ការបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំសម្រាប់អ្នកមានជំងឺខ្សោយបេះដូង គឺជាវិធីសាស្ដ្រល្អបំផុតអាចជួយឲ្យសុខភាពល្អប្រសើរ។ លំហាត់ប្រាណបីប្រភេទស័ក្ដិសមសម្រាប់អ្នកមានជំងឺខ្សោយបេះដូង ហើយជួយរក្សាសុខភាពបានល្អទៀតផង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំសម្រាប់អ្នកមានជំងឺខ្សោយបេះដូង គឺជាវិធីសាស្ដ្រល្អបំផុតអាចជួយឲ្យសុខភាពល្អប្រសើរ។ លំហាត់ប្រាណបីប្រភេទស័ក្ដិសមសម្រាប់អ្នកមានជំងឺខ្សោយបេះដូង ហើយជួយរក្សាសុខភាពបានល្អទៀតផង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការហាត់ប្រាណមានប្រយោជន៍ច្រើនយ៉ាងដូចជា៖
តាមធម្មតាអ្នកជំងឺខ្សោយបេះដូងដែលទទួលបានការព្យាបាលត្រឹមត្រូវ នឹងទទួលបានការណែរនាំអំពីវិធី និងដំណើរការនៃការហាត់ប្រាណផ្អែកលើស្ថានភាពជាក់ស្ដែងនៃអ្នកជំងឺ ដែលវិធីហាត់ប្រាណសំខាន់ៗអ្នកជំងឺត្រូវអនុវត្ដមានដូចជា៖
វិធីហាត់ប្រាណដែលល្អបំផុតសម្រាប់អ្នកខ្សោយបេះដូងគឺការដើរ។ វិធីនេះងាយអនុវត្ដ និងមិនសូវប្រើថាមពលខ្លាំងដាក់សម្ពាធដល់បេះដូង។ អ្នកជំងឺអាចអនុវត្ដដោយ បោះជំហានវែងៗ មួយៗ ហើយដកដង្ហើមវែងៗ។ អ្នកជំងឺអាចសាកល្បងអនុវត្ដដើរហាត់ប្រាណ សម្រាប់ថ្ងៃដំបូង ត្រឹមតែ១០នាទីគឺគ្រប់គ្រាន់ហើយ នោះថ្ងៃបន្ដបន្ទាប់អាចលើសត្រឹមតែ ២នាទីៗ រហូតអាចអនុវត្ដដល់ចន្លោះពី ២០ទៅ ៣០នាទីរាល់ថ្ងៃ គឺជាការល្អ។ កំលុងហាត់ប្រាណបើអ្នកជំងឺ មានអាការៈ ថប់ៗដង្ហើម ហត់ខ្លាំង អាចសម្រាក ហើយជជែកជាមួយអ្នកនៅក្បែរខ្លួន។
កត្ដាសំខាន់មួយទៀតការអនុវត្ដលើកដំបូងអ្នកជំងឺគួរតែមានគ្នាហាត់ប្រាណ និងដើរជាមួយ ហើយគួតែហាត់ប្រាណនៅក្បែៗផ្ទះផងដែរ ដើម្បីបង្ការក្រែងមានបញ្ហាណាមួយកើតឡើងមានអ្នកចាំជួយ។
ការជិះកង់ក៏ជាវិធីហាត់ប្រាណល្អសម្រាប់សុខភាពអ្នកជំងឺខ្សោយបេះដូងផងដែរ។ អ្នកជំងឺខ្សោយបេះដូងដែលមានវ័យចាស់ ចន្លោះពី ៦០ឆ្នាំឡើង អាចអនុវត្ដដោយការធាក់កង់ហាត់ប្រាណដែលមាននៅផ្ទះ អាចចំណាយពេលហាត់លើកដំបូងចន្លោះពី ១៥ ទៅ ២០នាទីគឺគ្រប់គ្រាន់។ អ្នកជំងឺអាចព្យាយាមរាល់ថ្ងៃលើស៥នាទីម្ដងៗ រហូតអាចឈានទៅដល់ ៤៥នាទី គឺជាការល្អ។ វិធីល្អបំផុត អ្នកជំងឺគួរតែទម្លាប់ហាត់ប្រាណឲ្យបានរាល់ថ្ងៃ ឬអាច ៤ ទៅ ៥ថ្ងៃក្នុងមួយសប្ដាហ៍ក៏បានដែរ។
ហាត់ប្រាណដោយការរាំមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងនោះទេ តែក៏ជំនួយដល់សុខភាពផ្នែកស្មារតីផងដែរ ពិសេសការបង្កើតបរិយាកាសសប្បាយៗជុំវិញខ្លួន និងមិនធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ធុញថប់ អស់កម្លាំង។ អ្នកជំងឺអាចបង្កើតចលនាដៃជើង ស្របពេលគ្នាជាមួយភ្លេង និងដកដង្ហើមមួយៗ អាចអនុវត្ដថ្ងៃដំបូង ចន្លោះពី ១៥ ទៅ ២០នាទី នោះថ្ងៃបន្ដបន្ទាប់អាចលើស៥នាទីៗ រហូតអាចឈានដល់៤៥នាទី ជាប្រចាំគឺល្អ។
អត្ថបទគួរអាន៖
ប្រសិនបើអ្នកជំងឺខ្សោយបេះដូង ចង់ហាត់ប្រាណដោយការលើកទម្ងន់គួរតែប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីទទួលការណែរនាំអំពីលក្ខខណ្ឌសុខភាព ប៉ុន្ដែបើមិនចាំបាច់ អ្នកជំងឺគួរតែអនុវត្ដវិធីទាំងបីខាងលើ គឺជាវិធីល្អបំផុតហើយសម្រាប់សុខភាព។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕