backup og meta

ចុកទ្រូងកើតឡើងដោយមូលហេតុអ្វី? ដោះស្រាយបែបណា?

ចុកទ្រូងកើតឡើងដោយមូលហេតុអ្វី? ដោះស្រាយបែបណា?

អាការៈ​ចុក​ទ្រូង​កើត​ឡើង​​ដោយ​សារ​តែ​ការ​​ចុក​​សាច់ដុំ​បេះដូង នៅ​ពេល​ដែល​រាងកាយ​មិន​អាច​ផ្គត់ផ្គង់​ឈាម​ដែល​សម្បូរ​អុកស៊ីសែនទៅ​តាម​តម្រូវ​ការ​របស់​បេះដូង​បាន។ តាម​ពិត​ទៅ​ អាការៈ​មួយ​នេះ​មិន​មែន​ជា​ជំងឺ​នោះ​ទេ ប៉ុន្តែ​​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​បេះដូង​។

ចំពោះ​ការ​ចុក​ទ្រូង​បែប​ចុក​បាត់ៗ​ អាច​កើត​ឡើង​ភ្លាម​ៗ ព្រម​ទាំង​អាច​​ជា​សញ្ញា​នៃ​ការ​គាំង​បេះដូង ដែល​តម្រូវ​ឲ្យ​យើង​ចាំបាច់​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់​។

[embed-health-tool-heart-rate]

រោគសញ្ញា​នៃ​អាការៈ​ចុក​ទ្រូង

ភាគ​ច្រើន​ អ្នក​ដែល​មាន​អាការៈ​ចុក​ទ្រូង​ តែងតែ​មាន​​អារម្មណ៍​ឈឺ​ណែន​នៅ​ក្នុង​ទ្រូង​ ហើយ​រោគសញ្ញា​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​ដែល​យើង​ឡើង​ជណ្ដើរ ហាត់​ប្រាណ​ ឬ​មាន​អារម្មណ៍​ស្រ្តេស​។ ​ជាង​នេះ​ទៅ​ទៀត ការ​ចុក​ទ្រូង​ក៏​អាច​ធ្វើ​ឲ្យ​យើង​​​ហត់​ មិនស្រួលក្នុងពោះ អស់​កម្លាំង ឬ​ប្រឈម​នឹង​អាការៈ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

  • បែក​ញើស​ច្រើន​
  • ហ្គាសក្នុង​ពោះ ឬ​ឈឺ​ពោះ (ពិបាក​រំលាយ​អាហារ)
  • ចង្អោរ ឬ​ក្អួត
  • ឈឺ​ក ថ្គាម ​ស្មា ឬ​ខ្នង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

កត្តា​ហានិភ័យ​នៃ​​ការ​ចុក​ទ្រូង​

  • ​ជំងឺ​ស្លេកស្លាំង
  • ជំងឺ​ទឹក​នោម​ផ្អែម
  • ​ខ្សោយ​បេះដូង
  • សម្ពាធ​ឈាម​ខ្ពស់ ឬ​សម្ពាធ​ឈាម​ទាប​
  • កូលេស្តេរូល​ខ្ពស់​
  • ធាត់​ជ្រុល​
  • ជំងឺ​ប្រឹស​បេះដូង​
  • រីក​សាច់ដុំ​បេះដូង

ឈឺទ្រូង

អត្ថបទគួរអាន៖

គន្លឹះ​​បង្ការ​ការ​ចុក​ទ្រូង​

ដើម្បី​​ជួយ​ឲ្យ​សុខភាព​បេះដូង​ដំណើរការ​បាន​ល្អ​ប្រសើរ​ និង​ជៀស​ផុត​ពី​បញ្ហា​ចុក​ទ្រូង​ យើង​គួរ​តែ៖

  • ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​
  • ញ៉ាំ​អាហារ​ជំនួយ​ដល់​សុខភាព​បេះដូង ដូចជា​​​ស្ពៃ​ពួយ​ឡេង​ គ្រាប់​ធញ្ញជាតិ​ ផ្លែ​បឺរ ខ្លាញ់​ត្រី សណ្ដែក សូកូឡា​ខ្មៅ​។ល។​
  • គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ ដូចជា​ធ្វើ​សមាធិ ហាត់​យូហ្គា ឬ​ជជែក​លេង​ជាមួយ​មិត្តភ័ក្ដិ
  • គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​
  • ឈប់​ជក់​បារី​។

ចំណុចសំខាន់

អាការៈ​ចុក​ទ្រូង​កើត​ឡើង​​ដោយ​សារ​តែ​ការ​​ចុក​​សាច់ដុំ​បេះដូង នៅ​ពេល​ដែល​រាងកាយ​មិន​អាច​ផ្គត់ផ្គង់​ឈាម​ដែល​សម្បូរ​អុកស៊ីសែនទៅ​តាម​តម្រូវ​ការ​របស់​បេះដូង​បាន។ តាម​ពិត​ទៅ​ អាការៈ​មួយ​នេះ​មិន​មែន​ជា​ជំងឺ​នោះ​ទេ ប៉ុន្តែ​​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​បេះដូង​។ ចំពោះ​ការ​ចុក​ទ្រូងបែប​ចុក​បាត់ៗ​ អាច​កើត​ឡើង​ភ្លាម​ៗ ព្រម​ទាំង​អាច​​ជា​សញ្ញា​នៃ​ការ​គាំង​បេះដូង ដែល​តម្រូវ​ឲ្យ​យើង​ចាំបាច់​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Angina

https://my.clevelandclinic.org/health/diseases/21489-angina

Angina

https://www.nhs.uk/conditions/angina/

Angina

https://medlineplus.gov/angina.html

Angina – Causes, symptoms & treatments

https://www.bhf.org.uk/informationsupport/conditions/angina

កំណែ​ប្រែបច្ចុប្បន្ន

05/07/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការសិក្សាបង្ហាញថា ការរត់អាចធ្វើឲ្យប្រុសៗគាំងបេះដូង តែល្អចំពោះស្រីៗ

ស្រ្តីងាយប្រឈមជំងឺខ្សោយបេះដូង ឬស្លាប់ដោយគាំងបេះដូងច្រើនជាងបុរស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម