ប៊ីចេង និង អំបិល ជាគ្រឿងផ្សំជួយធ្វើឲ្យម្ហូបអាហារកាន់តែមានរស់ជាតិឆ្ងាញ់ មិនថាម្ហូបស្ងោរ ឆា ចៀន ប្រលាក់នោះទេ គឺសុទ្ធតែត្រូវការសារធាតុផ្សំទាំងពីរនេះ។ ប៉ុន្ដែរឿងមួយគួរមិននឹកស្មានដល់នោះគឺ មនុស្សភាគច្រើនបានយល់ថា ប៊ីចេងគឺជាគ្រឿងផ្សំមួយប្រភេទ បង្កគ្រោះថ្នាក់ ជំងឺផ្សេងៗ ប៉ះពាល់ដល់សុខភាពជាងអំបិលទៅវិញ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) បានចាត់ចំណាត់ថ្នាក់ ប៊ីចេងក្នុងក្រុមអាហារដែលមានសុវត្ថិភាព ប៉ុន្ដែមនុស្សភាគច្រើននៅតែមានការសង្ស័នឹងការប្រើប្រាស់សារធាតុមួយនេះ ក្រោមមូលហេតុរោគសញ្ញាមិនល្អផ្សេងៗបានកើតឡើង ដូចជា ការឈឺក្បាល បែកញើសច្រើន អារម្មណ៍ស្ពឹកមុខ ចង្វាក់បេះដូងលោតញាប់ ឈឺទ្រូង ក្រហល់ក្រហាយលើមុខ លើរាងកាយផ្សេងទៀត និងចុះខ្សោយកម្លាំងជាដើម។
ការសិក្សាស្រាវជ្រាវបានបដិសេធទៅនឹងរោគសញ្ញាទាំងនេះ ថាមិនមែនកើតឡើងពាក់ព័ន្ធនឹងប៊ីចេងទាំងស្រុងនោះទេ ហើយរោគសញ្ញាទាំងនេះក៏អាចកើតឡើងក្នុងរយៈពេលខ្លីលើក្រុមមនុស្សតិចតូចប៉ុណ្ណោះ រួចក៏បាត់ទៅវិញដោយមិនចាំបាច់ព្យាបាលនោះដែរ។
FDA បានបញ្ជាក់ទៀតថា ប៊ីចេងត្រូវបានផលិតឡើងដោយសារធាតុចេញពីរុក្ខជាតិ ដូចជា ស្ករអំពៅ ដំឡូងមី ឬពោត។ ប៊ីចេងគឺជាការរួមផ្សំឡើងពីអំបិលសូដ្យូមគ្លុយតាមិកអាស៊ីត ដែលជាអាមីណូអាស៊ីតមួយប្រភេទកើតឡើងក្នុងធម្មជាតិ សូម្បីខ្លួនប្រាណយើងក៏មានអាស៊ីតប្រភេទនេះ ហើយវាក៏មានក្នុងរបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ដូចជា សាច់ ត្រី ស៊ុត បន្លែ ផ្លែឈើ ផលិតផលទឹកដោះគោ។ គ្លុយតាមិកអាស៊ីត មានតួនាទីជួយឲ្យអាហារមានរសជាតិឆ្ងាញ់ និងអាចជួយឲ្យអ្នកថយចុះចំណង់អាហារ និងឆាប់មានចំណង់ឡើងវិញផងដែរ។ ប៊ីចេងមានរស់ជាតិភ្លាវ ហើយមានកម្រិតសូដ្យូមទាប មិនប៉ះពាល់ដល់សុខភាពនោះទេ។
មនុស្សភាគច្រើនបដិសេធប្រើប្រាស់ប៊ីចេង ប៉ុន្ដែប្រើប្រាស់អំបិល ព្រោះគិតថាប៊ីចេងមានគ្រោះថ្នាក់ជាងអំបិល។ ជាក់ស្ដែងប៊ីចេងមានកម្រិតសូដ្យូមតិចតូចប៉ុណ្ណោះ ចំណែកអំបិលមានកម្រិតសូដ្យូមខ្ពស់ ក្នុងបរិមាណអំបិល ១០០ក្រាម មានផ្ទុកសូដ្យូម ២ ៣២៥ មិល្លីក្រាម ស្មើ១ភាគ៣នៃប៊ីចេង។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ក្នុងមួយថ្ងៃ មិនគួរញ៉ាំសារធាតុសូដ្យូម លើសពី ២ ៣០០ មិល្លីក្រាមនោះទេ និងសម្រាប់អ្នកមានវ័យចាប់ពី៥០ឆ្នាំ គឺមិនលើសពី ១ ៥០០មិល្លីក្រាម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
ជាក់ស្ដែងណាស់ ថ្វីដ្បិតតែអំបិលមានកម្រិតសូដ្យូមខ្ពស់ជាតម្រូវការចាំបាច់របស់រាងកាយ ប៉ុន្ដែប្រសិនបើ បរិមាណនោះលើសកំណត់វិញ វាអាចធ្វើឲ្យសុខភាពយើងប្រឈមនឹងជំងឺផ្សេងៗដូចជា ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺខួរក្បាល ជំងឺពុកឆ្អឹង មហារីកក្រពះ នឹងជំងឺតម្រងនោមផងដែរ។
[embed-health-tool-bmi]