ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃដែលមិនព្យាបាលត្រឹមត្រូវ អាចបង្កជាជំងឺខ្សោយតម្រងនោមមួយមុខថែមទៀត។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ អាចផ្ដល់ផលវិបាកធ្ងន់ធ្ងរជាច្រើនដល់សរីរាង្គយើង ដែលមូលហេតុចម្បងគឺដោយសារតែការកើនឡើងជាតិពុលច្រើនក្នុងឈាម កង្វះគ្រាប់ឈាមក្រហមជាដើម។ ក្នុងករណីអ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗដូចជា ឡើងសម្ពាធឈាម ហើមសួត វិបត្តិចលនាបេះដូង។
អាហារអ្នកខ្សោយតម្រងនោមត្រូវប្រុងប្រយ័ត្ន
-អំបិល៖ ក្នុងរបបអាហារប្រចាំថ្ងៃ មិនត្រូវញ៉ាំអំបិលលើសពី ៥ក្រាម/ថ្ងៃ និងជៀសវាងអាហារប្រៃខ្លាំងដូចជាប្រហុក ផ្អក ឆៃប៉ូវជាដើម។
-សារធាតុប៉ូតាស្យូម៖ អាហារមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។
-កាត់បន្ថយសារធាតុខ្លាញ់៖ ដើម្បីសុខភាពល្អ យកល្អគួរចៀសឆ្ងាយពីអាហារមានជាតិខ្លាញ់ខ្ពស់ ពិសេសខ្លាញ់សត្វ។
-សារធាតុផូស្វ័រ (phosphorus): ត្រូវកាត់បន្ថយការញ៉ាំអាហារដែលមានសារធាតុផូស្វ័រច្រើនដូចជា គ្រឿងសមុទ្រ។
បន្ថែមពីលើនេះ មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឲ្យអ្នកជំងឺខ្សោយតម្រងនោម ញ៉ាំទឹកស្អាត អាហារចម្អិនបានឆ្អិនល្អ និងមានតុល្យភាព ដូចជាបន្លែ ផ្លែឈើ សាច់ ត្រី ស៊ុត ទៅតាមកម្រិតសមល្មម។ អ្នកជំងឺខ្សោយតម្រងនោមក៏ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយគ្រឿងស្រវឹង ឈប់ជក់បារី និងកាត់បន្ថយភាពតានតឹងដែលខ្លួនមានផងដែរ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-bmi]