ការញ៉ាំអាហាររាល់ថ្ងៃ មិនត្រឹមតែជួយបំពេញតម្រូវការក្រពះតែមួយមុខទេ តែក៏ជាការរួមចំណែកយ៉ាងសំខាន់ ជួយទ្រទ្រង់សុខភាពរាងកាយទាំងមូលផងដែរ។ យ៉ាងណាមិញសម្រាប់របបអាហារដែល សំខាន់សម្រាប់សុខភាពបេះដូង ក៏គួរតែស្ថិតក្នុងការជ្រើសរើសឲ្យបានត្រឹមត្រូវផងដែរ ព្រោះការធ្វើបែបនេះ អាចបញ្ជៀស សុខភាពរបស់យើងឆ្ងាយពីជំងឺផ្សេងៗបាន។ ជាក់ស្ដែងសម្រាប់អាហារ ដែលអាចជួយទ្រទ្រង់សុខភាពបេះដូងបាន។
១.ញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
ការបង្កើតទម្លាប់ញ៉ាំមានរបបអាហារដែលសម្បូរទៅដោយ ផ្លែឈើ និងបន្លែគឺជាជម្រើសល្អបំផុត សម្រាប់សុខភាពបេះដូង។ នេះក៏ព្រោះថា ប្រភេទអាហារទាំងនេះមានផ្ទុកនូវ វីតាមីន និងសារធាតុរ៉ែជាច្រើន ក៏ដូចជាជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយក៏អាចជួយការពារពីជំងឺបេះដូងបានច្រើន។ បន្លែផ្លែឈើទាំងនោះរួមមានខាសត់ណាខៀវ ខាត់ណា ប៉េងប៉ោះ ស្ពៃ ការរ៉ុត ផ្លែប៉ោម និងផ្លែប៊ឺ ជាដើម។
គ្រាប់ធញ្ញជាតិ គឺជាប្រភេទអាហារមានដូចជា អង្ករសម្រូប ប៉ាស្តា នំបុ័ងគ្រាប់ធញ្ញជាតិ និងស្រូវសាលីជាដើម ។ អាហារទាំងនេះសម្បូរទៅដោយជាតិសរសៃ ហើយអាចជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាមបានយ៉ាងល្អ។ គ្រាប់ធញ្ញជាតិក៏អាចយកទៅចម្រាញ់ជា អាហារបម្រុង មានជា នំបុ័ងស ឬជាអាហារងាយៗ សាមញ្ញៗ ជាច្រើនទៀតក៏ធ្វើឲ្យរបបអាហាររបស់យើងនៅតែមានភាពប្រសើរឡើង។
អត្ថបទគួរអាន
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
២. អាហារសម្បូរប្រូតេអ៊ីន
ប្រភេទអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់បេះដូង ហើយពពួកប្រូតេអ៊ីនទាំងនោះត្រូវគេរកឃើញមាននៅក្នុងរុក្ខជាតិដូចជា គ្រាប់សណ្តែក និង ប្រូតេអ៊ីនមួយភេទទៀត មានដូចជា ត្រី សាច់ ស៊ុត និង អាហារសមុទ្រជាដើម។ អាហារទាំងនេះរួមចំណែកយ៉ាងសំខាន់ជួយកាត់បន្ថយហានិភ័យ នៃការវិវត្តទៅជាជំងឺបេះដូងបាន។
គួររំឭកបន្ដិច ចំពោះអាហារសាច់ ក្នុងនោះចង់ផ្ដោតសំខាន់ទៅលើប្រភេទអាហារសាច់ក្រហម ប្រសិនបើយើង ញ៉ាំសាច់ក្រហម យកល្អគួរតែកំណត់ ត្រឹម ១-៣ដង ក្នុងមួយសប្តាហ៍ ព្រោះការស្រាវជ្រាវបង្ហាញថា សាច់ប្រភេទ នេះមានទំនាក់ទំនងនឹងហានិភ័យនៃជំងឺបេះដូងដែរ។ សាច់ក្រហម ជាទូទៅសំដៅទៅលើសាច់ដែលបានពីពពួកថនិកសត្វចិញ្ចឹមក្នុងកសិកដ្ឋាន ឬចិញ្ចឹមលក្ខណៈគ្រួសារ ដោយក្នុងនោះរាប់បញ្ចូល សាច់ជ្រូក សាច់ចៀម និងសាច់គោ។
[embed-health-tool-heart-rate]
៣. ទឹកដោះគោស្រស់ ទឹកដោះគោជូរ និងឈីស
ជាក់ស្ដែងប្រភេទអាហារទាំងនេះគីមិនបានរួមចំណែកច្រើនជួយព្យាបាលជំងឺបេះដូងនោះទេ ប៉ុន្តែក៏មានគុណសម្បត្ដិរបស់ពួកវាផងដែរ ពោលគឺជាប្រភពដ៏សំខាន់ កាល់ស្យូម ប្រូតេអ៊ីន និងសារធាតុរ៉ែផ្សេងៗទៀតជួយទ្រង់ទ្រង់សុខភាពរាងកាយជាប្រចាំ។ ជារួម ប្រសិនបើយើងមានជំងឺបេះដូង ឬកូលេស្តេរ៉ូលខ្ពស់ សម្រាប់អាហារទាំងនេះ ដូចជា ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ទឹកដោះគោជូរ និងឈីស ក៏ជាជម្រើសដែលល្អសម្រាប់សុខភាព។
៤. ជាតិខ្លាញ់ និងប្រេង
ខ្លាញ់ និង ប្រេង ក៏ជាកត្ដាសំខាន់ដែលអាចដើរតួនាទីពីរយ៉ាងក្នុងរបបអាហារប្រចាំថ្ងៃ ជាហេតុអាចបង្កជាហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូងបាន។ ដូច្នេះមាន ប្រភេទខ្លាញ់ផ្សេងៗគ្នា ខ្លាញ់ល្អអាចជួយការពារបេះដូងរបស់យើង ហើយខ្លាញ់ដែលមិនល្អអាចបង្កើនហានិភ័យដល់បេះដូង។ ជាជម្រើសដ៏ល្អ ចំពោះអាហារដែលមានបរិមាណខ្លាញ់ល្អចំពោះសុខភាពដូចជា ផ្លែប័រ ប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងប្រេង ដែលមានសុខភាពល្អសម្រាប់ចម្អិនអាហារជាប្រចាំ មាន អូលីវ កាណូឡា ផ្កាឈូករ័ត្ន សណ្តែកដី និងប្រេងសណ្តែកសៀង។ អាហារទាំងនេះអាចជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាមរបស់យើង។
[embed-health-tool-bmr]
៥.កាត់បន្ថយបរិមាណ អំបិល ស្ករ
ការទទួលទានអាហារប្រចាំថ្ងៃ ជាក់ស្ដែងណាស់ថា រូបមន្ដផ្សំទាំងពីរមុខនេះពិតជាសំខាន់ សម្រាប់រសជាតិម្ហូបអាហារ ប៉ុន្ដែក៏ត្រូវដឹងដែរថា ការញ៉ាំអំបិលស្ករច្រើនពេក ក៏អាចនាំឲ្យកើតមានសម្ពាធឈាមឡើងខ្ពស់ ដែលជាកត្តាប្រឈមនឹងជំងឺបេះដូង។ ការកាត់បន្ថយបរិមាណ ធាតុផ្សំទាំងពីរនេះ គឺជារឿងដែលល្អ សម្រាប់សុខភាព ប៉ុន្ដែក៏មិនមែនជាការកាត់ផ្ដាច់ទាំងស្រុងនោះទេ តួយ៉ាងដូចជាការកាត់បន្ថយជាតិផ្អែម តាមរយៈការញ៉ាំភេសជ្ជៈ ឬជាការញ៉ាំអាហារវិចខ្ចប់រហ័ស ដោយប្ដូរមកជាការញ៉ាំអាហារចម្អិនដោយខ្លួនឯង ហើយបន្ថយបរិមាណ រសជាតិ ស្ក អំបិលតាមលទ្ធភាពដែលអាចធ្វើបាន។