ការញ៉ាំអាហារមិនបានទៀងទាត់៖ យើងត្រូវគ្រប់គ្រងពេលវេលានៃការញ៉ាំអាហារឲ្យទៀងទាត់ ព្រោះថាអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ ការចុះខ្សោយប្រព័ន្ធរំលាយអាហារ គឺជាមូលហេតុចំបង ឈានទៅដល់ការប៉ះពាល់ផ្នែកផ្សេងទៀត។ ប្រព័ន្ធរំលាយគឺជាអ្នកស្រូបយកសារធាតុចិញ្ចឹមផ្ដល់ទៅកាន់សរីរាង្គផ្សេងៗទៀតក្នុងរាងកាយ។ ដូច្នេះប្រសិនរាងកាយរបស់យើង មិនអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ទេ វាធ្វើឲ្យយើងមានអារម្មណ៍ស្ពឹក អត់កម្លាំង និង ពេលខ្លះមានអារម្មណ៍ឆាប់ឆេវឆាវ។
រំលងរបបអាហារផ្ដល់សារធាតុចិញ្ចឹម៖ ពពួកអាហារសំខាន់ៗសម្រាប់សុខភាពដូចជា ពពួកវីតាមីន អាស៊ីដខ្លាញ់អូមេហ្គា៣ ពពួកអាហារសារធាតុរ៉ែ និងប្រភពអាហារថាមពលផ្សេងជាច្រើនទៀត ដែលដែលអាហារទាំងនេះរាងកាយត្រូវការចាំបាច់ លើសពីប្រភេទអាហារផ្សេង។ ការបាត់បង់ប្រភេទអាហារទាំងនេះ មានផលប៉ះពាល់ខ្លាំង ចំពោះសុខភាព បេះដូង ខួរក្បាល សរសៃឈាម និងប្រព័ន្ធប្រសាទ។ យើងអាចជ្រើសរើសរបបអាហារញ៉ាំឲ្យត្រូវនឹងតម្រូវការសុខភាព តាមរយៈក្រុមអាហារ វីតាមីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមផ្សេងទៀតដើម្បីសុខភាព។
ចង់គណនា BMR ចុចទីនេះ!