backup og meta

ទាំងនេះជាទំនាក់ទំនងចំណង់ផ្លូវភេទ និងជំងឺមហារីកលើបុរស

ទាំងនេះជាទំនាក់ទំនងចំណង់ផ្លូវភេទ និងជំងឺមហារីកលើបុរស

មហារីកគឺជាជំងឺកាចសាហាវ និង​មិនងាយព្យាបាលជាសះស្បើយនោះដែរ​។  សម្រាប់​បុរស​ដែល​មានជំងឺមហារីកផ្នែកសំខាន់ណាមួយដូច​ជាក្រពះ ថ្លើម ពោះវៀន បេះដូង សួត ភាគច្រើនចំណង់ផ្លូវភេទក៏ត្រូវផ្លាស់ប្ដូរ។ នេះ​ក៏​ពព្រោះថាអ្នកមានជំងឺមហារីក ភាគច្រើន​ជួបអាការៈអស់កម្លាំង ហត់នឿយ សុខភាពរាងកាយត្រូវផ្លាស់ប្ដូរ ទៅជាចុះខ្សោយ និងរងការវាយប្រហារខ្លាំងផ្នែកផ្លូវចិត្ដ អាច​បណ្ដាលឲ្យអ្នកជំងឺអស់អារម្មណ៍នឹង​ក្ដីសុខផ្លូវភេទ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

យោងតាមការចុះផ្សាយរបស់ សមាគមន៍ជំងឺមហារីកអាមេរិកបានបង្ហាញថា ការផ្លាស់ប្តូរទូទៅនៃចំណង់ផ្លូវភេទ អាចមានទំនាក់ទំនងនឹងជំងឺមហារីក និងការព្យាបាល។ មនុស្សម្នាក់ដែលស្ថិតក្នុងស្ថានភាពកំពុង​សម្រាក​ព្យា​បាល តែងប្រឈមនឹង​ការ​ព្រួយ​បារម្ភ ការ​បាក់​ទឹក​ចិត្ត ចង្អោរ ឈឺ ឬ​អស់កម្លាំង​ អាច​នឹង​ធ្វើ​ឱ្យ​បាត់បង់​ចំណង់ផ្លូវ​ភេទ​។ ម្យ៉ាងវិញទៀត ការព្យាបាលជំងឺមហារីកក៏រំខានដល់តុល្យភាពអ័រម៉ូនធម្មតាក៏អាចកាត់បន្ថយចំណង់ផ្លូវភេទផង​ដែរ។

ពិតប្រាកដណាស់ អ្នកជំងឺស្ថិតក្នុងការព្យាបាលអាចមានអារម្មណ៍ ភ័យព្រួយ គិតច្រើន កើតស្ដ្រេស គឺជាកត្ដាសំខាន់ប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ ម្យ៉ាងវិញទៀត ការព្យាបាល មហារីកក្នុងរាងកាយមានវិធីព្យាបាលសំខាន់ៗ ដូចជា ការបាញ់កាំរស្មី ការចាក់សារធាតុគីមី ការព្យាបាលដោយអ័រម៉ូន និងការវះកាត់ជាដើម។ ក្នុងស្ថាន​ភាពព្យាបាល អ្នកជំងឺមានអាការៈដូចជា អស់កម្លាំង ឆាប់ខឹងឆេវឆាវ បាក់ទឹកចិត្ត ការថប់បារម្ភ បញ្ហាពោះវៀន បញ្ហា​ប្លោកនោម បញ្ហាមាត់ បញ្ហាដកដង្ហើម ការផ្លាស់ប្តូររូបរាងកាយ ការផ្លាស់ប្តូរអ័រម៉ូនភេទ និងបាត់បង់ចំណង់អាហារជាដើម។

អត្ថបទគួរអាន៖

ប្រសិនបើបុរសមានជំងឹមហារីកផ្នែកប្រព័ន្ធបន្ដពូជ រឹតតែប្រឈមខ្លាំងថែមទៀត នឹងអាចបាត់​បង់ចំណង់ផ្លូវភេទកាន់តែខ្ពស់ ព្រោះការរាតត្បាតជំងឺមហារីក ក្នុងប្រព័ន្ធប្រដាប់បន្ដពូជ មានការព្យាបាល ដោយប្រើប្រាស់​អ័រម៉ូនភេទ។ តួយ៉ាង ជំងឺមហារីកក្រពេញប្រូស្ដាត ដែលត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំ ផ្អាកការផលិតអ័រម៉ូនភេទ តេស្ដូស្ដេរ៉ូន ឬវិធីមួយបែបទៀត អាចឈានដល់ការវះកាត់ពងស្វាសចេញ បញ្ចប់ការផលិត អ័រម៉ូនតែម្ដង​ដើម្បីពន្យា​រការលូតលាស់នៃមហារីក។ អ័រម៉ូន តេស្ដូស្ដេរ៉ូនរបស់បុរស មានឥទ្ធពលយ៉ាងខ្លាំងលើជីវិតផ្លូវភេទ ការ​ថយចុះកម្រិតអ័រម៉ូននេះ បុរសៗក៏ថយចុះចំណង់ផ្លូវភេទដែរ។

ក្រពេញប្រូស្តាត

ជារួម កម្រិតនៃចំណង់ផ្លូវភេទ គឺមានទំនាក់ទំនងទៅនឹងសុខភាពរាងកាយទាំងមូល រួមទាំងសុខភាព​​ផ្លូវ​ចិត្តផងដែរ។ ប្រសិនបើអ្នកបាក់ទឹកចិត្ត ថប់បារម្ភ ឬព្រួយបារម្ភអំពីជំងឺមហារីក អ្នកប្រហែលជាមិនសូវចាប់អារម្មណ៍នឹងការរួមភេទនោះទេ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How cancer can affect your sexuality and sex life https://www.cancerresearchuk.org/about-cancer/coping/physically/sex/effects

Cancer Can Affect Male Sexual Desire and Response https://www.cancer.org/treatment/treatments-and-side-effects/physical-side-effects/fertility-and-sexual-side-effects/sexuality-for-men-with-cancer/treatment-and-desire-and-response

Sexuality, Lung Cancer, and the Older Adult: An Unlikely Trio? https://www.ncbi.nlm.nih.gov/pmc/articles/PMC4093438/

How does cancer affect sexuality? https://www.cancervic.org.au/living-with-cancer/sexuality-and-intimacy/sexuality-and-intimacy-overview

កំណែ​ប្រែបច្ចុប្បន្ន

29/06/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

លទ្ធផលពិសោធ៖ អាមេរិករកឃើញថ្នាំព្យាលបាលជំងឺមហារីកឲ្យជាសះស្បើយ

ជំងឺមហារីកបេះដូង ធ្លាប់ឮអត់? ងាយ​កើតកម្រិតណាដែរ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម