លទ្ធភាពមានកូននឹងថយចុះទៅតាមវ័យ ហើយការយកកូននៅវ័យកាន់តែច្រើន ក៏អាចបង្កើនហានិភ័យនៃផលវិបាកអំឡុងពេលមានផ្ទៃពោះផងដែរ។ យ៉ាងណាមិញ យើងមិនអាចកំណត់ច្បាស់លាស់ពីវ័យដែលគួរមានទម្ងន់ឡើយ ពីព្រោះវាអាស្រ័យលើកត្តាជាច្រើន តួយ៉ាងដូចជាអាយុ និងការត្រៀមខ្លួនរួចរាល់ក្នុងការក្លាយប៉ាម៉ាក់គេ។
លទ្ធភាពនៃការមានកូនរបស់ស្ត្រី
នៅវ័យ២០ឆ្នាំ
ស្ត្រីនៅក្នុងវ័យនេះមានលទ្ធភាពក្នុងការមានកូនខ្ពស់បំផុត ពីព្រោះតែស៊ុតមានគុណភាពល្អ និងមានចំនួនខ្ពស់ ហើយហានិភ័យនៅអំឡុងពេលមានគភ៌ក៏ទាបផងដែរ។
[embed-health-tool-heart-rate]
នៅវ័យ៣០ឆ្នាំ
លទ្ធភាពក្នុងការមានកូននឹងថយចុះនៅអាយុប្រហែល៣២ឆ្នាំ។ ក្រោយវ័យ៣៥ឆ្នាំ ការធ្លាក់ចុះនេះនឹងបន្តកើនឡើង។ នៅពេលដែលឈានដល់វ័យ៣៧ឆ្នាំ ស្រីៗយើងមានស៊ុតនៅសល់ប្រហែល២៥០០០ប៉ុណ្ណោះ។ ហានិភ័យនៃការរលូតកូន និងភាពមិនប្រក្រតីនៃហ្សែនក៏ចាប់ផ្ដើមកើនឡើង ក្រោយវ័យ៣៥ឆ្នាំនេះដែរ។
បន្ថែមពីនេះ យើងអាចនឹងជួបផលវិបាកជាច្រើននៅអំឡុងពេលមានគភ៌ និងអំឡុងពេលសម្រាល។
នៅវ័យ៤០ឆ្នាំ
ប្រសិនបើយើងឈានចូលវ័យ៤០ឆ្នាំ សមត្ថភាពក្នុងការមានគភ៌នឹងធ្លាក់ចុះ។ នៅពេលដែលស៊ុតចាស់ទៅ យើងអាចនឹងប្រឈមនឹងបញ្ហាក្រូម៉ូសូមដែលបង្កើនហានិភ័យនៃការខូចទ្រង់ទ្រាយពីកំណើត។ ហានិភ័យផ្សេងទៀតនៃការមានគភ៌នៅវ័យនេះ រួមមាន ការសម្រាលកូនដោយវះកាត់ កូនកើតមិនគ្រប់ខែ និងអាចកូនកើតមកស្លាប់ ជាដើម។
រីឯបញ្ហាសុខភាពម្ដាយ មានដូចជាជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ច្រើនតែកើតមានចំពោះស្ត្រីក្រោយវ័យ៣៥ឆ្នាំ។ កត្តានេះក៏អាចបណ្ដាលឲ្យកើតមានផលវិបាកនៃជំងឺទឹកនោមផ្អែមអំឡុងពេលមានគភ៌ និងជំងឺបម្រុងក្រឡាភ្លើង។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ
លទ្ធភាពនៃការមានកូនរបស់បុរស
លទ្ធភាពមានកូនរបស់បុរសក៏ថយចុះទៅតាមវ័យដូចគ្នា ប៉ុន្តែដំណើរការនេះមានភាពយឺតជាងស្ត្រី ដោយចាប់ផ្ដើមនៅពេលដែលបុរសមានវ័យ៤០ឆ្នាំ។ ក្រោយវ័យនេះ បុរសមានបរិមាណ និងចំនួនមេជីវិតឈ្មោលទាបជាងមុន។ កោសិកាមេជីវិតឈ្មោលរបស់បុរសវ័យចំណាស់ ក៏អាចបណ្ដាលឲ្យហ្សែនមានភាពមិនប្រក្រតី បើប្រៀបធៀបនឹងបុរសវ័យក្មេង។
ទន្ទឹមនឹងនេះដែរ បុរសវ័យចំណាស់នឹងចំណាយពេលយូរក្នុងការជួយឲ្យដៃគូរបស់ខ្លួនមានផ្ទៃពោះ ហើយដៃគូក៏អាចមានហានិភ័យខ្ពស់ក្នុងការរលូតកូន មិនថាស្ត្រីនោះស្ថិតក្នុងវ័យណាឡើយ។ ទោះជាយ៉ាងនេះក្ដី បុរសនៅតែអាចមានកូនបាននៅក្នុងវ័យ៤០ឆ្នាំ ឬច្រើនជាងនេះ ប៉ុន្តែវាគ្រាន់តែមានការពិបាកជាងនៅពេលដែលប្រុសៗយើងនៅក្មេងប៉ុណ្ណោះ។