មានអាការឈឺទ្រូងពេលផឹកស្រា នេះមិនមែនជាបទពិសោធន៍ថ្មីនោះទេ ហើយក៏មិនមែនជារឿងធម្មតានោះដែរ វាគឺជាសញ្ញាមួយបង្ហាញថា យើងកំពុងតែប្រឈមនឹងជំងឺបេះដូង ដោយមិនអាចប្រកែកបាន។ ប្រសិនជាអាការៈនេះកើតឡើងញឹកញាប់រាល់ពេលដែលផឹកស្រា យើងត្រូវតែផ្អាកផឹកស្រាជាប្រញាប់ ឬក៏ត្រូវផ្ដាច់តែម្ដងកាន់តែល្អមិនដូច្នេះទេនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ជាតិអាល់កុលក្នុងគ្រឿងស្រវឹងប៉ះពាល់បេះដូងដោយរបៀបណា?
ជាតិអាល់កុលក្នុងគ្រឿងស្រវឹងអាចប៉ះពាល់ដល់បេះដូងដោយធ្វើឲ្យឡើងសម្ពាធឈាម និងប្រែប្រួលចង្វាក់បេះដូង។ បេះដូងមានតួនាទីច្របាច់ឈាមបញ្ជូនទៅតាមសរសៃឈាម ដោយនាំយកទៅជាមួយសារធាតុចិញ្ចឹមទាញបានពីក្រពះទៅកាន់គ្រប់សរីរាង្គកាយទាំងអស់។ ដូច្នេះកាលណាដែលផឹកគ្រឿងស្រវឹងចូលទៅក្នុងក្រពះ ពេលនោះក្រពះនឹងស្រូបយកសារធាតុអាល់កុល ហើយបញ្ចូលទៅក្នុងឈាម កត្ដានេះបង្កឲ្យអ្នកផឹកជួបអាការៈសម្ពាធឈាមឡើងខ្ពស់ និង ចង្វាក់បេះដូងត្រូវប្រែប្រួល។ បន្ថែមពីលើនេះទៀត ជាតិអាល់កុលក្នុងគ្រឿងស្រវឹង មានឥទ្ធិពលខ្លាំងអាចបញ្ចុះជាតិទឹកក្នុងឈាមដោយបន្សល់នូវសារធាតុរាវពីជាតិអាល់កុល បង្កឲ្យអ្នកផឹកមាន អារម្មណ៍ថាឈឺនោមញឹកជាងធម្មតា។
ការជ្រាបចូលសារធាតុអាល់កុលចូលទៅក្នុងឈាម វានឹងអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ចរន្ដឈាមចូលទៅក្នុងបេះដូងក៏ត្រូវកាត់បន្ថយមិនអាចបំពេញបានគ្រប់គ្រាន់ កត្ដានេះនឹងបង្កឲ្យចង្វាក់បេះដូងត្រូវលោតញាប់ ជាមូលហេតុដែលធ្វើឲ្យមានការឈឺទ្រូងក្នុងកំលុងពេលផឹក ឬក្រោយពេលផឹក។ ផលលំបាកនៃការប្រែប្រួលចង្វាក់បេះដូងនឹងធ្វើឲ្យមានការបង្កជំងឺបេះដូងជាច្រើនទៀត ដូចជា ជំងឺខ្សោយបេះដូង គាំងបេះដូង សាច់ដុំបេះដូងរីកមាឌ និង រលាកសរសៃឈាមបេះដូងទៀតផង។
អានបន្ថែម៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
- ៣ ចំណុចសំខាន់ ទាក់ទងនឹងការរកឃើញជំងឺមហារីកទាន់ពេល
រោគសញ្ញា នៃជំងឺគាំងបេះដូងដោយគ្រឿងស្រវឹង
ក្នុងករណីដែលភាគច្រើនអ្នកផឹកជួបប្រទះមិនថា ផឹកតិចឬច្រើន សម្រាប់អ្នកដែលមានជំងឺបេះដូង អាចនឹងបង្ហាញរោគសញ្ញាផ្សេងៗ មុនឈានទៅដល់ការគាំងបេះដូង ដូចជា ការឈឺទ្រូង (នេះជារោគសញ្ញាទូទៅបំផុត ជាធម្មតាវាមានអារម្មណ៍ដូចជាឈឺចុកចាប់ ឬតឹងទ្រូង) ពិបាកដកដង្ហើម អស់កម្លាំង ខ្សោយខ្លាំង ចង្អោរឬក្អួត ការថប់បារម្ភឬការភ័យខ្លាច និង ការបាត់បង់ស្មារតី។
[embed-health-tool-heart-rate]