មុននឹងសម្រេចចិត្តចូលរោងការ គ្នាយើងមិនថាប្រុស ឬស្រីមិនគួររំលងការពិនិត្យសុខភាពមុនចាប់ផ្ដើមជីវិតជាគូនោះទេ។ ការពិនិត្យសុខភាពមុនរៀបការ គឺជារឿងគួរធ្វើដើម្បីជីវិតអាពាហ៍ពិពាហ៍ ប្រកបដោយភាពរីករាយ និងមានសុខភាពល្អ។
យើងគួរពិនិត្យសុខភាពមុនរៀបការទៅលើចំណុចអ្វីខ្លះ?
ការពិនិត្យសុខភាពមុនពេលរៀបការពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនខ្លាំងណាស់ដល់ជីវិតជាដៃគូរបស់ប្ដីប្រពន្ធថ្មីថ្មោង ព្រោះយើងអាចដឹងពីដំណាក់កាលដំបូងនៃជំងឺមួយចំនួនមុនចាប់ផ្ដើមរស់នៅជាមួយគ្នា និងផ្ដល់ភាពងាយស្រួលក្នុងការសម្រេចទាក់ទងនឹងបញ្ហាសុខភាពទៅថ្ងៃអនាគត។ គ្នាយើងគួរពិនិត្យសុខភាពមុនរៀបការលើ ៤ ចំណុចខាងក្រោមនេះ៖
១. តេស្តរកមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ
មេរោគអេដស៍ ជំងឺរលាកថ្លើមប្រភេទ B និង C ជាស្ថានភាពជំងឺដែលអាចនៅជាប់ជាមួយយើងពេញមួយជីវិត ហើយប្រសិនបើមិនគ្រប់គ្រង ឬព្យាបាលត្រឹមត្រូវទេ នោះអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែមានភាពតានតឹង។ ហេតុនេះហើយទើបចាំបាច់យ់ងត្រូវបញ្ចូលក្នុងតារាងពិនិត្យសុខភាពមុនរៀបការ។ ការដែលយើងបានដឹងពីស្ថានភាពជំងឺទាំងនេះរបស់ដៃគូជាមុន យើងអាចរកវិធីការព្យាបាល ឬគ្រប់គ្រងច្បាស់លាស់ណាមួយបាន និងអាចការពារខ្លួនពីការឆ្លងជំងឺពីដៃគូបានថែមទៀតផង។ ជំងឺកាមរោគផ្សេងៗដូចជា ជំងឺប្រមេះទឹកបាយ ជំងឺស្វាយ បាក់តេរីទ្វារមាស ឬកើតឫស អាចព្យាបាលដោយការថែទាំត្រឹមត្រូវតិចតួច ហើយជួយកាត់បន្ថយហានិភ័យនៃភាពគ្មានកូន និងការរលូតកូនបានថែមទៀតផង។
២. តេស្ដភាពស៊ីគ្នានៃក្រុមឈាម
ក្រុមឈាមត្រូវតែមានភាពស៊ីគ្នារវាងដៃគូទាំងសងខាង ដើម្បីចៀសវាងបញ្ហាអំឡុងពេលមានផ្ទៃពោះដូចជាជំងឺរេស៊ីសជាដើម។ ជំងឺនេះ ជាស្ថានភាពនៃអង្គបដិប្រាណនៅក្នុងឈាមរបស់ស្ត្រីមានផ្ទៃពោះបំផ្លាញកោសិកាឈាមរបស់ទារក។ នេះអាចបណ្ដាលឲ្យគភ៌នៅក្នុងផ្ទៃប្រឈមនឹងបញ្ហាស្លាប់នៅក្នុងពោះ និងការរលូតចេញតែម្ដង។
កម្មវិធីពិនិត្យបញ្ហាឆាប់ចេញទឹកកាមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
៣. តេស្តភាពអាចមានកូន
ការតេស្តនេះមានភាពចាំបាច់ដោយថាពើសិនជាមានបញ្ហាទាក់ទងនឹងការមិនអាចមានកូន យ់ងអាចដោះស្រាយបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបានដោយមិនបង្កឲ្យមានបញ្ហាផ្លូវចិត្ត ជម្លោះក្នុងគ្រួសារ ឬប៉ះពាល់ដល់អារម្មណ៍ដៃគូទាំងសងខាងក្រោយរៀបការឡើយ។
៤. តេស្តហ្សែន ឬជំងឺរ៉ាំរ៉ៃ
ការពិនិត្យសុខភាពមុនពេលរៀបការលើផ្នែកហ្សែនអាចជួយគ្នាយើងរកឃើញជំងឺនៅដំណាក់កាលដំបូងៗ និងមានវិធានការព្យាបាល ឬការពារយ៉ាងមានប្រសិទ្ធភាព មុនពេលជំងឺឈានដល់ដំណាក់កាលចុងក្រោយ។ ការធ្វើតេស្ដនេះគួរតែរួមបញ្ចូលការពិនិត្យជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម កោសិកាមហារីក និងជំងឺឈាម Thalassemia។
គួរអាន៖
- រៀបការជួយកាត់បន្ថយជំងឺភ្លេចភ្លាំង អ្នកនៅលីវ ហើយឧស្សាហ៍ភ្លេច ចាំអង្កាល់ទៀត
- ចង់ឲ្យស្បែកភ្លឺចែងចាំងថ្ងៃរៀបការ កុំរំលងតិចនិកទាំង៥នេះ
- ប្តីប្រពន្ធជាប់សាច់ញាតិនឹងគ្នា នោះកូនកើតមកអាចប្រឈមនឹងបញ្ហាទាំងនេះ
- រៀបការយូរហើយគ្មានកូន ទោះជារួមភេទញឹកញាប់ តើជាកំហុសខាងប្រុស ឬស្រី?
- ប្តីប្រពន្ធរៀបការហើយ ចង់ឆាប់មានកូន ធ្វើតាមប៉ុន្មានវិធីនេះ
[embed-health-tool-bmi]