backup og meta

ខ្សោយកម្លាំង​ក្រោយ​ជា​​ពី​កូវីដ-១៩ ​សាកល្បង​អាហារ​ទាំង​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2022

    ខ្សោយកម្លាំង​ក្រោយ​ជា​​ពី​កូវីដ-១៩ ​សាកល្បង​អាហារ​ទាំង​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អាការៈ​អស់​កម្លាំង​ ជា​ប្រតិកម្ម​នៃ​រាងកាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​ ដូចជា​ជំងឺ​កូវីដ​-​១៩​ នេះ​ជា​ដើម​។ ការ​អស់​កម្លាំង​នេះ​នឹង​បន្ត​​កើត​ឡើង​ ទោះ​បី​ជា​យើង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​-​១៩​ ហើយ​​យ៉ាង​ណា​ក្ដី​ ដែល​ធ្វើ​ឲ្យ​យើង​គេង​ច្រើន​ ពិបាក​ឈរ​ក្នុង​រយៈ​ពេល​យូរ ក៏​ដូចជា​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍ និង​ការ​ចងចាំ​​។ យ៉ាង​ណា​មិញ យើង​អាច​ដោះស្រាយ​អាការៈ​អស់​កម្លាំង​ក្រោយ​ជា​សះស្បើយ​ពី​​ជំងឺ​កូវីដ​-​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​​ តាម​​រយៈ​ការ​ញ៉ាំ​អាហារ​​ទាំង​នេះ​

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    ១. ស្ពៃ​ពួយ​ឡេង​

    ស្ពៃ​ពួយ​ឡេង​ផ្ទុក​កាឡូរី​ទាប​ ​ព្រម​ទាំង​មាន​សារធាតុ​ចិញ្ចឹម​ ជាតិ​ដែក​ និង​វីតាមីន​C ​ខ្ពស់​ ដែល​មាន​គុណប្រយោជន៍​ផ្ដល់​ថាមពល​​ដ៏​ខ្លាំង​ក្លា​ដល់​អ្នក​ដែល​​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-​១៩​​​បាន​យ៉ាង​អស្ចារ្យ​។ បន្លែ​ស្លឹក​បៃតង​មួយ​នេះ​ ក៏​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​​ពង្រឹង​សុខភាព​ទូទៅ ដោយ​កាត់បន្ថយ​ការ​រលាក​ ព្រម​ទាំង​បង្កើន​កម្រិត​ភាព​ស៊ាំ​។

    ២. គ្រាប់​ធញ្ញជាតិ

    ​ជាមួយ​គ្នា​នេះ​ដែរ​ គ្រាប់​ពូជ​ដូចជា​គ្រាប់​ល្ពៅ គ្រាប់​ជីរ ជា​ប្រភព​ដ៏​ល្អ​នៃ​ម៉ាញេស្យូម​ ជាតិ​ដែក​ ជាតិ​សរសៃ​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​អាច​ជួយ​ការពារ​កោសិកា​របស់​យើង​ពី​រ៉ាឌីកាល់​សេរី​ដ៏​គ្រោះថ្នាក់​ នៅ​អំឡុង​ពេល​ធ្វើ​មេតាប៉ូលីស​។ ការ​ញ៉ាំ​គ្រាប់​ពូជ​ទាំង​នេះ​ មិន​ត្រឹម​តែ​អាច​ជួយ​បង្កើន​កម្រិត​ភាព​ស៊ាំ​​ប៉ុណ្ណោះ​ទេ ​​វា​ក៏​អាច​បញ្ចៀស​ពី​អាការៈ​ល្ហិតល្ហៃ​ ដោយ​សារ​តែ​វា​ត្រូវ​បាន​រំលាយ​យឺត​ៗ​នៅ​ក្នុង​រាងកាយ​ និង​ផ្ដល់​ថាមពល​ដល់​យើង​ពេញ​មួយ​ថ្ងៃ​។

    ៣. ផ្កា​ខាត់​ណា​ខៀវ

    ផ្កា​ខាត់​ណា​ខៀវ​​ ជា​បន្លែ​មួយ​ប្រភេទ​​​សម្បូរ​ទៅ​​ដោយ​ជាតិ​ដែក​ វីតាមីន​C ជាតិ​សរសៃ​ ប្រូតេអ៊ីន កាល់ស្យូម​ និង​ម៉ាញ៉េស្យូម​ ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​ស្លេកស្លាំង ​បង្កើត​សាច់ដុំ ពង្រឹង​កម្រិត​ថាមពល​ និង​ឆ្អឹង​​ថែម​ទៀត​ផង​។

    បបអាហារ២

    ៤. ស៊ុត​

    ចំណែក​ឯ​ស៊ុត​វិញ ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ និង​សារធាតុ​ចិញ្ចឹម​​ ក៏​ដូចជា​សារធាតុ​​រ៉ែ​សំខាន់​ៗ​ដូចជា​វីតាមីន​D ហ្វូឡេត អាស៊ីដ​អាមីណូ វីតាមីន​B12 និង​ជាតិ​ដែក​។ សម្រាប់​អ្នក​ដែល​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-​១៩ ស៊ុត​អាច​ជួយ​បង្កើន​កម្លាំង​សាច់ដុំ​ និង​ឆ្អឹង​ បង្កើន​កម្រិត​ថាមពល​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ហេតុ​នេះ​ហើយ​ គ្នា​យើង​អាច​បញ្ចូល​ស៊ុត​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​កាត់បន្ថយ​អាការៈ​អស់​កម្លាំង​ក្រោយ​ជា​សះ​ស្បើយ​ពី​​​ជំងឺ​កូវីដ​-​១៩​នេះ​។

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម