ផ្លែឈើ គឺជាអាហារធម្មជាតិដែលផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព មិនត្រឹមតែប៉ុណ្ណោះ ក៏ជាឱសថអាចរួមចំណែកជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយផងដែរ។ ដោយសារតែគុណប្រយោជន៍របស់វាមានច្រើន ទើបផ្លែឈើក៏ស្ថិតក្នុងចំណែកនៃរបបអាហារសម្រាប់អ្នករៀបចំគម្រោងសម្រកគីឡូ។ ខាងក្រោមគឺជាប្រភេទផ្លែឈើដែលយើងគួរញ៉ាំ ប្រចាំថ្ងៃប្រសិនបើចង់ដុតជាតិខ្លាញ់ក្នុងខ្លួនបានល្អ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.ផ្លែប៉ោម
ផ្លែប៉ោមមិនត្រឹមតែមានរសជាតិផ្អែមដោយធម្មជាតិប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពអាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយបានដែរ។ នៅក្នុងផ្លែប៉ោមមួយផ្លែមានកម្រិតសូដ្យូមទាប និង គ្មានជាតិខ្លាញ់។ ផ្ទុយមកវិញវាសម្បូរដោយសារធាតុសរសៃ ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងសារធាតុ Polyphennols អាចជួយដល់ការកាត់បន្ថយកំណកជាតិខ្លាញ់ដែលអាចនឹងកកើតលើសរីរាង្គក្នុងរាងកាយ។ បើសម្រាប់បុរសៗដែលមានខ្លាញ់ ក្បាលពោះធំក៏គួរតែញ៉ាំប៉ោមឲ្យបានជាប្រចាំថ្ងៃ ឬអាចមុនពេលហាត់ប្រាណក៏ល្អដែរ។
២.ផ្លែស្ត្របឺរី
ផ្លែស្ត្របឺរី ក៏អាចជួយដុតបំផ្លាញខ្លាញ់ក្នុងរាងកាយ ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ដែរ។ ចំណុចខ្លាំងរបស់ផ្លែឈើមួយប្រភេទនេះគឺការផលិតអ័រម៉ូនដុតបំផ្លាញជាតិខ្លាញ់ និងអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ ធ្វើការបានលឿនជាងធម្មតា។ ជាក់ស្ដែងប្រសិនបើប្រព័ន្ធរំលាយអាហារធ្វើការបានល្អ ខ្លាញ់ក្នុងរាងកាយ ក៏អាចដុតបំផ្លាញបានដែរ។ ដូច្នេះយើងអាចដាក់បញ្ចូលផ្លែឈើនេះចូលក្នុងរបបអាហាររបស់យើងបាន។
៣.ផ្លែប៊ឺ
ផ្លែប៊ឺមានផ្ទុកសារធាតុអាស៊ីដខ្លាញ់ជាច្រើនប្រភេទ ក្នុងនោះសារធាតុខ្លាញ់សំខាន់មួយប្រភេទដែលគេរកឃើញនោះកឺ ខ្លាញ់អូមេហ្គា៩ អូមេហ្គា ៣ និង៦ ផងដែរ។ ខ្លាញ់ប្រភេទនេះ អាចជួយកាត់បន្ថយការកកើត កូលេស្ដេរ៉ូលអាក្រក់ ក្នុងបេះដូង និង អាចជំនួយដល់ ប្រព័ន្ធរំលាយអាហារបានល្អផងដែរ។
៤.ផ្លែទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរជាប្រភេទផ្លែឈើ ដែលមានកម្រិតជាតិខ្លាញ់ទាប ប៉ុន្ដែមានជាតិសរសៃច្រើន ហើយល្អសម្រាប់ប្រព័ន្ធរំលាយអាហារទៀតផង។ ការបង្កើតទម្លាប់ញ៉ាំទំពាំងបាយជូរ បានរាល់ថ្ងៃ អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម បេះដូង និងអាចសម្រកទំងន់បាន ជាពិសេសគួរញ៉ាំផ្លែទំពាំងបាយជូរស្រស់។
៥.ផ្លែទទឹម
ផ្លែទទឹមក្នុងបរិមាណ ១៧៤ក្រាមមាន ជាតិសរសៃ ៧ក្រាម ប្រូតេអ៊ីន ៣ក្រាម វីតាមីន C ៣០% វីតាមីន K ៣៦% Folate ១៦% ប៉ូតាស្យូម ១២% polyphenols ២៥% ។ គុណសម្បត្ដិរបស់វា ជួយកាត់បន្ថយជាតិខ្លាញ់ ក្នុងសរសៃឈាម និងអាចធ្វើឱ្យមានស្ថិរភាពនៃចំណង់អាហារ។ ផ្លែឈើប្រភេទនេះក៏ត្រូវបានដាក់បញ្ចូលក្នុងតារាងរបបអាហារសម្រាប់អ្នកសម្រករាងដែរ។
៦.ដូង
ដូង ក៏ជាប្រភេទផ្លែឈើដែលបណ្ដុំទៅដោយជាតិសរសៃច្រើន មិនចាញ់ផ្លែឈើខាងលើនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ បណ្ដាញចង្វាក់អាស៊ីដខ្លាញ់របស់វា គឺជាចំណែកយ៉ាងសំខាន់ ជួយបង្កើនដំណើការ មេតាបូលីសរបស់ថ្លើម ពង្រឹងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ មិនថាជាសាច់ដូង ឬទឹកដូងនោះទេសុទ្ធសឹងមានអត្ថប្រយោជន៍ច្រើន ដូចគ្នា។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-bmr]