ពេលខ្លះបើនិយាយដល់រឿងភេទ មានគ្នាយើងមិនតិចនាក់ទេមានអារម្មណ៍អៀនខ្មាស។ ប៉ុន្តែថាការយល់ដឹងពីសុខភាពផ្លូវភេទរបស់យើង ក៏អាចជាប្រយោជន៍ដល់សុខភាព និងទទួលបានចំណេះដឹងបន្ថែមផងដែរ។ ខាងក្រោមនេះជារឿងពិតបីយ៉ាងទាក់ទងនឹងលិង្គ។
១. លិង្គក៏អាចបាក់ដែរ
បើសិនជាយើងប្រើកម្លាំងខ្លាំង ឬមានកម្លាំងប៉ះទង្កិចលិង្គខ្លាំងពេលកំពុងឡើងរឹង នោះលិង្គអាចបាក់បាន។ លិង្គមិនមានឆ្អឹងនោះទេ តែលិង្គមានបំពង់ដែលមានចរន្តឈាមរត់ឆ្លងកាត់នៅពេលលិង្គឡើងរឹងម្ដងៗ។ បើបំពង់នេះមានបញ្ហា ពេលឈាមរត់ចូលតាមនោះ នឹងនាំឲ្យហើម និងឈឺចាប់។
វាជារឿងកម្រណាស់ដែលមានការរាយការណ៍ពីបញ្ហាបាក់លិង្គ ប៉ុន្តែក៏អាចដែរវាកម្រដោយសារតែប្រុសៗខ្លះក៏មានការអៀនខ្មាសដែរ ពេលប្រាប់រឿងនេះទៅគ្រូពេទ្យ។
ករណីបាក់លិង្គច្រើនកើតឡើងពេលរួមភេទ ដោយភាគីខាងស្រីនៅពីលើ ហើយករណីនេះមានរហូតដល់មួយភាគបី។ មួយវិញទៀត បញ្ហាបាក់លិង្គក៏ច្រើនកើតមានដោយការភ្លាត់លិង្គចេញពីទ្វារមាសពេលរួមភេទ និងបានបត់នាំឲ្យបាក់។
២. លិង្គប្រុសៗឡើងរឹងច្រើនដងក្នុងមួយយប់
ជាមធ្យមបុរសមានសុខភាពល្អម្នាក់ លិង្គអាចឡើងរឹងពីបីទៅប្រាំដងក្នុងមួយយប់ ហើយពេលឡើងរឹងម្ដងៗមានរយៈពេលប្រហែលជា២៥ទៅ៣៥នាទី។ ការណ៍នេះហើយ បានជាពេលខ្លះប្រុសៗពេលភ្ញាក់ពីគេងលិង្គរបស់ខ្លួននៅឡើងរឹងនៅឡើយ។
ការណ៍ដែលលិង្គប្រុសៗអាចនៅឡើងរឹងបានរាល់យប់បែបនេះ គ្រូពេទ្យជាច្រើនយល់ដូចគ្នាថា ជាសញ្ញាល្អសម្រាប់សុខភាពបន្តពូជប្រុសៗ។
[embed-health-tool-heart-rate]
៣. លិង្គខ្លីពេលខឹងមានទំហំធំជាងលិង្គវែង
លិង្គមានប្រវែងខ្លី ពេលឡើងរឹងទំហំរបស់វាងនឹងរីកធំ បើធៀបទៅនឹងលិង្គវែង។ ការសិក្សាលើមនុស្សប្រុសចំនួន២ ៧៧០នាក់បានរកឃើញថា អ្នកមានលិង្គខ្លី ពេលលិង្គរបស់ខ្លួនឡើងរឹងបានពង្រីកមាឌ៨៦ភាគរយ ខណៈលិង្គវែងវិញអាចរីកមាឌបានត្រឹម៤៧ភាគរយ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ