ប្រុសៗប្រហែលជាគិតថាខ្លួននៅតែអាចមានកូនទោះនៅវ័យចាស់ក៏ដោយ។ ការគិតបែបនេះមិនខុសនោះទេ តែថាប្រុសវ័យកាន់តែចាស់ សមត្ថភាពបង្កកំណើតក៏ថយចុះទៅតាមនឹងដែរ។ លើសពីនេះ កូនកើតមកក៏អាចមានបញ្ហាសុខភាពទៀតផង បើប៉ាៗគេមានវ័យចំណាស់ពេកនោះ។
១. បុរសវ័យចំណាស់ និងសមត្ថភាពបង្កកំណើត
ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យSaroka ក្នុងប្រទេសអ៊ីស្រាអែល បានរកឃើញថាបរិមាណទឹកកាមបុរសមានច្រើនខ្លាំងនៅវ័យចន្លោះពី៣០ទៅ ៣៥ឆ្នាំ និងធ្លាក់ចុះទាបបំផុតនៅវ័យលើសពី៥៥ឆ្នាំ។
ការសិក្សាបានរកឃើញទៀតថាសមត្ថភាពធ្វើចលនា ឬហែល របស់មេជីវិតឈ្មោលក៏ប្រែប្រួលទៅតាមវ័យដែរ។ មេជីវិតឈ្មោលដែលអាចមានសមត្ថភាពហែល ឬធ្វើចលនាបានល្អគឺមុនពេលប្រុសៗមានវ័យ២៥ឆ្នាំ និងសមត្ថភាពហែលទាបបំផុតចាប់ពីក្រោយវ័យ៥៥ឆ្នាំ។
ការសិក្សាក៏បានរកឃើញថា សមត្ថភាពហែលរបស់មេជីវិតលើបុរសមានវ័យលើសពី៥៥ឆ្នាំបានថយចុះរហូត៥៤ភាគរយ បើធៀបទៅនឹងបុរសមានវ័យ៣០ទៅ៣៥ឆ្នាំ។
សមត្ថភាពបង្កកំណើតរបស់ប្រុសៗជាទូទៅនឹងចាប់ផ្ដើមធ្លាក់ចុះនៅវ័យប្រហែលជា៤០ ឬ៤៥ឆ្នាំ ពេលដែលគុណភាពមេជីវិតចាប់ផ្ដើមថយចុះដែរ។ ប្រុសៗមានវ័យកាន់តែច្រើន នឹងកាត់បន្ថយឱកាសធ្វើឲ្យដៃគូមានផ្ទៃពោះ និងត្រូវការពេលច្រើនដើម្បីឲ្យដៃគូមានផ្ទៃពោះ ហើយក៏ប្រឈមនឹងដៃគូងាយរលូតកូន និងកូនស្លាប់ក្នុងផ្ទៃដែរ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២. ហានិភ័យលើកូនមានឪពុកវ័យចំណាស់
ក្រៅពីគុណភាពទឹកកាមទាប បុរសវ័យកាន់តែច្រើនក៏ប៉ះពាល់ដល់គុណភាពហ្សែនរបស់មេជីវិតដែរ។ ការសិក្សាបានរកឃើញថាគុណភាពហ្សែនរបស់មេជីវិតឈ្មោលធ្លាក់ចុះទៅតាមវ័យរបស់ប្រុសៗ។
ហ្សែននៅក្នុងមេជីវិតខុសប្រក្រតីអាចបង្ក៖
- កាត់បន្ថយសមត្ថភាពមានកូន
- បង្កើនឱកាសដៃគូរលូតកូន
- បង្កើតហានិភ័យដល់កូនក្នុងផ្ទៃលូតលាស់មិនពេញលេញ
- បង្កើនហានិភ័យកូនស្លាប់ក្នុងផ្ទៃ
- កូនអាចកើតមកមានជំងឺអូទីស្សឹម
- កូនកើតមកមានហានិភ័យកើតជំងឺមហារីកគ្រាប់ឈាម
កូនដែលកើតពីឪពុកមានវ័យចំណាស់មានហានិភ័យកើតបញ្ហាបញ្ញាស្មារតី ទោះបីជាករណីនេះកម្រមានក៏ដោយ។ ក្មេងកើតពីឪពុកមានអាយុ៤០ ឬលើសពីនេះមានហានិភ័យប្រាំដងខ្ពស់ជាងក្មេងកើតពីឪពុកមានវ័យ៣០ឆ្នាំ ឬតិចជាងនេះក្នុងការកើតជំងឺ អូទីស្សឹម។
បើគ្នាយើងមានវ័យលើសពី៤០ឆ្នាំ កំពុងពិចារណាយកកូន និងបារម្ភពីបញ្ហាសុខភាពបន្តពូជ គួរពិភាក្សាជាមួយគ្រូពេទ្យ។
- ៣ចំណុចនេះ អាចជំរុញសមត្ថភាពផ្លូវភេទបុរសៗឲ្យកាន់តែខ្លាំង
- សញ្ញាទាំង៤ បញ្ជាក់ថាសុខភាពផ្លូវភេទប្រុសៗមានបញ្
- អាហារល្អៗជួយការពារប្រុសៗកុំឲ្យជួបបញ្ហាខ្សោយលិង្គ
- កំពូលផ្លែឈើល្អៗ ជួយប្រុសៗប្រឆាំងបញ្ហាខ្សោយលិង្គ
- មានបញ្ហាលិង្គមិនឡើងរឹង សាក ៣ ក្បាច់នេះអាចជួយបាន
[embed-health-tool-bmi]