សារធាតុសំខាន់ពីរមុខនេះ គឺជាតម្រូវការចាំបាច់ចំពោះសុខភាពរាងកាយ តួយ៉ាង សម្រាប់អាហារប្រូតេអ៊ីន មានសមត្ថភាពជំនួយដល់ប្រព័ន្ធភាពស៊ាំ និងបង្កើនការលូតលាស់កោសិកា ជំរុញឲ្យមុខរបួសស្នាមឆាប់ជាសះស្បើយ។ ចំណែកជាតិដែកវិញ គឺជាសមាសធាតុសំខាន់នៃអេម៉ូក្លូប៊ីន ដែលជាប្រភេទប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ដែលដឹកនាំអុកស៊ីសែនពីសួតរបស់អ្នកជំងឺ ទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ សារធាតុទាំងនេះ យើងអាចរកបាននៅក្នុងសាច់គ្មានខ្លាញ់ សាច់ទ្រូងមាន់ ត្រី ស៊ុត ផលិតផលសណ្តែកសៀង និង សណ្តែកសៀង តៅហ៊ូ ទឹកដោះគោ ដែលមានកម្រិតជាតិខ្លាញ់ទាប និងគ្រាប់ធញ្ញជាតិ។
២.ខ្លាញ់សុខភាព
ខ្លាញ់សុខភាព ថ្វីដ្បិតវាមិនសូវផ្ដល់អត្ថប្រយោជន៍ដល់មុខរបួសដូចសារធាតុចិញ្ចឹមដទៃ ប៉ុន្ដែប្រសិនបើអ្នកជំងឺ ជ្រើសរើសការញ៉ាំមិនល្អ នោះអត្រានៃការជាសះស្បើយលឿនរបស់អ្នកជំងឺក៏ត្រូវកាត់បន្ថយ និងអាចអូសបន្លាយពេលវេលា។ ដូច្នេះ ទាំងនេះជាប្រភេទខ្លាញ់សុខភាពដែលអ្នកជំងឺអាចសាកល្បងបាន ប្រេងអូលីវ ប្រេងសណ្តែកដី ប្រេងផ្កាឈូករ័ត្ន និងប្រេងល្ង។
៣.បន្លែមានជាតិសរសៃ
ការជ្រើសរើសរបបអាហារ ប្រភេទបន្លែដែលមានជាតិសរសៃគឺល្អសម្រាប់សុខភាពអ្នកជំងឺ។ មិនត្រឹមតែប៉ុណ្ណោះរបបអាហារដែលសម្បូរសារធាតុសរសៃក៏មានលាយមកជាមួយ ប្រភេទ វីតាមីន និង ជាតិរ៉ែមកជាមួយផងដែរ។ បន្លែទាំងនោះមានដូចជា បន្លែស្លឹកបៃតង ការ៉ុត ប្រូខូលី ម្ទេសប្លោក។ បន្ថែមពីនេះ ពពួកអាហារសរសៃជួយកាត់បន្ថយអាការៈទល់លាមក ជួយសម្រួលអ្នកជំងឺ។
៤. ផ្លែឈើ
អ្នកជំងឺក្រោយពេលវះកាត់៏ត្រូវញ៉ាំផ្លែឈើ ព្រោះផ្លែឈើ មានសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន C ជួយបង្កើតឡើងវិញនូវស្រទាប់ខូឡាជែន និងជាលិកាទន់ ក៏ដូចជាជំនួយមុខរបួសឲ្យឆាប់ជាសះស្បើយ។ គួរញ៉ាំ ប្រភេទផ្លែឈើដែលពណ៌ទឹកក្រូច ក្រហម និងបៃតងឱ្យបានច្រើន។ ដូចជា ផ្លែគីវី ផ្លែល្ហុង ត្របែក ក្រូច ប៊ឹរី និងទំពាំងបាយជូរជាដើម។ អ្នកជំងឺក៏អាចញ៉ាំទឹកផ្លែឈើ ដែលកិនពីផ្លែឈើសុទ្ធ ជៀសវាងទឹកផ្លែឈើចម្រាញ់ មានកម្រិតជាតិស្ករ។