ប្លោកនោមមានសុខភាពល្អ មិនងាយឆ្លងមេរោគផ្សេងៗ គួរអនុវត្តន៍គន្លឹះទាំង៦នេះ
ផ្លូវទឹកនោមមានតួនាទីដ៏សំខាន់ ក្នុងការជួយចម្រោះកាកសំណល់ និងសារធាតុរាវដែលលើសចេញពីចរន្តឈាម និងរាងកាយរបស់យើង។ នៅពេលដែលប្លោកនោមមានសុខភាពល្អ រាងកាយយើងនឹងគ្មានជាតិពុល ហើយមុខងាររាងកាយក៏ដំណើរការប្រក្រតី។ ដូច្នេះហើយ ដើម្បីថែទាំប្លោកនោមឲ្យមានសុខភាពល្អ គ្នាយើងអាចសាកល្បងតាមគន្លឹះខាងក្រោមនេះ។ គន្លឹះជួយឲ្យប្លោកនោមមានសុខភាពល្អ ១. ជៀសវាងទប់នោម ការទប់នោមយូរ អាចធ្វើឲ្យសាច់ដុំប្លោកនោមខ្សោយ និងងាយប្រឈមនឹងការឆ្លងមេរោគផ្លូវទឹកនោម ហេតុនេះហើយ គ្នាយើងមិនត្រូវទប់នោមឡើយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជូតសម្អាតពីខាងមុខ ទៅក្រោយ ក្រោយនោមរួច យើងចាំបាច់ត្រូវសម្អាតតំបន់ពិសេសឲ្យបានស្អាត និងស្ងួតល្អ ដោយការជូតសម្អាតពីផ្នែកខាងមុខ (តំបន់ទ្វារមាស) ទៅផ្នែកខាងក្រោយ (ផ្នែកគូទ)។ ៣. នោមក្រោយរួមភេទ ទន្ទឹមនឹងនេះដែរ សកម្មភាពផ្លូវភេទ អាចបម្លាស់ទីបាក់តេរីពីពោះវៀន ឬទ្វារមាសទៅរន្ធបង្ហូរនោម។ ដូច្នេះហើយ មិនថាបុរស ឬស្ត្រីនោះទេ គួរតែនោមក្រោយពេលរួមភេទ ដើម្បីកាត់បន្ថយការឆ្លងមេរោគផ្សេងៗ។ [embed-health-tool-bmr] ៤. ស្លៀកខោទ្រនាប់ធ្វើពីកប្បាស និងសំលៀកបំពាក់រលុងៗ ចំណែកឯការស្លៀកខោទ្រនាប់ធ្វើពីកប្បាស និងសំលៀកបំពាក់រលុងៗ អាចជួយឲ្យបរិវេណបង្ហូរនោមស្ងួតល្អ ដោយកាត់បន្ថយជាតិសំណើម ក៏ដូចជាការលូតលាស់នៃពពួកបាក់តេរី។ ៥. ហាត់ប្រាណជាទៀងទាត់ ការហាត់ប្រាណ អាចជួយបញ្ចៀសបញ្ហាប្លោកនោម និងការទល់លាមក។ លើសពីនេះ យើងក៏អាចទទួលបានរាងកាយសមសួន និងសុខភាពល្អ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ […]