បើនិយាយពីផ្លែឈើមានច្រើនប្រភេទណាស់ដែលយើងអាចញ៉ាំបាន គ្រាន់តែផ្លែឈើខ្លះយើងអាចញ៉ាំបានដោយផ្ទាល់ ខ្លះទៀតច្នៃចេញជាអាហារសម្រន់ ហើយក៏អាចចេញជាភេសជ្ជៈផងដែរ ប៉ុន្ដែគុណប្រយោជន៍របស់វានៅរក្សាបានដដែល។ តួយ៉ាងដូចជាផ្លែឈើចំនួន៥ប្រភេទនេះសម្បូរសារធាតុចិញ្ចឹម និង ល្អសម្រាប់សុខភាព។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.ផ្លែត្របែក
ផ្លែត្របែករាប់ចាប់ពីសម្បកដល់សាច់ខាងក្នុង មានផ្ទុកប្រូតេអ៊ីនច្រើន ក្នុងនោះក៏មានវីតាមីន C, D, E, K និងពពួកហ្វៃប៊ឺ ល្អសម្រាប់សុខភាព។ ត្របែកមួយផ្លែទម្ងន់១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ២,៦ក្រាម ជាតិហ្វៃប៊ឺ ៥,៤ក្រាម និង រ៉ែប៉ូតាស្យូម ៤៥៨ មិល្លីក្រាម។ ការសិក្សាបានបង្ហាញថា ផ្លែឈើមួយប្រភេទនេះ ក៏មានអត្ថប្រយោជន៍ជួយពង្រឹងការលូតលាស់កោសិកាសាច់ដុំ និងជួយសរសៃឈាមផងដែរ។ ដោយសារតែផ្លែត្របែកមានជាតិសរសៃច្រើន ពិបាកដល់ប្រព័ន្ធរំលាយអាហារក្នុងការរំលាយ ដូច្នេះការញ៉ាំផ្លែត្របែក ត្រូវបានកំណត់មិនឲ្យច្រើនពេកនោះទេ ព្រោះអាចបង្កជាចុកពោះបាន។
២.ផ្លែប៊ឺ
ផ្លែប៊ឺជាប្រភេទផ្លែឈើដែលមានភាពពេញនិយមច្នៃចេញជាភេសជ្ជៈ មានរសជាតិឆ្ងាញ់ មិនត្រឹមតែប៉ុណ្ណោះក៏មានអត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ។ បរិមាណផ្លែប៊ឺ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ២,៦ក្រាម ហ្វៃប៊ឺ៦,៧ក្រាម និងពពួករ៉ែកាល់ស្យូម ប៉ូតាស្យូម ជាច្រើន។ បន្ថែមពីលើនេះ ផ្លែប៊ឺក៏មានផ្ទុកជាមួយនឹងអាស៊ីតខ្លាញ់ អូមេហ្គា៣ ល្អសម្រាប់សុខភាពបេះដូង និងភ្នែក។
[embed-health-tool-bmr]
៣.ផ្លែចេក
ផ្លែចេកមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ព្រោះមានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាពពួករ៉ែប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិដែក វីតាមីន A, C និង ជាតិហ្វៃប៊ឺដល់ទៅ ២,៦ក្រាម។ តាមការសិក្សាបង្ហាញថា ការញ៉ាំចេក៣ផ្លែក្នុងមួយថ្ងៃ ផ្ដល់អត្ថប្រយោជន៍ចំពោះបេះដូង និង ប្រព័ន្ធរំលាយអាហារ។
៤.ផ្លែល្ហុងទុំ
ល្ហុងទុំជាប្រភទផ្លែឈើដែលមានរសជាតិមិនសូវផ្អែមទេ ប៉ុន្ដែឆ្ងាញ់ ហើយអត្ថប្រយោជន៍ក៏មានច្រើន។ បរិមាណល្ហុងទុំ១០០ក្រាម មានផ្ទុក ហ្វៃប៊ឺ ១,៧ក្រាម វីតាមីន A, C ជាតិដែក និង សំខាន់បំផុតនោះក៏មានជាតិកាល់ស្យូមមកជាមួយដល់ទៅ ៤៧៦ មិល្លីក្រាម។ គុណសម្បត្ដិរបស់ល្ហុងទុំក៏ជួយដល់មុខងារប្រព័ន្ធរំលាយអាហារ ឲ្យដំណើរការល្អផងដែរ។
៥.ផ្លែខ្នុរ
ផ្លែខ្នុរក្រៅពីមានរសជាតិផ្អែម ក៏មានជាតិហ្វៃប៊ឺ វីតាមីន C, A ជួយទៅដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ។ សារធាតុពណ៌លឿងស្រស់របស់សាច់ខ្នុរ ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកា និងប្រឆាំងទៅនឹងជំងឺមហារីក។ បរិមាណខ្នុរ១០០ក្រាម មានផ្ទុកជាតិសរសៃហ្វៃប៊ឺ២,៥ក្រាម ម៉ាញ៉េស្យូម ៤៨ មិល្លីក្រាម កាឡូរី ១៥៧ ប្រូតេអ៊ីន ២,៦៨ក្រាម កាបូអ៊ីដ្រាត ៣៨,៣៦ ក្រាម និង ប៉ូតាស្យូម ៧៣៩ មិល្លីក្រាម។ ខ្នុរជាផ្លែឈើដែលមានគុណសម្បត្ដិមិនខុសគ្នានឹងផ្លែត្របែក ពោលការកំណត់បរិមាណញ៉ាំមិនឲ្យច្រើនពេកនោះទេ ព្រោះអាចបណ្ដាលចុកពោះបាន។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា