ការនោមញឹកជាអាការៈមួយស្ដែងឡើងដោយមានការឈឺនោមញឹកញាប់ខុសធម្មតា ពិបាកទ្រាំ ទោះឈឺនោមតិច ឬច្រើនក៏ដោយ ក្នុងមួយថ្ងៃនោមស្ទើតែមិនក្រោម ៨ដងនោះទេ។ អាការៈនេះអាចកើតមានទាំងបុរស និងស្ដ្រី ចំណែកមូលហេតុដែលបង្កឲ្យមានបញ្ហានេះមានច្រើន ក្នុងនោះមានដូចជា ការរលាកប្រព័ន្ធទឹកនោម ក្រួសក្នុងប្លោកនោម អ្នកមានផ្ទៃពោះ បញ្ហាប្រព័ន្ធប្រសាទ ក្រពេញប្រូស្ដាតរីកធំ និង ករណីខ្លះទៀតក៏បណ្ដាលមកពីរបបអាហារផងដែរ។ ពពួកគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និង ភេសជ្ជៈមានជាតិកាបូអ៊ីដ្រាត ក៏អាចបណ្ដាលឲ្យយើងនោមញឹកដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
របបអាហារដែលគួរញ៉ាំ
ប្រសិនបើយើងមានបញ្ហាបែបនេះកើតឡើង របបអាហារដែលគួរញ៉ាំ និងអាចជួយកាត់បន្ថយអាការៈបែបនេះបានមានដូចជា៖
ពពួកផ្លែឈើ៖ ផ្លែចេក ផ្លែប៉ោម ទំពាំងបាយជូរ និងឪឡឹក។
ពពួកបន្លែ៖ ខាត់ណាខៀវ ស្ពៃក្ដោប ការ៉ុត តាសក់ ស្ពៃបៃតង និងផ្លែត្រប់។
ពពួកសាច់៖ ត្រី សាច់មាន់ និងស៊ុត។
របបអាហារមិនគួរញ៉ាំ
ខណៈសុខភាពរបស់យើងកំពុងតែជួបបញ្ហានេះ យើងគួរតែជៀសឆ្ងាយពីអាហារទាំងនេះ៖
- ភេសជ្ជៈដែលមានជាតិកាបូន
- ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ
- ផលិតផលទឹកដោះគោ
- សូកូឡា
- គ្រឿងស្រវឹង
- ផ្លែក្រូចឆ្មារ ទឹកក្រូចឆ្មារ
- ប៉េងប៉ោះ និងផលិតផលដែលធ្វើពីប៉េងប៉ោះ រួមទាំងទឹកជ្រលក់ប៉េងប៉ោះ និងម្ទេស
- អាហារហឹរ
- អាហារខ្លាញ់
- អាហារដែលមានជាតិស្ករ
- ទឹកឃ្មុំ
- ខ្ទឹមបារាំងឆៅ
ប្រសិនបើអាការៈនេះកើតឡើង រយៈពេលចន្លោះពី២ទៅ ៣ថ្ងៃ នៅមិនទាន់ធូរស្រាលទៀតនោះ យើងត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ និង ទទួលការព្យាបាលឲ្យត្រឹមត្រូវព្រោះករណីខ្លះ អាចជារោគសញ្ញានៃជំងឺណាមួយដែលអាចទើបចាប់ផ្ដើម។
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
តើការព្យាបាលអាការៈនោមញឹកបណ្ដាលឲ្យប៉ះពាល់ប្រព័ន្ធរំលាយអាហារដែរទេ?
ការព្យាបាលអាការៈនោមញឹកអាចបណ្ដាលឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារបាន ពិសេសការប្រើប្រាស់ថ្នាំមួយចំនួន ដែលបណ្ដាលឲ្យយើងជួបបញ្ហាមួយចំនួនដូចជា៖
- ការប្រឈមស្ងួតបបូរមាត់
- ស្ងួតបំពង់ក
- ប្រឈមការទល់លាមក
[embed-health-tool-heart-rate]
ចំណុចសំខាន់
របបអាហារដែលគួរញ៉ាំ
ប្រសិនបើយើងមានបញ្ហាបែបនេះកើតឡើង របបអាហារដែលគួរញ៉ាំ និងអាចជួយកាត់បន្ថយអាការៈបែបនេះបានមានដូចជា៖
ពពួកផ្លែឈើ៖ ផ្លែចេក ផ្លែប៉ោម ទំពាំងបាយជូរ និងឪឡឹក។
ពពួកបន្លែ៖ ខាត់ណាខៀវ ស្ពៃក្ដោប ការ៉ុត តាសក់ ស្ពៃបៃតង និងផ្លែត្រប់។
ពពួកសាច់៖ ត្រី សាច់មាន់ និងស៊ុត។
របបអាហារមិនគួរញ៉ាំ
ខណៈសុខភាពរបស់យើងកំពុងតែជួបបញ្ហានេះ យើងគួរតែជៀសឆ្ងាយពីអាហារទាំងនេះ៖
- ភេសជ្ជៈដែលមានជាតិកាបូន
- ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ
- ផលិតផលទឹកដោះគោ
- សូកូឡា
- គ្រឿងស្រវឹង
- ផ្លែក្រូចឆ្មារ ទឹកក្រូចឆ្មារ
- ប៉េងប៉ោះ និងផលិតផលដែលធ្វើពីប៉េងប៉ោះ រួមទាំងទឹកជ្រលក់ប៉េងប៉ោះ និងម្ទេស
- អាហារហឹរ
- អាហារខ្លាញ់
- អាហារដែលមានជាតិស្ករ
- ទឹកឃ្មុំ
- ខ្ទឹមបារាំងឆៅ