល្យភាពអ័រម៉ូន ការទាញយកថាមពល […]


របបអាហារពិសេស

អាហារល្អគួរញាំក្រោយចូលសូណា ដើម្បីបំពេញជាតិទឹកក្នុងរាងកាយ

ការប្រើប្រាស់ពេលវេលា យ៉ាងហោចកន្លះម៉ោងទៅ១ម៉ោងបង្ហូរញើសក្នុងបន្ទប់កម្ដៅជាប្រចាំ ដើម្បីសុខភាពរាងកាយ និង ស្មារតី សុទ្ធតែជាក្ដីបំណងរបស់អ្នកធ្វើសូណាទាំងអស់។ ដូច្នេះការគិត​គូពីរបបអាហារ ដែលត្រូវញ៉ាំបន្ទាប់ពីនោះ ក៏ជារឿងចាំបាច់ ដែលមនុស្សគ្រប់រូបមិនអាចប្រកែកបាន។ ជាក់ស្ដែង​ណាស់ថា ការធ្វើសូណាគឺជាពេលវេលាដែលរាងកាយត្រូវបញ្ចេញជាតិពុល តាមរយៈការបែកញើស ក្នុងរយៈពេល យ៉ាងហោច ១០ ទៅ ២០នាទី ក្នុងមួយពេល ដែលការធ្វើបែបនេះ បានធ្វើឲ្យរាងកាយត្រូវថយចុះជាតិទឹក និងប៉ះពាល់ដល់​បរិមាណ​អេឡិចត្រូលីតក្នុងរាងកាយ។ ជាការណែនាំ គួរតែស្គាល់អាហារបីមុខនេះដែលយើងចាំបាច់គួញ៉ាំ បន្ទាប់​​ពីធ្វើសូណា។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ១. ចេកទុំ នៅពេលដែលមានការបែកញើសច្រើន នោះរាងកាយត្រូវថយចុះជាតិទឹក ដែលអាចប៉ះពាល់ទៅដល់សារធាតុ អេឡិច​​​ត្រូលីត ដែលជាបណ្ដុំនៃភាគល្អិតសារធាតុរ៉ែមាន សូដ្យូម (អំបិល) ប៉ូតាស្យូម កាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាត ដែលមាននៅក្នុងឈាម និងសារធាតុរាវដែលមានក្នុងរាងកាយរបស់យើង។ ដូច្នេះផ្លែចេកគឺជាប្រភេទអាហារ ដែលសម្បូរ​ទៅដោយ ប៉ូតាស្យូមខ្ពស់ មានបរិមាណ ដល់ទៅ ៤២២ មីលីក្រាមក្នុងចេក ១ផ្លែ។ ២.ឪឡឹក និងទឹកដូង ឪឡឹក ជាប្រភេទអាហារដែលសម្បូរទៅដោយសារធាតុទឹកច្រើនរហូតដល់ទៅ៩០% និង ប៉ូតាស្យូមក៏មិនតិចដែរ។ ជាមធ្យមក្នុងឪឡឹកមួយផ្លែទំងន់៤,៥គីឡូមានផ្ទុកបរិមាណប៉ូតាស្យូម ដល់​ទៅ […]


របបអាហារពិសេស

​អាហារ ៦​ មុខនេះ មានប្រយោជន៍​ចំពោះអ្នកមានជំងឺ​លើសសម្ពាធឈាម

ជំងឺ​លើស​សម្ពាធ​ឈាម​ គឺជា​កត្តា​បង្ក​ជំងឺ​បេះដូង​ដែល​យើង​អាច​បង្ការ​បាន ហើយ​ការ​ផ្លាស់ប្ដូរ​បរិបទ​នៃ​ការ​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ​ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ និង​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បាន។ ការ​សិក្សា​បាន​បង្ហាញ​ថា​របប​អាហារ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​គឺ​សម្បូរ​ដោយ​ប៉ូតាស្យូម និង​ម៉ាញេស្យូម​។ ដូចនេះហើយ​អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អាហារ​មួយ​ចំនួន​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម។ ១. ពពួក​ផ្លែ​ក្រូច ពពួក​ផ្លែ​ក្រូច​ដូចជា​ផ្លែក្រូចថ្លុង ផ្លែក្រូច និង​ផ្លែ​ក្រូចឆ្មារ​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម ហើយ​ក៏​សម្បូរ​ដោយ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ផ្សេងៗ​ដែល​អាច​ជួយ​រក្សា​សុខភាព​បេះដូង និង​កាត់បន្ថយ​កត្តា​បង្ក​ជំងឺ​បេះដូង​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម។ ទោះបីជា​ផ្លែ​ក្រូចថ្លុង​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ប៉ុន្តែ​ផ្លែ​នេះ​អាច​មាន​ផល​រំខាន​ដល់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម យក ល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ចាំ​បន្ថែម​ផ្លែ​នេះ​ទៅ​ក្នុង​របប​អាហារ។ ២. ត្រី​សាល់ម៉ុន ត្រី​សាល់ម៉ុន​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង។ អាស៊ីដខ្លាញ់​នេះ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​បន្ថយ​ការ​រលាក និង​បន្ថយ​កម្រិត​សារធាតុ​ oxylipin ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច។ ៣. ពពួក​សណ្ដែក ពពួក​សណ្ដែក​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​រក្សា​លំនឹង​សម្ពាធ​ឈាម​មាន​ដូចជា​ជាតិ​សរសៃ ម៉ាញេស្យូម និង​ប៉ូតាស្យូម។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ពពួក​សណ្ដែក​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ ៤. ការ៉ុត ការ៉ុត​មាន​ផ្ទុក​សារធាតុ chlorogenic សារធាតុ p-coumaric និង​អាស៊ីដ​កាហ្វេអ៊ីក​ដែល​អាច​ជួយ​សម្រួល​ដល់​សរសៃ​ឈាម និង​បន្ថយ​ការ​រលាក។ ទាំង​នេះ​សុទ្ធតែ​បញ្ចុះ​សម្ពាធ​ឈាម។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម ២ ១៩៥​នាក់​អាយុ​ចន្លោះ​ពី​៤០-៥៩​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ការ៉ុត​ឆៅ​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន។ ៥. ប៉េងប៉ោះ ប៉េងប៉ោះ ឬ​ផលិត​ធ្វើ​ពី​ប៉េងប៉ោះ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា​ប៉ូតាស្យូម និង​លីកូប៉ែន (Lycopene)។ សារធាតុ​លីកូប៉ែន​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង ហើយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​សារធាតុ​នេះ​អាច​កាត់បន្ថយ​កត្តា​បង្ក​ហានិភ័យ​ជំងឺ​បេះដូង​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម។ ៦. ផ្កាខាត់ណាខៀវ ផ្កាខាត់ណា​ខៀវ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonoid ដែល​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​ពង្រឹង​មុខងារ​សរសៃ​ឈាម និង​បង្កើន​កម្រិត​នីឌ្រិចអុកស៊ីត (Nitric oxide) នៅ​ក្នុង​រាងកាយ។ ការ​សិក្សា​មួយ​ដែល​មាន​អ្នក​ចូលរួម ១៨៧ […]


របបអាហារពិសេស

គ្នា​យើងឧស្សាហ៍ជួបបញ្ហាច្រាលអាស៊ីដក្រពះគួរចៀសវាង ឬញ៉ាំអាហារទាំងនេះតិច​តួច

ច្រាល​អាស៊ីដ​ក្រពះ​កើត​មាន​នៅ​ពេល​ដែល​សារធាតុ​ក្នុង​ក្រពះ​មាន​ការ​កើន​ឡើង​ដល់​បំពង់​អាហារ​ ហើយ​គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគវិនិច្ឆ័យ​លើ​អាការៈ​នេះ​បាន​ប្រសិនជា​យើង​មាន​អាការៈ​បែប​នេះ​កើត​ឡើង​ច្រើន​ជាង​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ កត្តា​ដែល​អាច​រួមចំណែក​បង្ក​អាការៈ​ច្រាលអាស៊ីដក្រពះ​ ​រួមមាន​ឥរិយាបថ​ដែល​យើង​ធ្វើ​ក្រោយ​ញ៉ាំ​អាហារ បរិមាណ​អាហារ​ដែល​យើង​ញ៉ាំ​ក្នុង​មួយ​ពេល និង​ប្រភេទ​អាហារ​ដែល​យើង​ញ៉ាំ​។ យើង​គួរ​ចៀសវាង​អាហារ​មួយ​ចំនួន​​ដើម្បី​បង្ការ​រោគសញ្ញា​នៃ​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ បើ​យើង​តែង​ជួប​បញ្ហានេះ។ ១. អាហារ​មាន​ជាតិ​ខ្លាញ់ និង​អាហារ​បំពង អាហារ​មាន​ជាតិ​ខ្លាញ់​ជាទូទៅ​តែង​បន្ថយ​សម្ពាធ​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាង​ក្រោម (LES) និង​ពន្យារ​ពេល​ក្រពះ​រំលាយ​អាហារ។ នេះ​អាច​បង្កើន​ហានិភ័យ​រោគសញ្ញា​នៃ​ជំងឺ​ច្រាល​អាស៊ីដក្រពះ។ ដើម្បី បង្ការ​អាការៈ​នេះ​ យក​ល្អ​គួរ​បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់។ អាហារ​ទាំង​នោះ​មាន​ដំឡូង​បារាំង​បំពង អាហារ​បំពង នំ​ដំឡូង​កញ្ចប់ បឺរ ទឹកដោះគោ​ស្រស់ (whole milk) ឈីស ការ៉េម និង​សាច់​ក្រហម​មាន​ខ្លាញ់។ ២. អាហារ​មាន​ជាតិ​ហឹរ ការ​សិក្សា​មួយ​ចំនួន​បាន​ណែនាំ​ថា​អាហារ​មាន​ជាតិ​ហឹរ​អាច​បង្ក​ឲ្យ​ឈឺពោះ និង​អាការៈ​ក្រហាយ ​ប្រសិនជា​យើង​មាន​បញ្ហា​ក្រពះ​ពោះវៀន។ ៣. បន្លែ និង​ផ្លែឈើ បន្លែ និង​ផ្លែឈើ​ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​របប​អាហារ ប៉ុន្តែ​បន្លែ និង​ផ្លែឈើ​មួយ​ចំនួន​អាច​នឹង​ធ្វើ​ឲ្យ​អាការៈ​ច្រាល​អាស៊ីដ​ក្រពះ​កាន់តែ​ធ្ងន់ធ្ងរ។ បន្លែ និង​ផ្លែឈើ​ដែល​អាច​ជា​មូលហេតុ​បង្ក​មាន​ដូចជា​ផ្លែ​ម្នាស់ ផ្លែក្រូច ផ្លែ​ក្រូចថ្លុង ក្រូចឆ្មារ ប៉េងប៉ោះ ខ្ទឹមស និង​ខ្ទឹមបារាំង។   ៤. ភេសជ្ជៈ ភេសជ្ជៈ​មួយ​ចំនួន​ក៏​អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​ទៅ​លើ​អ្នក​ដែល​មាន​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ​ដែរ។ ភេសជ្ជៈ​ទាំង​នោះ​រួមមាន​គ្រឿងស្រវឹង កាហ្វេ តែ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ទឹក​ក្រូច​ស្រស់ និង​ទឹក​ផ្លែ​ប៉េងប៉ោះ។ កាហ្វេ​ក៏​ជា​ភេសជ្ជៈ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​នេះ​ដែរ។ ក្រៅពី​ចៀសវាង​អាហារ​ខាង​លើ​នេះ យកល្អ​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច​តួច​ក្នុង​មួយ​ពេល និង​ព្យាយាម​អង្គុយ​ត្រង់​ខ្លួន​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច។ ទាំង​នេះ​ក៏​អាច​ជួយ​កាត់បន្ថយ​អាការៈ​ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ។


របបអាហារពិសេស

តិចនិក​ញ៉ាំ​អាហារ​សម្រាប់អ្នកខ្សោយបេះដូង ជួយសុខភាពល្អ

ខ្សោយបេះដូង ជាជំងឺឧស្សាហ៍កើតមានណាស់ ជាឃាតកលាក់មុខ សម្លាប់មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ មិនគិតថា​មានក្រ សខ្មៅ ស្គមធាត់នោះឡើយ។ ហេតុនេះ អ្វីយើងអាចធ្វើបាន ត្រូវចេះប្រុងប្រយ័ត្នឲ្យបានច្រើន បើទោះជាយើងមានជំងឺខ្សោយ​បេះ​ដូង​ ក៏អាចរស់នៅដោយសប្បាយចិត្ត ដោយ​ចេះរៀបចំរបបអាហារឲ្យ​បាន​ត្រឹម​ត្រូវ។ ១- ពិចារណាជ្រើសរបបអាហារត្រឹមត្រូវ របបអាហារត្រឹមត្រូវសម្រាប់គ្នាយើងមានជំងឺខ្សោយបេះដូង អាចនិយាយបានថា គ្មានអ្វីល្អជាង DASH និង Mediterranean diet នោះទេ។ របបអាហារបែប DASH ត្រូវគេច្នៃឡើងសម្រាប់គ្នាយើងមានជំងឺលើសឈាម សម្បូរទៅដោយអាហារូបត្ថម្ភល្អៗ និង​ខ្លាញ់ល្អ ដែលអាចជួយសុខភាពបេះដូងដំណើរការល្អ និង​រក្សា​កុំឲ្យ​ឡើងសម្ពាធឈាម​។ រីឯរបបអាហារ Mediterranean diet គឺជារបបអាហារដែលពលរដ្ឋនៅតំបន់នោះនិយមប្រើ ជួយសុខភាពបានល្អដូចគ្នា។ តាមរយៈរបបអាហារ DASH និង Mediterranean diet គឺអាចជួយយើងសម្រេចបានគោលដៅញ៉ាំអាហារមានសុខភាពល្អ ដោយ​ផ្តោតសំខាន់ទៅលើពពួកអាហារមានកម្រិតសូដ្យូមទាប ពិសេសរបបអាហារទាំងនេះ គឺបានកំណត់ពីការញ៉ាំអាហារកែច្នៃ ឬ​អាហារកំប៉ុង ដែលសុទ្ធសឹងមានផ្ទុកសារធាតុជាច្រើនប៉ះពាល់ដល់ចរន្តឈាម បង្កហានិភ័យកាន់តែខ្ពស់ទៅលើសុខភាព​បេះដូង។ ដើម្បីច្បាស់ពីរបបអាហារខាងលើ គ្នាយើងអាចប្រឹក្សាបន្ថែមជាមួយគ្រូពេទ្យ ឬអ្នកជំនាញរបបអាហារសុខភាព ដើម្បីទទួលបានផែនការញ៉ាំអាហារល្អសក្តិសមសម្រាប់ខ្លួនយើង។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ឧស្សាហ៍​ងងុយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ អាច​សាក​ដោះស្រាយ​តាមតិចនិក​ទាំង​នេះ​បាន ក្រោកពីគេងហើមភ្នែក លែងស្អាត អាចសាកបំបាត់ដោយវិធីធម្មជាតិទាំងនេះវិញ វីតាមីន និង​រ៉ែសំខាន់ៗទាំងនេះ ជួយ​ដោះស្រាយ​​បញ្ហាដំណេក ២- រៀបចំអាហារសម្បូរសារធាតុចិញ្ចឹម គ្នាយើង […]


របបអាហារពិសេស

បើដឹងមូលហេតុនេះហើយច្បាស់ជានាំគ្នាញ៉ាំចេកមិនខាន ពិសេសប្រុសៗ

ចេកជាអាហារល្អខ្លាំងសម្រាប់សុខភាព អាច​ជា​អាហារ​ស្រីៗ​ចូល​ចិត្ត​ខ្លាំង ប៉ុន្តែ​សម្រាប់​ប្រុសៗ​គ្នាយើង ទំនងជា​ភាគ​តិច​ណាស់​ចូល​ចិត្ត​ចេក។ យ៉ាង​ណា គ្នាយើងគួរ​តែ​ដឹង​ថាចេកល្អ​ខ្លាំង​សម្រាប់​សុខភាព ពិសេស​ប្រុសៗ​តែ​ម្តង ហើយ​បើ​គ្នា​យើង​ដឹង​ហេតុ​ផល​មួយនេះ ច្បាស់ជានាំគ្នាញ៉ាំចេកមិន​ខាន។ ១- បង្កើនចំណង់ផ្លូវភេទ បើ​និយាយ​ដល់​រឿង​ផ្លូវភេទ ផ្លែចេក គឺអាចបង្កើនចំណង់ផ្លូវភេទបាន។ ដោយសារតែសារធាតុប៉ូតាស្យូម​សម្បូរក្នុងផ្លែចេក អាចជួយឲ្យរាងកាយផលិតអ័រម៉ូនតេស្តូស្តេរ៉ូន បានច្រើនយ៉ាង ខណៈអ័រម៉ូននេះជាអ័រម៉ូនភេទ និងធ្វើឲ្យចំណង់ផ្លូវភេទកើនឡើងខ្លាំង​ដែរ​។ លើសពីនេះ ជាតិ Tryptophan ក្នុងផ្លែចេក ក៏បង្កើនអ័រម៉ូនសេរ៉ូតូនីន ដែលជាអ័រមូនបង្កើន​ផ្លូវអារម្មណ៍​ជួយឲ្យដំណើរ​ការរួមភេទ​របស់ប្រុសៗកាន់​តែ​រោល​រាល និងខ្លាំងក្លា។ ជាមួយគ្នានេះ ជាតិម៉ង់ហ្គាណែស និងម៉ាញ៉េស្យូម​មានក្នុងផ្លែចេក មានលទ្ធភាពជួយពង្រឹងសុខភាពក្រពេញប្រូស្តាត និងជួយឲ្យមុខងារសរីរាង្គបន្តពូជប្រុសៗ កាន់តែរឹងមាំល្អ។ ចេក ក៏ជាប្រភពសម្បូរទៅដោយជាតិ ប្រូមេលៀន (bromelain) និងវីតាមីន B ដែលសុទ្ធតែមាន​សមត្ថភាព​បង្កើន​កម្រិត​អ័រម៉ូន​​តេស្តូស្តេរ៉ូន និងចំណង់ផ្លូវភេទ។ សារធាតុ​ទាំង​នេះ​ជួយ​ដល់​ការរួមភេទដំណើរការទៅបានប្រសើរ និងអារម្មណ៍ស្និទ្ធ​ស្នាល។ ចេក ក៏ជាប្រភពនៃកាបូអ៊ីដ្រាត អាចជួយបង្កើនថាមពលបានយ៉ាងលឿន បង្កើនលំហូរឈាម ពិសេសទៅកាន់លិង្គ ជួយឲ្យលិង្គងាយនឹងឡើងរឹងថែមទៀតផង។ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ អាថ៌កំបាំង​ទាំង ៥ ពាក់​ព័ន្ធ​មេជីវិត​ឈ្មោល ប្រុសៗ​ភាគ​ច្រើន​អត់​ដឹង អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន ២- ជួយសុខភាពបេះដូង ជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីន […]


របបអាហារពិសេស

មិនសូវចូលចិត្ត​ញ៉ាំបន្លែ សាកវិធីនេះវិញ​ក្រែងជួយ​បាន​ខ្លះ​

មិន​បាច់​និយាយ​ក៏​គ្នា​យើង​ដឹង​ដែរថា​ការ​ញ៉ាំ​ផ្លែឈើ និងបន្លែ​គឺ​មិន​អាច​ខ្វះ​បាន និងល្អ​បំផុត​ដើម្បី​ឲ្យរាងកាយ​យើង​​ក៏​ដូច​ជា​ខួរក្បាល​ដំណើរការ​បាន​ល្អ។ ចំពោះ​គ្នា​យើងណា​ដែល​មិន​សូវ​ចូលចិត្ត​ញ៉ាំ​បន្លែ និង​ផ្លែឈើ​​ញឹកញយ​ ច្រើន​មាន​បញ្ហា​ជាមួយ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។  តើ​យើង​គួរធ្វើ​យ៉ាងណា​ដើម្បី​ញ៉ាំ​ចំណី​អាហារ​ជាមួយ បន្លែ និង ផ្លែ​ឈើបាន​គ្រប់​គ្រាន់​ល្អ​? ១- អាំង​បន្លែ និងផ្លែ​ឈើ ដឹងថា​គ្នា​យើង​ខ្លះ​​មិន​ចូល​ចិត្ត​បន្លែ​ស្រស់ទេ អ៊ីចឹងសាក​​ប្តូរ​មកជា​អាំង ឬ​ដុត​វិញ​ក៏បាន​​បាន។ ចំណែក​ឯ​ផ្លែ​ឈើ​ក៏​អ៊ីចឹង​​ដែរ បើ​យើង​​មិន​ចូល​ចិត្ត​វា​ទេ យើងអាចប្តូរ​មកជា​​ញ៉ាំ​ជា​ទឹក​ផ្លែ​ឈើ​ស្រស់ ឬញ៉ាំ​​ឆៅ ដោយ​កាត់​ជា​កង់ៗ ឬ​ហាន់​ស្តើងៗ ហើយ​យក​ទៅ​អាំង​ប្រហែល​ជា​ធ្វើ​ឱ្យ​យើង​ចូល​ចិត្ត​បាន​។ បន្លែដែលយើងអាច​យកទៅ​អាំងបាន​មានដូចជា ផ្សិត ផ្លែ​ប៉េងប៉ោះ​តូចៗ ម្ទេស​ប្លោក​ក្រហម ដំឡូង​បារាំង ការ៉ុត ត្រប់វែង ដំឡូង​ជ្វា​ជាដើម រីឯ​ផ្លែឈើវិញ​ ផ្លែ​ម្នាស់គឺ​ល្អ​គ្រប់គ្រាន់​បំផុត​ហើយ។ ២- លាយ​បន្លែ​ជាមួយ​ម្ហូប​ដែល​យើង​​ចូល​ចិត្ត បន្ថែម​ចំណិត​ស្តើងៗ នៃ​ខ្ទឹម​បារាំង ប៉េងប៉ោះ សណ្តែក​ហោឡាំងតាវ ឬសណ្តែក Pinto ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង ​វា​មិន​ត្រឹម​តែ​ទទួល​បាន​នូវ​រសជាតិ​ទេ ​តែ​ថែម​ទាំង​បង្កើន​សារជាតិ​ចញ្ចឹម​ដ៏​មាន​តម្លៃ​ក្នុង​ចាន​ទៀត​ផង។ ៣- ថែម​បន្លែ​ចូល​ទៅ​ក្នុង​ម្ហូប​អ៊ីតាលី ម្ហូប​អ៊ីតាលី​ដូច​ជា ប៉ាស្តា ពេល​លាយ​ជាមួយ​បន្លែ នឹង​ធ្វើ​ឲ្យ​ម្ហូប​​មួយ​ចាន​នេះ​មាន​ន័យ​បំផុត។ តួ​យ៉ាង យើង​​អាច​ដាក់​ខ្ទឹម​បារាំង​ដែល​ហាន់​ស្តើងៗ ប៉េងប៉ោះ​តូចៗ សណ្តែក​ហោឡាំងតាវ ម្រេច សណ្តែក​ក្រហម ផ្ទី ឬសណ្តែក​ក្រហម​ម្យ៉ាង​ឈ្មោះ Kidney beans ចូល​ក្នុង […]


របបអាហារពិសេស

អ្នកកើតជំងឺស្លេកស្លាំង អាហារទាំងនេះអាចជួយ​បាន​

ជាទូទៅ​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បង្ក​ជា​ជំងឺ​ស្លេកស្លាំង។ ពេល​ខ្លះ​ជំងឺ​នេះ កើត​ឡើង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក  វីតាមីន​ណាមួយ​ដូចជា​អាស៊ីដ​ហ្វូលិក និង វីតាមីន បេ១២។ ជំងឺ​ស្លេកស្លាំង​មាន​ន័យ​ថា អ្នក​មាន​គ្រាប់​កោសិកា​ឈាម​ក្រហម​តិច​ជាង​ធម្មតា ​ឬកោសិកា​ឈាម​ក្រហម​និមួយៗ របស់​អ្នក​មាន​សមាស​ធាតុ​អេម៉ូក្លូប៊ីន តិច​ជាង​ធម្មតា។ ជំងឺ​ស្លេក​ស្លាំង​ដោយ​ខ្វះ​សារធាតុ​ដែក ជា​ជំងឺ​កង្វះ​អាហារូបត្ថម្ភ​ដែល​សាមញ្ញ​បំផុត​នៅ​លើ​ពិភពលោក នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​នៅ​ឆ្នាំ ២០០១ ពី Office of Dietary Supplements ។ អ្នក​អាច​មាន​អារម្មណ៍​ថា​នឿយ​ហត់ សមត្ថភាព​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ធ្លាក់​ចុះ ហើយ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ធ្លាក់​ចុះ​ផង​ដែរ។ របប​អាហារ​នៃ​ជំងឺ​ស្លេកស្លាំង គឺ​អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ដែក​ច្រើន ដើម្បី​បំពេញ​កង្វះ​សមាស​ធាតុ​នេះ។ ១- តួ​នាទី​នៃ​សមាសធាតុ​ដែក​ក្នុង​រាងកាយ តួ​នាទី​ចម្បង​របស់​សមាស​ធាតុ​ដែក គឺ​នាំ​អុកស៊ីសែន​ទៅ​ក្នុង​រាង​កាយ។ វា​ជា​សមាសធាតុ​គីមី ដែល​អេម៉ូក្លូប៊ីន​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​គ្រប់​ផ្នែក​ទាំង​អស់​ក្នុង​រាងកាយ។ សមាស​ធាតុ​ដែក ភាគ​ច្រើន​ស្តុក​ទុក​នៅ​ក្នុង​ថ្លើម​និង​សាច់​ដុំ។ សមាស​ធាតុ​ដែក​មាន​នៅ​ក្នុង​អាហារ​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​ពីរ​ទំរង់ haem និង non-haem។ Haem iron គឺ​ងាយ​ស្រួល​ស្រូប​ចូល​រាង​កាយ​ជាង និង​មាន​ក្នុង​ប្រភេទ​សាច់​សត្វ រួម​ទាំង​បសុបក្សី និង​ត្រី។ Non-haem iron ភាគ​ច្រើន​មាន​នៅ​ក្នុង​រុក្ខជាតិ​ ដូច​ជា សណ្តែក និង​ប្រភេទ​បន្លែ​បៃតង​ជា​ច្រើន។ វា​ក៏​មាន​នៅ​ក្នុង​អាហារ​ជា​ច្រើន​ដូច​ជា នំបុ័ង គ្រាប់​ធញ្ញជាតិ អាហារ​ប្រភេទ​ម្សៅ។ សមាស​ធាតុ​ដែក​ដែល​អ្នក​ត្រូវ​ការ​ប្រចាំ​ថ្ងៃ អាស្រ័យ​លើ​អាយុ ​និង​ភេទ​របស់​អ្នក។ […]


របបអាហារពិសេស

ឧស្សាហ៍រមួលក្រពើ ពិសេសពេលគេង អាចសាកល្បង​អាហារពិសេស​ទាំងនេះបាន

​រមួល​សាច់​ដុំ​ ជា​ការ​កន្ត្រាក់​យ៉ាង​ខ្លាំងរបស់​សាច់​ដុំ ​ធ្វើ​ឲ្យ​យើង​​ចុក​ចាប់​ខ្លាំង​នៅ​កន្លែងមាន​ការ​រមួល ហើយ​ការ​រមួល​សាច់​ដុំ​នេះ​ អាច​កើត​មាន​​គ្រប់​កន្លែង​។ គ្នា​យើង​មួយ​ចំនួន ច្រើន​គិត​ថា ការ​រមួល​សាច់​ដុំ​​កើត​តែ​លើ​អត្តពលិក​ប៉ុណ្ណោះ តែ​ការពិត​ទៅ​ យើង​គ្រប់​គ្នា​សុទ្ធ​តែ​អាចប្រទះ​អាការ​នេះ ពិសេស​ពេល​គេង​យប់​។ មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​រមួល​សាច់​ដុំ គឺដោយ​សារ​​ខ្វះ​​ទឹក ប៉ូតាស្យ៉ូម​ និង​ម៉ាញ៉េស្យ៉ូម​ ដែលជា​អេឡិចត្រូលីត្រ ​នាទី​ក្នុង​ការ​ភ្ញោច​សរសៃ​ប្រសាទ ​និង​សាច់​ដុំ​អោយ​ដំណើរ។ ហេតុនេះ​ ដើម្បី​កាត់​បន្ថយ​ការ​រមួល​សាច់​ដុំ​អាច​ញ៉ាំ​អាហារ​ល្អៗ​ទាំង​នេះ​បាន។ ១- ផ្លែ​ចេក ចេក​ ជា​ផ្លែ​ឈើពណ៌លឿង សម្បូរ​ណាស់ ​ហើយ​មាន​តម្លៃ​សមរម្យ​ទៀត ពិសេសចេកសម្បូរ​​ទៅដោយ​ជាតិ​ប៉ូតាស្យ៉ូម​ និង​ជាតិសរសៃ ​ជួយ​សម្រួល​ការ​រំលាយ​អាហារ​ និង​ជួយ​ការ​ពារ​ជំងឺ​​ស្លេក​ស្លាំង​បានទៀត​ផង។ ២- ផ្លែ​ក្រូច ផ្លែ​ក្រូច​ទំហំ​មធ្យម​មួយ​ផ្លែ មាន​ប៉ូតាស្យ៉ូម​ប្រមាណ ២៥០ មិល្លីក្រាម​ឯណោះ ពិសេស ក្រូច ​ជា​ប្រភព​វីតាមីន C ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ និង​បញ្ចុះ​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម ឯសំបក​វិញ​សម្បូរ​​ទៅ​ដោយ​ជាតិ​សរសៃ​ជាជាង​សាច់​ក្រូច​ទៅ​ទៀត។ ៣- គ្រាប់​ធញ្ញជាតិ ពពួក​គ្រាប់​ធញ្ញជាតិ​ ទោះ​ជា​ប្រភេទ​ណា​ក៏​ដោយ សុទ្ធ​តែ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ សម្បូរ​ជាតិ​សរសៃ ខណៈគ្រាប់​ធញ្ញ​ជាតិ ១០០ក្រាម គឺ​មាន​ជាតិ​ម៉ាញ៉េ​ស្យ៉ូម ៥៧​% និង​ប៉ូតាស្យ៉ូម ៦៣២ មីលីក្រាម។ អត្ថបទ​ពាក់​ព័ន្ធ​៖ ឈប់ញ៉ាំអាហារកំប៉ុង មកញ៉ាំអាហារធម្មជាតិ អាចជួយបង្ការជំងឺបាក់ទឹកចិត្តបាន ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ […]


របបអាហារពិសេស

មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន

ធ្លាប់​តែ​ឮ​ពេទ្យ​ប្រាប់ ញ៉ាំ​អាហារឲ្យ​មាន​តុល្យភាព ទើប​សុខភាព​ល្អ ប៉ុន្តែ​គ្នា​យើង​ខ្លះ អត់​ទាន់​ដឹង​ថា របបអាហារ​មាន​តុល្យ​ភាព​ម៉េច​នៅ​ឡើយ​ទេ។ អាហារ​មាន​តុល្យភាព សំដៅ​លើ​របបអាហារ​ល្អ មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ សក្តិសម​នឹង​រាង​កាយ​យើង​ម្នាក់ៗ ទាំង​ប្រូតេអ៊ីន ជាតិរ៉ែ វីតាមីនជាដើ​ម។ ហើយ​ក្រៅរបបអាហារ​ល្អៗ ទាំង ៣ពេល ក្មេង​ក៏​ត្រូវ​ទទួល​បាន​អាហារូបត្ថម្ភ​មួយ​ចំនួន​ទៀត មាន​រៀប​រាប់​ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ” ខាង​ក្រោម​នេះ។ ១- អាហារ​ផលិត​ពី​ទឹក​ដោះគោ អាហារ​ប្រភេទ​ទឹក​ដោះគោ ​មាន​ដូច​ជា ​ទឹក​ដោះ​គោ ប៊័រ ឈីស នឹង​អាហារ​មួយ​ចំនួន​​ទៀត ផលិត​ពីទឹក​ដោះ​គោ។ អាហារ​ទឹក​ដោះគោ ​មាន​សារៈ​សំខាន់​សម្រាប់​ដង​ខ្លួន​យើង ដោយ​​វា​ផ្ដល់នូវ​​វីតាមីន D និងសម្បូរ​ដោយ​ពួក​ខ្លាញ់​ឆ្អែត​ អាច​ជួយ​ក្នុង​ការ​កាត់​កម្រិតខ្លាញ់​អាក្រក់ និ៨ងកាឡូរីពី​ក្នុង​ខ្លួន​យើង។ អាហារ​ផ្សេង​សម្រាប់​ជំនួសអាហារ​ទឹក​ដោះ​គោ មាន​ដូច​ជា​ អាហារ​ផលិត​ពី​សណ្ដែក ឬ​ប្រភេទ​គ្រាប់​ធញ្ញ​ជាតិ។ ២- ប្រូតេអ៊ីន ភាគ​ច្រើន​ប្រូតេអ៊ីនសម្បូរ​នៅក្នុងសាច់​គ្រប់​ប្រភេទ ដូច​ជា ​សាច់​មាន់ សាច់​គោ សាច់​ជ្រូក​ សុទ្ធ​តែ​ជា​ប្រភព​ផ្ដល់​ប្រូតេអ៊ីន​ច្រើន​បំផុត។ យ៉ាង​ណា ត្រី ស៊ុត សណ្ដែក និង​តៅ​ហ៊ូ ក៏​​សុទ្ធ​តែ​ប្រភេទ​អាហារ​ផ្ដល់​ប្រូតេអ៊ីន​ច្រើនដូច​គ្នា។ សាច់​កែ​ឆ្នៃ​មាន​ដូច​ជា​សាច់​ក្រក ឬ​សាច់​ប៉ាតេ​ មិន​គួរ​យក​មក​ឲ្យ​ក្មេង​ៗ​ញ៉ាំ​ឡើយ ដោយ​សារ​តែ​វា​សម្បូរ​​ទៅ​ដោយ​សូដ្យូម​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ