backup og meta

អង្គុយមុខកុំព្យូទ័រយូរម៉ោង​រាល់ថ្ងៃ ធ្វើម៉េចអាច​បង្ការ​បញ្ហារួយកបាន?

អង្គុយមុខកុំព្យូទ័រយូរម៉ោង​រាល់ថ្ងៃ ធ្វើម៉េចអាច​បង្ការ​បញ្ហារួយកបាន?

អាការៈ​រួយ​ក​ជា​ធម្មតា កើត​ឡើង​ពី​សាច់​ដុំ​ សរសៃ​ពួរ​ និង​សរសៃ​ចំណង​ ដែល​ជា​ទូទៅ​សំដៅ​លើ​ជាលិកា​ទន់​ នៅ​ខាង​ក្នុង​ និង​ជុំវិញ​ក។

ការ​រមួល​ និង​កន្ត្រាក់​សាច់​ដុំ ​​ច្រើន​តែ​បណ្ដាល​មក​ពី​បញ្ហា​ក ដូចជា​រលាក​សន្លាក់​ ឬ​ខូច​ទ្រង់ទ្រាយ​ឌីស ឬ​​អាច​មក​ពី​របួស​ដែល​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន​ ឬ​ពុំ​មាន​មូលហេតុ​ច្បាស់លាស់។ មិន​ថា​ បញ្ហា​ឈឺ​ចុក​រួយ​​ក​កើត​ឡើង​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ ឬ​​នៅ​សុខៗ​យើង​ស្រាប់​តែ​ឈឺ​​ក្រោយ​ពេល​ភ្ញាក់​ពី​គេង​នោះ​ទេ គ្នា​យើង​គួរ​តែ​អនុវត្ត​តិចនិក​ខាង​ក្រោម​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់នេះ​​។

​​​១. ប្រើ​ខ្នើយ​ថ្មី​

ដើម្បី​ទ្រទ្រង់​ក អំឡុង​ពេល​គេង​ យើង​គួរ​​ប្រើ​ខ្នើយ​ទ្រ​ឆ្អឹង​ក​​ឲ្យ​​ត្រង់​ល្អ​​​ ហើយ​បើ​យើង​​ទម្លាប់​រើ​ខ្លួន​ច្រើន​ដង​នៅ​ពេល​យប់​ អាច​ប្រើ​ខ្នើយ​មួយ​ ឬ​ច្រើន​ ដែល​ស័ក្ដិសម​សម្រាប់​ទីតាំង​គេង​របស់​យើង​។

២. គេង​ផ្ងារ​

ពិត​ណាស់​ ការ​គេង​ផ្ងារ​ជា​ឥរិយាបថ​​គេង​ដ៏​ល្អ​បំផុត​ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​ខ្នង​សម្រាក​បាន​ស្រួល។ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ចូលចិត្ត​គេង​ផ្អៀង​ ​មិន​ត្រូវ​ដាក់​ខ្នើយ​ឲ្យ​ខ្ពស់​ពេក​ឡើយ​ ជា​ធម្មតា​គួរ​មាន​កម្រាស់​ប្រហែល​១០​ ទៅ​១៥​សង់ទីម៉ែត្រ និង​អាស្រ័យ​ទៅ​តាម​​ចម្ងាយ​រវាង​ក និង​ស្មា។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣. ​ដាក់​កុំព្យូទ័រ​ឲ្យ​ស្រប​ទៅ​នឹង​កម្រិត​ភ្នែក​

មួយ​វិញ​ទៀត​ យើង​គួរ​តែ​អង្គុយ​ក្នុង​ឥរិយាបថ​ប្រកប​ដោយ​​ផាសុកភាព​នៅ​មុខ​កុំព្យូទ័រ និង​សម្លឹង​មើល​​ឲ្យ​ចំ​ទៅ​ស្រ្គីន​កុំព្យូទ័រ។ ប្រសិនបើ​​ត្រូវ​សម្លឹង​ចុះ​ក្រោម​ នោះ​យើង​គួរ​តែ​លើក​កុំព្យូទ័រ​ឲ្យ​ខ្ពស់​ជាង​មុន​បន្តិច​។ ​ជាក់​ស្ដែង ពពួក​Laptop ​តម្រូវ​ឲ្យ​យើង​ត្រូវ​ឱន​ក្បាល​មើល​ចុះ​ក្រោម ដែល​​​អាច​ធ្វើ​ឲ្យ​យើង​​ចុក​រួយក​ប្រសិនបើ​យើង​​ធ្វើ​បែប​នេះ​រយៈពេល​យូរ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​តែ​ភ្ជាប់​Laptop ​ទៅ​កាន់​ស្គ្រីន​ ឬ​កុំព្យូទ័រ​ដែល​មាន​​កម្ពស់​ខ្ពស់​ល្មម។

ឈឺក

[embed-health-tool-bmi]

៤. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​

ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដើម្បី​ចិញ្ចឹម​បំប៉ន​​ឌីស​ ក៏​ដូចជា​ជួយ​ឲ្យ​ឌីស​អាច​បត់​បែន​បាន​ងាយ​ស្រួល​ និង​រឹងមាំ​ល្អ​។

អត្ថបទគួរអាន៖

៥. រក្សា​ឥរិយាបថ​សមស្រប

ឥរិយាបថ​មិន​ល្អ អាច​បណ្ដាល​ឲ្យ​ចុក​រួយ​ក ដោយ​ការ​រមួល​សាច់​ដុំ​ និង​សរសៃ​ចំណង​ ដែល​ទ្រទ្រង់​ក ព្រម​ទាំង​អាច​បង្ក​ឲ្យ​មាន​របួស​​​​ ប្រសិនបើ​យើង​ប្រកាន់​ឥរិយាបថ​បែប​នេះ​រយៈពេល​យូរ។ នៅ​ពេល​ដែល​យើង​ដើរ​ ឬ​អង្គុយ​ដោយ​ឱនក្បាល​ចុះ នោះ​នឹង​អាច​បង្ក​ជា​ការ​ឈឺចាប់​ត្រង់​​ក​ជា​មិន​ខាន ដោយ​សារ​តែ​ទម្លាប់​នេះ បន្ថែម​ទម្ងន់​ទៅ​កាន់​សាច់ដុំ​នៅ​​ខ្នង និង​ក​ផ្នែក​ខាង​លើ។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​​ប្រកាន់​ខ្ជាប់​ឥរិយាបថ​ឲ្យ​ត្រង់​ខ្លួន​គ្រប់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ​។

ចំណុចសំខាន់

គ្នា​យើង​ភាគ​ច្រើន​ តែងតែ​ចំណាយ​ពេល​ឱនមើល​ទូរស័ព្ទ​ដៃ​ដោយ​អោន​ក្បាល​ និង​ក​ជា​ប្រចាំ។ ឥរិយាបថ​នេះ​ អាច​បន្ថែម​ស្រ្តេស​ទៅ​លើ​ឆ្អឹង សន្លាក់​ និង​សរសៃ​ពួរ​នៅ​ក​ ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺចុករួយ​ក​បាន​។ ហេតុ​នេះ​ហើយ យើង​មិន​គួរ​ប្រើ​ទូរស័ព្ទ​ដៃ​ច្រើន​ពេក​ឡើយ​ ឬ​កាន់​ទូរស័ព្ទ​ឲ្យ​សមាមាត្រ​ទៅ​នឹង​​កម្ពស់​​ក្បាល​ និង​ស្មា​យើង​ ដោយ​ជៀសវាង​ការ​អោន​មើល​​ចុះ​ក្រោម​ញឹកញាប់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​10 Tips to Prevent Neck Pain

https://www.spine-health.com/blog/10-tips-prevent-neck-pain?fbclid=IwAR0CaIwHRRwVJ1XjUwZW2YcJTKkLHVwrtxLXHGM6G35_hcdm735I14zTYtw

3 tips to prevent neck pain

https://www.health.harvard.edu/pain/3-tips-to-prevent-neck-pain

10 Ways to Prevent Neck Pain

https://www.brisbanespineclinic.com.au/blog/ways-to-prevent-neck-pain/

How to Prevent ‘Tech Neck’

https://healthmatters.nyp.org/how-to-prevent-tech-neck/

កំណែ​ប្រែបច្ចុប្បន្ន

21/06/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

ដកសក់មិនអាចជួយបំបាត់អាការៈឈឺក្បាលទេ តែបែរជាបង្កគ្រោះថ្នាក់ទៅវិញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 21, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម