backup og meta

គន្លឹះងាយៗ ជួយឲ្យតម្រងនោមមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គន្លឹះងាយៗ ជួយឲ្យតម្រងនោមមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​ដឹង​អត់​ថា មាន​មនុស្ស​ប្រហែល​១,៧លាន​នាក់​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​តម្រង​នោម​នៅ​ទូទាំង​ពិភព​លោក ហើយ​ជំងឺ​នេះ​ក៏​ជា​មូលហេតុ​ចម្បង​ទី​៦​ដែល​សម្លាប់​ជីវិត​មនុស្ស​ផង​ដែរ? ជាក់ស្តែង ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម​​​មាន​កម្រិត​ខ្ពស់​ ដូច្នេះ​ហើយ​ យើង​គួរ​អនុវត្តន៍​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​បង្ការ​ជំងឺ​​មួយ​នេះ ទើប​ជា​ការ​ប្រសើរ។

​​១. ជៀសវាង​ញ៉ាំ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា

ពិត​ណាស់​ ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​រយៈពេល​យូរ ដូចជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ថ្នាំ​Aspirinឬ Ibuprofen សុទ្ធ​តែ​អាច​បំផ្លាញ​តម្រង​នោម​របស់​យើង​ដោយ​ផ្ទាល់ និង​នាំ​ឲ្យ​កើត​ជំងឺ​ខ្សោយ​តម្រង​នោម។ ដូច​នេះ យើង​គួរ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​តែ​ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. ហាត់​ប្រាណ​ជា​ទៀងទាត់

ជាមួយ​គ្នា​នេះ​ដែរ ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ ជា​វិធី​ដ៏​ល្អ​បំផុត​ដែល​អាច​ជួយ​ឲ្យ​តម្រង​នោម​មាន​សុខភាព​ល្អ។ បន្ថែម​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ ក៏​ដូចជា​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលស និង​​ពង្រឹង​សុខភាព​បេះដូង​ថែម​ទៀត​ផង។

៣. កុំ​ប្រហែស​​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ និង​សម្ពាធ​ឈាម​ខ្ពស់

ជំងឺ​ទឹក​នោម​ផ្អែម​ ព្រម​ទាំង​សម្ពាធ​ឈាម​ខ្ពស់ ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​ខូច​តម្រង​នោម។ នៅ​ពេល​ដែល​កម្រិត​គ្លុយកូស​កើន​ឡើង​នៅ​ក្នុង​ឈាម​ ឬ​នៅ​ពេល​ដែល​យើង​កើត​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ នោះ​តម្រង​នោម​នឹង​បំពេញ​មុខងារ​កាន់​តែ​ធ្ងន់ធ្ងរ និង​អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​។ អីចឹង​ហើយ​ ​គ្នា​យើង​គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ និង​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទាំង​នេះ​​។

[embed-health-tool-heart-rate]

៤. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ អាច​ជួយ​កម្ចាត់​ជាតិ​សូដ្យូម​ និង​ជាតិ​ពុល​ចេញ​ពី​តម្រង​នោម​ ព្រម​ទាំង​អាច​បង្ការ​បញ្ហា​ក្រួស​តម្រង​នោម​។ បន្ថែម​ពី​នេះ ទឹក​ក៏​​ជួយ​ឲ្យ​ឈាម​រត់​ទៅ​កាន់​តម្រង​នោម​​យ៉ាង​មាន​ប្រសិទ្ធភាព​ និង​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​តម្រង​នោម។ ចូរ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​១,៥​លីត្រ ទៅ​២​លីត្រ​ជា​រៀង​រាល់​ថ្ងៃ។

ជំងឺតម្រងនោម២

អត្ថបទគួរអាន៖

៥. ជ្រើសរើស​អាហារ​សុខភាព​

​​ទន្ទឹម​នឹង​នេះ​ដែរ យើង​មិន​អាច​ខ្វះ​របប​អាហារ​​សុខភាព​​បាន​ឡើយ ដែល​ពពួក​អាហារ​ទាំង​នេះ រួម​មាន​​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ​ ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ និងអាហារ​សម្បូរ​ខ្លាញ់​។ ជាមួយ​នឹង​របប​អាហារ​ល្អៗ យើង​មិន​ត្រឹម​តែ​អាច​ជៀស​ឆ្ងាយ​ពី​ជំងឺ​បេះដូង សម្ពាធ​ឈាម​ខ្ពស់ ធាត់​ជ្រុល និង​ជំងឺ​ទឹក​នោម​ផ្អែម​ប៉ុណ្ណោះ​ទេ សូម្បី​តែ​តម្រង​នោម​របស់​យើង​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា។ ម្យ៉ាង​វិញ​ទៀត យើង​មិន​គួរ​ជក់​បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ឡើយ​ ដែល​ទម្លាប់​ទាំង​នេះ ​អាច​ធ្វើ​ឲ្យ​កម្រិត​សម្ពាធ​ឈាម​ឡើង​​ខ្ពស់​ ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ខូច​តម្រង​នោម​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6-Step Guide to Protecting Kidney Health

https://www.kidney.org/atoz/content/sixstepshealthprimer

7 Secrets to Keeping Your Kidneys Healthy

https://health.clevelandclinic.org/7-secrets-to-keeping-your-kidneys-healthy-2/

8 Ways to Keep Your Kidneys Healthy

https://www.stlukeshealth.org/resources/8-ways-keep-your-kidneys-healthy

កំណែ​ប្រែបច្ចុប្បន្ន

03/01/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទាំងនេះជារោគសញ្ញាជំងឺខ្សោយតម្រងនោម ត្រូវប្រយ័ត្នចំពោះអាហារទាំងនេះ

ខ្សោយបេះដូង ខូចតម្រងនោម អាចមកពីប៉ោងសរសៃឈាមអាអក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 03, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម