អាការៈធេងធោងក្រោយពេលស្រវឹង គឺជារឿងពិបាកបំផុតស្ទើតែមិនអាចពណ៌នាបាន។ អ្នកធ្លាប់ស្រវឹងប្រាកដជាយល់ច្បាស់ហើយ វាជាអាការៈ វិលមុខបន្ដិច ឈឺក្បាលបន្ដិច ចង់ក្អូតបន្ដិច ចង់រាកបន្ដិច អាការៈនេះអាចជាការស្រវឹងតិចតួច តែបើដាក់ជ្រុលខ្លាំងពីយប់ អាចនឹងធ្ងន់ធ្ងជាងនេះ ឬ មិនអាចក្រោកពីដំណេកក៏ថាបាន។ ស្ថិតក្នុងស្ថានភាពដ៏សែនពិបាកទ្រាំបែបនេះ គ្មាននរណាម្នាក់ ចង់ជួបប្រទះនោះទេ ហើយក៏មិនអាចគេចផុតដែរ បើផឹកស្រា ត្រូវតែស្រវឹង ដូច្នេះគួរចេះកម្រិតការផឹកគ្រឿងស្រវឹងរបស់ខ្លួន ដើម្បីកាត់បន្ថយការលំបាក និងចេះជ្រើសរើសរបបអាហារដើម្បីជំនួយដល់សុខភាព ស្មារតី ឲ្យល្អប្រសើរ។
ស៊ុត មិនថាស៊ុតមាន់ ឬស៊ុតទានោះទេ សុទ្ធតែជាប្រភេទអាហារដែលល្អស័ក្ដិសមបំផុត សម្រាប់អាហារពេលព្រឹក្រោយពេលស្រវឹងស្រា។ យើងអាចញ៉ាំស៊ុតស្ងោរ ចន្លោះពី ១ទៅ ២គ្រាប់បន្ទាប់ពីក្រោកពីគេង ព្រោះស៊ុតគឺសម្បូរទៅ ដោយប្រូតេអ៊ីនខ្ពស់ និង ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ព្រោះថា ក្រោយពីស្រវឹងស្រា បញ្ហានោះគឺ អត់មានអារម្មណ៍ចង់ញ៉ាំអ្វីទាំងអស់ ចង់តែគេង និងញ៉ាំទឹកផ្អែមៗ។ ក្រោយស្រវឹងប្រព័ន្ធរំលាយអាហារចុះខ្សោយ រងសម្ពាធខ្លាំងពីជាតិអាល់កុល ជាហេតុ អារម្មណ៍អ្នកស្រវឹង មិនឃ្លានចំណីអ្វីនោះទេ។ ក្រោយស្រវឹងគួរញ៉ាំស៊ុតស្ងោរ មិនគួរញ៉ាំស៊ុតចៀនបានទេ ព្រោះក្រពះអាចនឹងប្រតិកម្មជាមួយនឹងជាតិខ្លាញ់ធ្វើឲ្យ អ្នកស្រវឹងងាយចង់ក្អួត និងមិនអាចរំលាយអាហារបានល្អ។
អត្ថបទគួរអាន៖
ផ្លែឈើទាំងពីរ គឺជាប្រភពអាហារ ដែលសម្បូរទៅដោយ ប៉ូតាស្យូម និង សរសៃ។ អ្នកស្រវឹងស្រា ថយជាតិប៉ូតាស្យូមសម្រាប់ទ្រទ្រង់ថាមពលក្នុងរាងកាយ ហេតុនេះហើយ ការញ៉ាំចេក និងផ្លែប៊ឺ គឺជារឿងល្អបំផុត អាចជួយបំពេញបានឡើងវិញនូវសារជាតិប្រភេទនោះ។ មួយវិញទៀត ជាតិសរសៃនៅក្នុង ផ្លែប៊ឺ គឺមានអត្ថប្រយោជន៍ខ្ពស់ ទៅដល់ ដំណើការប្រព័ន្ធរំលាយអាហារ ជាពិសេស ពេលព្រឹកថ្ងៃថ្មី ដែលរាងកាយត្រូវចាប់ផ្ដើមដំណើរតែម្ដង។
៣.បន្លែស្លឹកពណ៌បៃតង
ប្រភេទបន្លែស្លឹកពណ៌បៃតង មានផ្ទុកទៅដោយសារធាតុបំប៉នច្រើន មានទាំងប្រភេទ អាស៊ីតអាមីណូ សរសៃ និង ជាតិរ៉ែជាដើម។ សារធាតុទាំងនោះ ផ្ដល់អត្ថប្រយោជន៍ខ្លាំងចំពោះ បញ្ហាសុខភាពដែលទទួលរងផលប៉ះពាល់ ពីជាតិអាល់កុល។ ជាតិសរសៃ នៅក្នុងបន្លែ អាចជួយកាត់បន្ថយបញ្ហាផ្នែកប្រព័ន្ធរំលាយអាហារ ដែលភាគច្រើន អ្នកស្រវឹងស្រាតែងជួបប្រទះ ដូចជាការរាក និងទល់លាមកជាដើម ចំពោះជាតិសរសៃ ក្នុងបន្លែអាចជួយការពារបាន។
៤. ទឹក
ទឹកគឺជាធាតុមួយយ៉ាងសំខាន់ផងដែរសម្រាប់ទ្រទ្រង់រាងកាយ។ នៅក្នុងគ្រឿងស្រវឹង មានផ្ទុកមកជាមួយនូវសារធាតុអាល់កុលអាចបញ្ចុះជាតិទឹកក្នុងខ្លួនតាមរយៈទឹកនោម ដែលជាហេតុធ្វើឲ្យអ្នកស្រវឹងតែងតែនោមច្រើនខុសពីធម្មតា។ បរិមាណជាតិស្រវឹងដែលចូលទៅក្នុងខ្លួនប៉ុន្មាន នឹងត្រូវបញ្ចេញមកវិញដោយជាតិទឹកតាមរយៈទឹកនោម មកវិញប៉ុណ្ណឹង។ ជាហេតុ ដែលអ្នកស្រវឹងទាំងអស់ត្រូវតែញ៉ាំទឹកឲ្យបានច្រើន មិនដូច្នោះទេ ខ្លួនប្រាណនឹងប្រឈមភាពកង្វះជាតិទឹក ដែលអាចបង្ក ជាការឈឺក្បាល ធេងធោង និងស្រេកទឹកជាដើម។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ជាតិសូដា ក៏ផ្ដល់អត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាពអ្នកស្រវឹងដែរ ព្រោះថា សូដាបានរួមចំណែក ក្នុងការពន្លឿនប្រតិបតិ្ដការណ៍ មេតាប៉ូលីស រំលាយជាតិអាលកុលក្នុងខ្លួន កាន់តែពិសេសទៀតនោះគឺជួយការពារ ពីផលប៉ះពាល់ជាតិអាលកុលចំពោះថ្លើម។ សូដាគឺជាទ័ពជំនួយយ៉ាងសំខាន់ ជួយដល់ការបំបែក ជាតិអាកុល ក្នុងថ្លើមបានរហ័ស ដែលអាចជួយកាត់បន្ថយ ការអាការៈធេងធោង របស់អ្នកស្រវឹងស្រា។ ដូច្នេះហើយ ក្រៅពីរបបអាហារទៅ ក៏នៅមានភេសជ្ជះផ្ទុកសារធាតុសូដាមួយចំនួនទៀត មានសារះសំខាន់ចំពោះសុខភាពអ្នកស្រវឹងផងដែរ។
៦. ទឹកដូង
ក្រោយពីស្រវឹងស្រាអស់មួយយប់ យើងក៏អាចញ៉ាំទឹកដូងបានដែរ ព្រោះទឹកដូងមានផ្ទុកសារធាតុអ៊ីឡិចត្រូលីត។ ជាក់ស្ដែងណាស់ថា សារធាតុមួយប្រភេទនេះ មានសារៈសំខាន់ក្នុងដំណើរគ្រប់គ្រងជាតិទឹកក្នុងឈាម។ ការខ្វះលំនឹងអេឡិតត្រូលីតក្នុងរាងកាយ គឺអាចបណ្ដាលឲ្យយើងខ្សោយ អស់កម្លាំង ខ្វះជាតិទឹក វិលមុខ ឬឈឺក្បាល។ ដូច្នេះហើយ ទឹកដូងក៏ចូលរួមចំណែកយ៉ាងសំខាន់ ជួយដោះស្រាយបញ្ហាទាំងនេះបាន។

ចំណុចសំខាន
អារម្មណ៍ដ៏យ៉ាប់យឺនបំផុត ក្រោយពេលស្រវឹងស្រា ដូចជា វិលមុខ ចង់ក្អួត ឈឺក្បាលជាដើម។ មូលហេតុបែបនេះ បណ្ដាលមកពីរាងកាយ ខ្វះនូវសារធាតុចិញ្ចឹមមួយចំនួន ដែលមាននៅក្នុងរបបអាហារដូចជា៖
- ស៊ុត
- ទឹក
- ទឹកដូង
- បន្លែបៃតង
- ផ្លែបើ និង ចេក
- ជាតិសូដា