រោមនៅត្រង់បរិវេណប្រដាប់ភេទ ក៏មិនសូវខុសគ្នានឹងរោមនៅត្រង់បរិវេណផ្សេងនៃរាងកាយយើងនោះទេ។ វាអាចបង្កទៅជាក្លិនអាក្រក់ សំខាន់បំផុតគឺនៅពេលដែលយើងមិនបានអនាម័យឲ្យបានល្អ។ កត្ដានេះក៏ជាមូលហេតុមួយ ធ្វើមនុស្សភាគច្រើនសម្រេចចិត្តកោរ ឬជម្រុះចោល។ ប៉ុន្ដែយ៉ាងណាក៏ដោយ ប្រសិនជាយើងថែរក្សាអនាម័យបានល្អ នោះមិនមានបញ្ហាអ្វីចោទឡើងនោះទេ។
តើមានកត្ដាអ្វីខ្លះដែលបណ្ដាលឲ្យមានក្លិន និងគួរសម្អាតដោយរបៀបណា?
១.ខ្វះអនាម័យ
ការខ្វះអនាម័យ ដូចជាការមិនបានសម្អាតសំលៀកបំពាក់បានល្អ ពិសេសខោក្នុងតែម្ដង ដូចនេះហើយទើបយើងត្រូវផ្លាស់ប្ដូរ និង សម្អាតឲ្យបានទៀងទាត់ និងជៀសវាងការស្លៀកពាក់ខោសើម ឬមិនសូវស្ងួតល្អ ដែលកត្ដានេះក៏អាចបណ្ដាលឲ្យមានក្លិនមិនល្អផងដែរ។
២.ការបែកញើស
សម្រាប់អ្នកដែលចូលចិត្ដលេងកីឡា ហាត់ប្រាណ និងធ្វើសកម្មភាពផ្សេង ដែលបង្កឲ្យចេញញើសក៏បណ្ដាលឲ្យមានក្លិនបានដែរ ប្រសិនជាមិនបានសម្អាតឲ្យបានល្អ។ ព្រោះញើស បង្កជាសំណើម និងជាតិខ្លាញ់លើស្បែកនឹងតោងជាប់ជាមួយរោម អាចបង្កជាក្លិនមិនល្អ។ ដូច្នេះក្រោយពេលបែកញើស ត្រូវងូតទឹក លាង និង ជូតសម្អាតបរិវេណប្រដាប់ភេទឲ្យបានល្អ នោះនឹងមិនបង្កឲ្យមានក្លិននោះទេ។
៣.ការរួមភេទ
ការរួមភេទក៏អាចបណ្ដាលឲ្យមានក្លិនមិនល្អជាប់នឹងរោមបានដែរ ពិសេសក្រោយការរួមភេទដែលមិនបានសម្អាតឲ្យត្រឹមត្រូវ ពិសេសទឹករម្អិលដែលមានជាប់នៅលើលិង្គ និងរោមដែលមិនបានសម្អាត ក៏ធ្វើឲ្យក្រៀមជាប់នឹងរោម ទើបបណ្ដាលឲ្យមានក្លិន។ ដូច្នេះក្រោយការរួមភេទ ដៃគូត្រូវតែសម្អាតប្រដាប់ផេទឲ្យបានលឿន តាមដែលអាចធ្វើបាន ទោះរួមភេទដោយប្រើប្រាស់ស្រោមការពារ ក៏ដោយក្ដី។
[embed-health-tool-heart-rate]
៤.ជំងឺសើរស្បែក
បុរសៗដែលមានបញ្ហារោគសើរស្បែក ពពួកមេរោគផ្សិត ក៏អាចបង្កឲ្យមានក្លិន ប្រសិនអ្នកជំងឺមិនបានសម្អាត និងរក្សាអនាម័យជាប្រចាំនោះទេ។ ដូច្នេះត្រូវប្រុងប្រយ័ត្នចំពោះចំណុចនេះ ត្រូវប្រញាប់ទៅទទួលការព្យាបាល និងអនាម័យឲ្យបានជាប្រចាំដើម្បីសុខភាព។
ជារួមការគ្រប់គ្រងក្លិននៅបរិវេណប្រដាប់ភេទ ពិសេសក្លិននៅជាប់នឹងរោមចំពោះបុរសគ្មានអ្វីពិបាកនោះទេ ហើយក៏មិនចាំបាច់ទាល់តែត្រូវជម្រុះរោម ឬ កោររោមចេញនោះដែរ។ វិធីងាយស្រួលបំផុតគ្រាន់តែបង្កើតទម្លាប់សម្អាតជាប្រចាំរាល់ពេលងូតទឹកក៏អាចល្អផងដែរ។ បើមិនចាំបាច់ទេ កុំប្រើសាប៊ូដុំ ឬ សាប៊ូកក់សក់ដែលមានជាតិកាត់ខ្ពស់ ព្រោះអាចប៉ះពាល់ស្បែក។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ