និយាយរឿងពោត គ្នាយើងបានដឹងហើយថា ជាដំណាំស្បៀងសំខាន់បន្ទាប់ពីដំណាំស្រូវ បន្ថែមពីនោះក៏ជាចំណីអាហារដ៏ឆ្ងាញ់ ដែលអាចយកច្នៃជាម្ហូប ឬធ្វើបង្អែមក៏បាន។ អ្វីពិសេសទៅទៀតនោះ គឺផ្លែពោតផ្តល់ប្រយោជន៍មួយចំនួនទៅដល់សុខភាពផងដែរ ដោយសារតែពោតមានផ្ដល់សារជាតិចិញ្ចឹមដល់រាងកាយជាច្រើនយ៉ាង។
១. សារធាតុប្រឆាំងអុកស៊ីតកម្ម
ពោតមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដូចជា Phytonutrients និង Carotenoids ជាដើម (ពិសេសនៅក្នុងពោតពណ៌លឿង)។ ក្រៅពីនេះ គឺនៅមានសារធាតុផ្សេងៗទៀតដូចជា Lutein Zeaxanthin អាស៊ីដ Vanillic អាស៊ីដ Ferulic និងសារធាតុប្រឆាំងអុកស៊ីតកម្ម មួយចំនួនទៀតដែលមានគុណប្រយោជន៍ចំពោះសុខភាព។
អត្ថបទពាក់ព័ន្ធ៖
- ការសិក្សា៖ ពូជពោតពណ៌ស្វាយថ្មី អាចប្រឆាំងជំងឺទឹកនោមផ្អែម ធាត់ខ្លាំង និងរលាក
- ចំណី ៧ មុខ ញ៉ាំទៅ ឆាប់ឆ្អែតលឿន ទោះញ៉ាំបានតិចក៏ដោយ
- គ្នាយើងណាឧស្សាហ៍ទល់លាមក មកដឹងមូលហេតុ និងរកអាហារជំនួយ
- ញ៉ាំអាហារប៉ុន្មានប្រភេទនេះអាចជួយឲ្យរោមភ្នែកដុះវែងស្អាត
២. ជាតិសរសៃ (Fiber)
នៅក្នុងពោត មានសារធាតុសរសៃ (Fiber) ដែលមានប្រយោជន៍ល្អសម្រាប់សុខភាព ក្នុងកម្រិតគ្រាប់ពោតមួយពែង គឺមានជាតិសរសៃរហូតទៅដល់ ៣,៥ ក្រាមឯណោះ។ សារធាតុសរសៃទាំងនោះ មិនត្រឹមតែជួយរក្សាកម្រិតជាតិស្ករក្នុងឈាម វាថែមទាំងជួយបង្ការរោគទល់លាមក និងកាត់បន្ថយការប្រឈមជាមួយនឹងការកើនឡើងជាតិខ្លាញ់មិនល្អក្នុងឈាមទៀតផង។ ចំពោះអ្នកដែលតមអាហារវិញ ពោតគឺជាអាហារល្អបំផុតដែលគួរជ្រើសរើស ព្រោះពោតជួយឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរ និងមិនឆាប់ឃ្លាននោះទេ។
៣. កាបូអ៊ីដ្រាត
ជាទូទៅមនុស្សធម្មតាម្នាក់ត្រូវការជាតិកាបូអ៊ីដ្រាតយ៉ាងហោចណាស់ ១៣០ក្រាមក្នុងមួយថ្ងៃ ដូចនេះហើយ ពោតគឺជាប្រភពផ្តល់នូវសារធាតុកាបូអ៊ីដ្រាតដ៏ល្អ ដែលអាចផ្ដល់ថាមពលដែលរាងកាយត្រូវការជាប្រចាំថ្ងៃ សម្រាប់សកម្មភាពរាងកាយ និងខួរក្បាល។ ម្យ៉ាងទៀតពោតក៏ផ្តល់កម្លាំងកាន់តែប្រសើរទៅដល់រាងកាយផងដែរ ជាពិសេសសម្រាប់អត្តពលិក ដែលត្រូវការជាតិកាបូអ៊ីដ្រាតច្រើនជាងមនុស្សធម្មតា គឺយ៉ាងហោចណាស់ ២៥០ក្រាមក្នុងមួយថ្ងៃ។
៤. ប្រូតេអ៊ីន
មូលហេតុមួយទៀតដែលយើងគួរតែញ៉ាំពោត ព្រោះក្នុងផ្លែពោតគឺមានផ្ទុកទៅដោយប្រូតេអ៊ីន។ ប្រូតេអ៊ីនគឺជាជីវជាតិចាំបាច់ដែលរាងកាយត្រូវការក្នុងបរិមាណច្រើនដើម្បីជួសជុលកោសិកា បង្កើនប្រព័ន្ធភាពស៊ាំ នឹងធ្វើឲ្យសាច់ដុំរឹងមាំ។ ផ្លែពោតអាចផ្ដល់ឲ្យយើងនូវកម្រិតប្រូតិអ៊ីនដែលសមល្មមចំពោះរាងកាយ។ គួរបញ្ជាក់ថាក្នុងផ្លែពោតមួយកូនពែង គឺអាចផ្ដល់ប្រូតេអ៊ីនរហូតដល់ ៥ក្រាម។
[embed-health-tool-bmr]