backup og meta

កុំគិតថាមិនអី! វ័យក្មេងក៏អាចជួបបញ្ហាលិង្គមិនឡើងរឹងបានដែរ

កុំគិតថាមិនអី! វ័យក្មេងក៏អាចជួបបញ្ហាលិង្គមិនឡើងរឹងបានដែរ

អសមត្ថភាពផ្លូវភេទ ជាបញ្ហាដែលប្រុសៗមិនចង់ឆ្លងកាត់ ហើយភាគច្រើនជំងឺប្រភេទនេះអាចកើតមានច្រើន លើបុរសៗដែលមានវ័យចំណាស់រាប់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ប៉ុន្ដែក៏មិនមែនមានន័យថាបុរសៗដែលមានវ័យក្មេង ចន្លោះ២០ទៅ ៣០ឆ្នាំមិនកើតនោះដែរ។ ជំងឺអសមត្ថភាព ឬហៅម្យ៉ាងទៀតថា ជំងឺលិង្គមិនឡើងវឹងជាប្រភេទជំងឺដែលបង្កឡើងពាក់ព័ន្ធនឹងចរន្ដនៃលំហូឈាមចូលក្នុងលិង្គមិនអាចបំពេញឲ្យសាច់ដុំបានគ្រប់គ្រាន់ ជាហេតុបង្កឲ្យលិង្គមិនអាចឡើងរឹងដល់ចំណុចកំពូលបាន។

ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិសុខភាពរបស់សហរដ្ឋអាមេរិកបានបង្ហាញថា មានចំនួនបុរសៗដែលកើតជំងឺលិង្គមិនឡើងរឹង៨%អាយុចន្លោះ២០ ទៅ ២៩ឆ្នាំ ហើយ១១% ចំពោះបុរសដែលមានអាយុចន្លោះ​ពី៣០​ទៅ​៤០​ឆ្នាំ។ ទិន្នន័យនេះក៏បានបញ្ជាក់ពីមូលហេតុ អ្នកមានវ័យក្រោម៤០ឆ្នាំជួបប្រទះជំងឺនេះ មានផ្នែកពីរធំៗទាំង ផ្នែកស្មារតី និង រាងកាយ ទាំងពីរនេះដើរតួយ៉ាងសកម្មក្នុងប្រតិបត្ដិការទំនាក់ទំនងផ្លូវភេទ​។

[embed-health-tool-heart-rate]

ផ្នែកស្មារតី ក្នុងផ្នែកនេះអ្នកជំងឺត្រូវបានសិក្សាពិសោធន៍ឃើញថាធ្លាប់ឆ្លងកាត់ជំងឺបាក់ទឹកចិត្ដ ថប់បារម្ភ ស្ដ្រេស និង ភាពខ្មាសអៀនដែលពាក់ព័ន្ធជាមួយសកម្មភាពផ្លូវភេទ។

ផ្នែករាងកាយ អ្នកជំងឺមានទម្លាប់ប្រើប្រាស់គ្រឿងញៀន ជក់បារី ផឹកស្រាច្រើន មានទម្ងន់លើសកម្រិត ឬជំងឺធាត់ មិនដែលហាត់ប្រាណបង្កើនសកម្មភាពរាងកាយ ជាពិសេសអ្នកជំងឺមានប្រវត្ដិប្រើប្រាស់ពពួកអាហារបំប៉នខុស​ស្ដង់​​ដារដើម្បីជំនួយដល់កម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ក្នុងប្រព័ន្ធប្រដាប់ភេទ។

អត្ថបទគួរអាន៖

មានកត្ដាមួយចំនួនទៀតក៏ត្រូវបានរាប់បញ្ចូលដូចជា ទម្លាប់ការគេងមិនគ្រប់គ្រាន់ ការឡើងសម្ពាធឈាម ទឹក​នោមផ្អែមប្រភេទ២ ជំងឺសរសៃឈាមបេះដូង ជំងឺក្រិនសរសៃឈាម  លិង្គកោង លិង្គវេច ខ្សោយមេជីវិតឈ្មោល លិង្គខុសប្រក្រតី ក្រពេញប្រូស្ដាត ប្លោកនោម និង ធ្លាប់មានប្រវត្ដិរងរបួសពងស្វាសជាដើម។

បីចំណុចខាងក្រោមបញ្ជាក់ថាមានជំងឺអសមត្ថភាពផ្លូវភេទ៖

  • លិង្គមិនអាចឡើងរឹងដល់ចំណុចកំពូល ឬមិនឡើងរឹងទាល់តែសោះក្នុងពេលរួមភេទ
  • លិង្គអាចឡើងរឹងដែរ ប៉ុន្ដែមិនអាចឡើងរឹងបានដូច ការរំពឹងទុក ឬការគ្រប់គ្រងរបស់យើង
  • លិង្គឡើងរឹងក្នុងរយៈពេលខ្លី មិនអាចរឹងបានយូ ដូចដែលយើងមានអារម្មណ៍

បាត់បង់ចំណង់ផ្លូវភេទ២

មានករណីខ្លះជំងឺលិង្គមិនឡើងរឹងក៏មានពាក់ព័ន្ធជាមួយនឹងជំងឺសរសៃឈាមបេះដូងដែរ ព្រោះការណ៍ដែលសុខភាពសរសៃឈាមបេះដូងមិនអាចដំណើការបានល្អ នោះនឹងជះឥទ្ធពលយ៉ាងខ្លាំងទៅដល់គ្រប់ផ្នែកនៃសរីរាង្គសាច់ដុំគ្រប់ទីកន្លែងក្នុងរាងកាយ។ ក្នុងដំណាក់កាលនេះ ច្រើនកើតឡើងចំពោះមនុស្សវ័យចំណាស់ ដែលមានបញ្ហាខ្សោយបេះដូង។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

បើទោះបីជាជំងឺនេះអាចកើតឡើងចំពោះមនុស្សប្រុសវ័យចន្លោះ២០ទៅ ៤០ឆ្នាំមែន ប៉ុន្ដែក៏អាចព្យាបាលបានតាមវិធីបែបធម្មជាតិ ដោយការផ្លាស់ប្ដូរបែបបទនៃការរស់នៅដូចជា ជៀសវាងគ្រឿងញៀន ឈប់ជក់បារី កាត់បន្ថយការផឹកស្រា រក្សាទម្ងន់ ហាត់ប្រាណជាប្រចាំ ការអនុវត្ដរបបអាហារឲ្យត្រឹមត្រូវទៀងទាត់ និងគ្រប់គ្រងការគេងឲ្យបានពេញលេញ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Erectile dysfunction in fit and healthy young men: psychological or pathological? https://www.ncbi.nlm.nih.gov/pmc/articles/PMC5313296/

Erectile dysfunction (ED) in young men: is ED in your 20s normal https://ro.co/health-guide/ed-in-your-20s/

Why Men Should Not Ignore Erectile Dysfunction https://www.yalemedicine.org/news/erectile-dysfunction

Erectile dysfunction (male impotence) https://www.bpas.org/more-services-information/erectile-dysfunction/

Erectile dysfunction https://www.mayoclinic.org/diseases-conditions/erectile-dysfunction/symptoms-causes/syc-20355776

 

កំណែ​ប្រែបច្ចុប្បន្ន

19/04/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រឿង​ពិត​បី​យ៉ាង ទាក់​ទង​នឹង​លិង្គ​ប្រុសៗ

អាហារ​ល្អៗ ​ជួយ​​ការពារ​ប្រុសៗ​យើងកុំ​ឲ្យ​ជួប​បញ្ហា​ខ្សោយលិង្គ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម