ជំងឺស្ទះសរសៃឈាមបេះដូងបង្កឱ្យខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវ ហើយភាគច្រើនបណ្ដាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ។
ទោះបីបញ្ហាស្ទះសរសៃឈាមបេះដូង ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ដល់អាយុជីវិត ត្រូវការព្យាបាលជាបន្ទាន់ក៏ពិតមែន ប៉ុន្តែយើងអាចបង្ការខ្លួន ចៀសផុតពីបញ្ហានេះជាមួយតិចនិកខាងក្រោមនេះ៖
[embed-health-tool-bmi]
១. ហាត់ប្រាណឲ្យបានទៀងទាត់ (៣០នាទី/ថ្ងៃ, ៥ថ្ងៃ/សប្ដាហ៍)
២. ឈប់ជក់បារី
៣. កាត់បន្ថយសេពគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
៤. ចៀសវាងអាហារប្រៃខ្លាំង
៥. កាត់បន្ថយអាហារខ្លាញ់ច្រើន និងសាច់
៦. កាត់បន្ថយអារម្មណ៍តានតឹង ឬស្ត្រេស
៧. គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ (បើយើងលើសឈាម)
៨. រក្សាទម្ងន់ឲ្យបានល្អ (កុំឲ្យលើសទម្ងន់)
៩. គ្រប់គ្រងជាតិស្ករបានត្រឹមត្រូវតាមការណែនាំគ្រូពេទ្យ (បើយើងលើសជាតិស្ករ)
១០. ពិគ្រោះ ឬពិនិត្យសុខភាពឲ្យបានទៀងទាត់។ល។
គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ!
អ្នកណាងាយប្រឈមកើតជំងឺស្ទះសរសៃឈាមបេះដូង?
បើយើងជាមនុស្សមានសុខភាពល្អធម្មតា មិនងាយនឹងកើតបញ្ហាស្ទះសរសៃឈាមបេះដូងនេះទេ។ ផ្ទុយទៅវិញ បើយើងជាមនុស្សដូចក្នុងការរៀបរាប់ខាងក្រោម ច្បាស់ណាស់នឹងងាយរងគ្រោះដោយសារបញ្ហានេះ៖
– លើសទម្ងន់
– មានវ័យចំណាស់
– លើសសម្ពាធឈាម
– លើសជាតិខ្លាញ់
– ជក់បារី និងញុំាគ្រឿងស្រវឹងច្រើន
– មានគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។ល។
ជំងឺស្ទះសរសៃឈាមបេះដូងក៏ដូចជំងឺសាហាវដទៃទៀតដែរដែលតែងតែមានផលវិបាកមកយាយីអ្នកជំងឺ។ ផលវិបាកជំងឺស្ទះសរសៃឈាមបេះដូងរួមមាន ខ្សោយបេះដូង ចុះសម្ពាធធ្ងន់ធ្ងរ មានវិបត្តិចង្វាក់បេះដូងធ្ងន់ធ្ងរ គាំងបេះដូង ឬអាចបណ្ដាលឲ្យអ្នកជំងឺស្លាប់តែម្ដង។
អត្ថបទគួរអាន៖
- ប្រយ័ត្នផង! ឧស្សាហ៍ឡើងឈាម អាចគាំងបេះដូង
- លំហាត់ប្រាណ ៤ ប្រភេទ ជួយឲ្យបេះដូងល្អ ទោះរវល់ប៉ុនណាក៏ដោយ
- អ្នកមានបញ្ហាបេះដូង ត្រូវប្រយ័ត្នអ្វីខ្លះពេលធ្វើដំណើរ?
- អត់ញ៉ាំអាហារព្រឹក អាចស្លាប់ដោយសារជំងឺបេះដូង
- ឧស្សាហ៍មានអាការៈបេះដូងលោតញាប់ខុសធម្មតា សាកវិធីទាំងនេះអាចជួយបាន
- មានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង
ចំណុចសំខាន់
– ផលវិបាកជំងឺស្ទះសរសៃឈាមបេះដូងរួមមាន៖
- ខ្សោយបេះដូង
- ចុះសម្ពាធធ្ងន់ធ្ងរ
- មានវិបត្តិចង្វាក់បេះដូងធ្ងន់ធ្ងរ
- គាំងបេះដូង
- ឬអាចបណ្ដាលឲ្យជីវិត