backup og meta

មាន​បញ្ហា​បេះដូង ត្រូវប្រយ័ត្ន​បំផុត​ពេលប្រតិបត្តិការ​លើ​គ្រែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jun 02, 2022

    មាន​បញ្ហា​បេះដូង ត្រូវប្រយ័ត្ន​បំផុត​ពេលប្រតិបត្តិការ​លើ​គ្រែ

    រឿង​ឡើង​ឋាន​សួគ៌ ឬ​សិច ជា​បេសកកម្ម​ស្វែង​រក​សុភមង្គល​របស់​មនុស្ស​ម្នាក់ៗ។ ប៉ុន្តែ ចំពោះ​អ្នក​មាន​បញ្ហា​បេះដូង ឬ​ជំងឺ​បេះដូង អាច​ស្ទាក់​ស្ទើរ​ ហើយ​មាន​ចម្ងល់​ក្នុង​ចិត្ត​​ មិន​ដឹង​ថា​ឡើង​ឋានសួគ៌​ជួយ​ដល់​សុខភាព​បេះដូង ឬ​ក៏​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ដុនដាប។ អ្នក​ខ្លះ​បារម្ភ​រហូត​ដល់​លែង​មាន​ចំណង់​ផ្លូវ​ភេទ​អស់​រលីង។ “Hello គ្រូពេទ្យ” មាន​ការ​បកស្រាយ​មួយ​ចំនួន ចង់​បញ្ជាក់។

    បើ​តាម​សមាគម​សុខភាព​បេះដូង​​អាមេរិក (American Heart Association) ថា ទោះ​មាន​ជំងឺ​បេះដូង​ក៏​ដោយ ប្រតិបត្តិការ​សិច​មិន​មាន​បញ្ហា​អ្វី​ឡើយ ពោល​គឺ​មាន​សុវត្ថិភាព​ពេញ​ប៉ឹប​តែ​ម្ដង។

    ១- សិចជាការហាត់ប្រាណ?

    ចម្លើយ គឺ​មែន! ដាក់​កាលវិភាគ​ ហើយ​ចាត់​ចែង​ការងារ​លើស​គ្រែ​ទៀងទាត់ ប្រៀប​ដូច​​​​ហាត់​ប្រាណ​បែប​ស្រាលៗ ទៅ​មធ្យម អ៊ីចឹង។ ​បើ​​យើង​អាច​ដើរ​បាន​រហ័សរហួន ឬ​ក៏អាច​ឡើង​ជណ្តើរ​ជើង​បាន ២ ជាន់ ដោយ​គ្មាន​ចេញ​សញ្ញា ដូច​ជា ឈឺ​ទ្រូង​ទេ នោះ​យើង​ពិត​ជា​អាច​រួម​ភេទ​បាន​​ធម្មតា​ដូច​គេ​ដូច​ឯង។

    សិច​មិន​អាច​ដុត​​កាឡូរី​ប្រចាំ​ថ្ងៃ​របស់​យើង​ទេ។ ប៉ុន្តែ ជាទូទៅ​ ការ​រួម​ភេទ​ពី ៥-១៥ នាទី ស្មើ​យើង​ដើរ ២០ នាទី។

    រួមភេទ

    ២- សិចល្អចំពោះបេះដូងអត់?

    ការ​សិក្សា​បង្ហាញ​ថា ប្រុសៗ​រួម​សិច​តែ​ម្តង ឬ​អត់​សោះ ក្នុង​មួយ​ខែ អាច​មាន​ជំងឺ​បេះដូង​ជាង​ប្រុសៗ ​រួម​ភេទ ២ ដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្តាហ៍។ យ៉ាងណា ការ​សិក្សា​នេះ​មិន​បាន​បញ្ជាក់​ថា ​ការ​រួម​ភេទ​អាច​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន​នោះ​ឡើយ។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៣- ទំនាក់ទំនងរវាងសិចនិងជំងឺបេះដូង

    ឲ្យ​តែ​ឈឺ (អីក៏ដោយ) មិន​ដែល​ស្រណុក​សុខស្រួល​ទេ ប៉ុន្តែ​ចំពោះ​​ជំងឺ​បេះដូង បើ​កើត​ក្នុង​ខ្លួន​យើង​ហើយ​ គួរ​យក​ចិត្ត​ទុក​ដាក់​រឿង​ខាង​ក្រោម៖

    – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុន​មាន​គម្រោង​ចង់​រួម​សិច

    – បើ​ធ្លាប់​ខ្សោយ​បេះដូង ឬ​គាំង​បេះដូង​ពី​មុន ការ​សម្រួល​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ​ដោយ​ហាត់​ប្រាណ​ទៀង​ទាត់ អាច​កាត់​បន្ថយ​ផល​វិបាក​កើត​ឡើង​ដោយ​សារ​រួម​សិច

    – បើ​មាន​បញ្ហា​រំខាន​ពេល​រួម​ដំណេក សូម​ជួប​គ្រូពេទ្យ​ដើម្បី​ដឹង​ថា វា​បណ្តាល​មក​ពី​ជំងឺ​បេះដូង ឬ​កត្តា​អ្វី​ផ្សេង។

    ៤- ពេលណាទើបអាចចាប់ផ្ដើមប្រតិបត្តិការវិញបាន?

    ចាំ​បាច់​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជា​មុន​សិន បើ​យើង​មាន​ជំងឺ​គាំង​បេះដូង ឬ​ធ្លាប់​វះកាត់​បេះដូង​ពី​មុន​មក។ ករណី​ខ្លះ ត្រូវ​ចៀសវាង​រួម​សិច​មួយ​រយៈ ជា​ពិសេស​បើ​មាន​រោគសញ្ញា ដូច​ជា ឈឺ​ទ្រូង​ពេល​ធ្វើ​សកម្មភាព​រាងកាយ ជា​ដើម។ កុំ​ទាន់​រួមភេទ ចាំ​ដល់​រោគ​សញ្ញា​​បាន​ជា​ទាំង​ស្រុង​សិន។ ឯ​គ្នា​យើង​ធ្លាប់​វះកាត់​បេះដូង​វិញ ក៏​ត្រូវ​ចាំ​រហូត​ដល់​ស្នាម​របួស​វះ​កាត់​ជា​សះ​ស្បើយ​សិន​ដែរ។

    ៥- បញ្ហាផ្លូវភេទ

    ជំងឺ​បេះដូង​អាច​ប៉ះពាល់​ដល់​រាងកាយ​ខ្លះ ដែល​រំខាន​ដល់​ការ​រួម​សិច។ អ្នក​ខ្លះ​វិញ​ក៏​គ្មាន​ចំណង់​រួម​ភេទ​ទៅ​ទៀត។ ប្រុសៗ​អាច​មាន​បញ្ហា​អា​អូន​តូច​មិន​ឡើងរឹង ឯ​ស្រីៗ​វិញ​ជួប​បញ្ហា​ស្ងួត​ប្រដាប់​ភេទ ជា​ដើម។ ករណី​នេះ គួរ​ជួប​ពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Jun 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម