កង្វះជាតិអ៊ីយ៉ូតអាចបង្កឱ្យក្រពេញទីរ៉ូអ៊ីតអសកម្ម។ រាងកាយរបស់យើងត្រូវការអ៊ីយ៉ូតដើម្បីផលិតអ័រម៉ូនទីរ៉ូអ៊ីតដែលមានឥទ្ធិពលលើការបំប្លែងអាហារ គ្រប់គ្រងមុខងារខួរក្បាល សរសៃប្រសាទ និងឆ្អឹង។ ចុះមានរឿងអ្វីកើតឡើង ប្រសិនបើរាងកាយយើងខ្វះជាតិអ៊ីយ៉ូត? យើងអាចបំពេញជាតិអ៊ីយ៉ូតតាមរយៈអាហារអ្វីខ្លះ?
ប្រសិនបើរាងកាយយើងខ្វះជាតិអ៊ីយ៉ូត អាចមានអាការៈដូចជា៖
យើងអាចទទួលបានជាតិអ៊ីយ៉ូតពីអាហារមួយចំនួនដូចជា៖
សារាយសមុទ្រមិនត្រឹមតែមានផ្ទុកជាតិអ៊ីយ៉ូតខ្ពស់ទេ ថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងរ៉ែជាច្រើនប្រភេទទៀត។
គ្រឿងសមុទ្រដូចជា ក្តាម បង្គា បង្កង គ្រំ អយស្ទ័រ ជាដើមសម្បូរទៅដោយជាតិអ៊ីយ៉ូត ហើយថែមទាំងមានផ្ទុកប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនជាច្រើនប្រភេទទៀតផង។
៣. ដំឡូងបារាំង
ដំឡូងបារំាងសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដូចជា វីតាមីន ជាតិសរសៃ ប៉ូតាស្យូម និងជាតិអ៊ីយ៉ូត។ ក្នុងដំឡូងបារំាងមួយមើមមានផ្ទុកជាតិអ៊ីយ៉ូតប្រហែល ៦០ មីក្រូក្រាមដែលស្មើនឹង ៤០% នៃជាតិអ៊ីយ៉ូតប្រចាំថ្ងៃដែលយើងគួរញុំា។
៤. ចេក
ការញ៉ាំចេកអាចផ្តល់ថាមពលដល់យើងលឿន ព្រោះចេកសម្បូរទៅដោយប៉ូតាស្យូម។ លើសពីនេះទៅទៀត ក្នុងចេកមួយផ្លែមានផ្ទុកជាតិអ៊ីយ៉ូត ៣ មីក្រូក្រាម។

ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៥. អំបិលមានលាយជាតិអ៊ីយ៉ូត
យើងគួរប្រើអំបិលមានលាយជាតិអ៊ីយ៉ូតក្នុងអាហារព្រោះក្នុងអំបិលមួយក្រាមមានជាតិអ៊ីយ៉ូតប្រហែល ៧៧ មីក្រូក្រាម។
៦. ដំណាប់ផ្លែផ្លាម
ការញុំាដំណាប់ផ្លែផ្លាម ៥ គ្រាប់ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ ព្រោះក្នុងដំណាប់ផ្លែផ្លាម ៥ គ្រាប់មានផ្ទុកជាតិអ៊ីយ៉ូតប្រហែល ១៣ មីក្រូក្រាម។ ម្យ៉ាងទៀត ដំណាប់ផ្លែផ្លាមក៏ផ្ទុកទៅដោយវីតាមីន ជាតិសរសៃ និងសារធាតុរ៉ែជាច្រើនទៀត។
៧. ស៊ុត
ក្នុងស៊ុតមួយគ្រាប់អាចមានជាតិអ៊ីយ៉ូនប្រហែល ២៤ មីក្រូក្រាម។ លើសពីនេះទៅទៀត ស៊ុតមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា ជាតិដែក ហ្វូឡាត វីតាមីន B12 វីតាមីន D វីតាមីន E និងប្រូតេអ៊ីនជាដើម។
៨. ផលិតផលទឹកដោះ
ផលិតផលទឹកដោះគោដូចជា ទឹកដោះគោ យ៉ាអួរ និងឈឺស ជាដើមមានផ្ទុកជាតិអ៊ីយ៉ូត ប៉ុន្តែកម្រិតជាតិអ៊ីយ៉ូតអាស្រ័យទៅលើចំណីដែលគេផ្តល់ឱ្យគោស៊ីដើម្បីផលិតទឹកដោះ។ ម្យ៉ាងទៀត ផលិតផលទឹកដោះក៏មានផ្ទុកវីតាមីន D និងកាល់ស្យូមដែរ។
កង្វះជាតិអ៊ីយ៉ូតធ្ងន់ធ្ងរអាចបណ្តាលឱ្យយើងមានជំងឺពកក ឬក្រពេញទីរ៉ូអ៊ីតរីកធំ ប៉ុន្តែយើងក៏មិនអាចញុំាជាតិអ៊ីយ៉ូតច្រើនដែរ។ ជាទូទៅ ជាតិអ៊ីយ៉ូតប្រចាំថ្ងៃសម្រាប់កុមារអាយុ ១-៨ ឆ្នាំ គឺ ៩០ មីក្រូក្រាម កុមារអាយុ ៩-១៣ ឆ្នាំ ១២០ មីក្រូក្រាម បុរស និងស្ត្រីពេញវ័យ ១៥០ មីក្រូក្រាម ម៉ាក់ៗពពោះ ២២០ មីក្រូក្រាម និងម៉ាក់ៗបំបៅដោះ ២៩០ មីក្រូក្រាម។
ចំណុចសំខាន់
១. កង្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យយើងមានអាចអាការៈដូចជា៖
- អស់កម្លាំង
- ខ្សោយសាច់ដុំ
- ឡើងទម្ងន់
- រៀនមិនចេះ ឬពិបាកចងចាំ
- ទល់លាមក
- ចង្វាក់បេះដូងលោតយឺត ឬខ្សោយ
- ស្បែកស្ងួត
- ជ្រុះសក់
- មុខហើម
- មានអារម្មណ៍ត្រជាក់
២. យើងអាចទទួលបានជាតិអ៊ីយ៉ូតពីអាហារមួយចំនួនដូចជា សារាយសមុទ្រ គ្រឿងសមុទ្រ ដំឡូងបារាំង ចេក
អំបិលមានលាយជាតិអ៊ីយ៉ូត ដំណាប់ផ្លែផ្លាម ស៊ុត និង លិតផលទឹកដោះ