backup og meta

តិចនិក​ទាំង​៥​ ជួយ​ថែទាំ​​​ប្លោក​នោម​ឲ្យ​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិក​ទាំង​៥​ ជួយ​ថែទាំ​​​ប្លោក​នោម​ឲ្យ​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​

ប្លោក​នោម​​មាន​តួនាទី​​​ផ្ទុក​ទឹក​នោម​ និង​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ ហើយ​វា​ក៏​រួម​ចំណែក​​ជួយ​​ឲ្យ​រាងកាយ​បញ្ចេញ​ទឹក​សំណល់​ បន្ទាប់​ពី​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ដែល​ចាំបាច់​រួច​មក​​។ ជាក់​ស្ដែង​ ប្លោក​នោម​មាន​ការ​ប្រែប្រួល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​​ច្រើន​។ ហេតុ​នេះ​ហើយ​ ដើម្បី​ថែទាំ​សុខភាព​ប្លោក​​នោម​ឲ្យ​បាន​ល្អ​ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​ប្លោក​នោម​ផ្សេង​ៗ​ គ្នា​យើង​គប្បី​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។

១. ជៀសវាង​ទប់​នោម​

គ្នា​យើង​មួយ​ចំនួន​ព្យាយាម​ទប់​នោម​ នៅ​ពេល​ដែល​ប្លោក​នោម​របស់​ខ្លួន​ជិត​ពេញ​។ ទម្លាប់​នេះ​​អាច​ប៉ះពាល់​ដល់​រាងកាយ​ធ្ងន់ធ្ងរ​ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​​ក្បាល​ពោះ​របស់​យើង​ឡើង​ប៉ោង​ផង​ដែរ​។ ពិត​ណាស់​ ការ​ទប់​នោម​អាច​​នាំ​ឲ្យ​សាច់ដុំ​ប្លោក​នោម​ចុះ​ខ្សោយ​ក្នុង​រយៈពេល​វែង​ ហើយ​ក៏​អាច​​បង្ក​ជា​ការ​ឆ្លង​មេរោគ​ប្លោក​នោម​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ជៀសវាង​ ឬ​បញ្ឈប់​ទម្លាប់​មិន​ល្អ​ដល់​សុខភាព​ប្លោក​នោម​មួយ​នេះ​ជា​បន្ទាន់​។

២. ញ៉ាំ​ទឹក​គ្រប់គ្រាន់​​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​​ណាស់​ ក្នុង​ការ​​កម្ចាត់​ចោល​បាក់តេរី​ពី​​​ផ្លូវ​ទឹក​នោម ​ព្រម​ទាំង​ការពារ​ការ​ឆ្លង​មេរោគ​ប្លោក​នោម​។ មួយ​វិញ​ទៀត ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ និង​​ជាតិ​ហ្គាស​​ ដើម្បី​ជួយ​ឲ្យ​ប្លោក​នោម​មាន​ដំណើរការ​បាន​ល្អ​។

៣. ធ្វើ​លំហាត់​ប្រាណ​

ការ​ធ្វើ​លំហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ការពារ​បញ្ហា​ប្លោក​នោម​ និង​បញ្ចៀស​ការ​ទល់​លាមក​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មាន​បញ្ហា​សាច់ដុំ​ប្លោក​នោម​ខ្សោយ​ ​គ្នា​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​អាង​ត្រគាក​ ពីព្រោះ​លំហាត់​ប្រាណ​ទាំង​នេះ​ជួយ​ទប់​​​​ទឹក​នោម​ឲ្យ​បាន​យូរ​។ ​ចំណែក​ឯ​លំហាត់​ប្រាណ​Kegal ​ក៏​មាន​គុណប្រយោជន៍​ជួយ​ពង្រឹង​សាច់ដុំ​ ដើម្បី​បញ្ចៀស​ការ​លេច​នោម​​ភ្លាមៗ​ នៅ​ពេល​ដែល​យើង​ក្អក​ កណ្ដាស់​ ឬ​ឈឺ​នោម​។

ប្លោកនោម

៤. រក្សា​អនាម័យ​ឲ្យ​បាន​ល្អ​

ការ​សម្អាត​បរិវេណ​ប្រដាប់​ភេទ​​ឲ្យ​បាន​ត្រឹមត្រូវ មាន​សារសំខាន់​ណាស់​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ ការ​លាង​សម្អាត​នេះ​ដែរ​ គប្បី​ធ្វើ​ឡើង​នៅ​មុន និង​ក្រោយ​ពេល​រួម​ភេទ​ ពីព្រោះ​វា​អាច​​ជួយ​កម្ចាត់​ចោល​បាក់តេរី​​ដែល​បង្ក​រោគ​ ពី​ដៃគូ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ មួយ​វិញ​ទៀត ការ​នោម​នៅ​​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​រួច​ ក៏​មាន​អត្ថប្រយោជន៍​​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​ផង​ដែរ​។ ​ចូរ​អនុវត្ត​ទម្លាប់​លាង​​សម្អាត​បរិវេណ​ប្រដាប់​ភេទ​​​ពី​​ខាង​មុខ​ទៅ​ខាង​ក្រោយ​ជា​និច្ច​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​5 Tips to maintain bladder health

https://www.thehealthsite.com/diseases-conditions/bladder-health-tips-to-keep-it-healthy-699048/

Top 5 Tips to Keep Your Bladder Healthy

https://www.180medical.com/blog/top-5-tips-to-keep-your-bladder-healthy/

10 Ways to Keep Your Bladder Healthy and Happy

https://www.everydayhealth.com/bladder-health-pictures/keep-your-bladder-healthy.aspx

កំណែ​ប្រែបច្ចុប្បន្ន

11/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

Bladder Cancer (ជំងឺមហារីកប្លោកនោម)

បញ្ហាប្លោកនោម​មួយប្រភេទនេះ ធ្វើឲ្យឈឺបត់ជើងតូចញឹកញាប់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម