ការផឹកគ្រឿងស្រវឹងច្រើនជ្រុល អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ថ្លើម ករណីខ្លះថ្លើមខូចមិនអាចព្យាបាលបាន ឬបើករណីស្រាលៗប៉ះពាល់ដល់សុខភាពផ្សេងៗ។ ជាក់ស្ដែង មានកត្តាជាច្រើនអាចប៉ះពាល់ដល់សុខភាពថ្លើមតួយ៉ាង ដូចជាជំងឺថ្លើមសុទ្ធតែជាប់ទាក់ទង ឬបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងលើសកម្រិតជាចំណែកនៃដើមចមបណ្ដាលឲ្យមានជំងឺថ្លើមបីផ្សេងគ្នា គឺជំងឺខ្លាញ់រុំថ្លើម ជំងឺរលាកថ្លើម និងក្រិនថ្លើម។
យ៉ាងណាមិញ គ្នាយើងគួរសង្កេតមើលរោគសញ្ញាខូចថ្លើមដំណាក់កាលដំបូងៗ បណ្ដាលមកពីគ្រឿងស្រវឹង ក៏ដូចជាចាត់វិធានការឲ្យបានត្រឹមត្រូវ ទើបជាការប្រសើរ។
១. អស់កម្លាំង
ពិតណាស់ អាការៈអស់កម្លាំងអាចជារោគសញ្ញាដំបូងដែលបញ្ជាក់ពីបញ្ហាថ្លើម ដែលអាចកើតឡើងដោយសារវីរុស ការផឹកគ្រឿងស្រវឹងច្រើនជ្រុល ឬជំងឺតំណពូជ។ អាការៈនេះជាសញ្ញាទូទៅ អាចមានសភាពស្រាល ឬអាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ។
២. ចំណង់អាហារធ្លាក់ចុះ ឬបាត់បង់ចំណង់អាហារ
ទន្ទឹមនឹងនេះ ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ក៏អាចបង្អាក់ចំណង់អាហាររបស់យើងដូចគ្នា។ វាអាចធ្វើឲ្យយើងមានអារម្មណ៍ចង់ក្អួត និងមិនសូវមានថាមពល។ លើសពីនេះ ដោយសារតែកង្វះសារធាតុចិញ្ចឹម និងសារធាតុរ៉ែត្រឹមត្រូវនៅក្នុងរាងកាយ គ្រឿងស្រវឹងក៏អាចរួមចំណែកដល់ការបំផ្លាញកោសិកាថ្លើមផងដែរ។
ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៣. ចង្អោរ
ជំងឺថ្លើម ដូចជាជំងឺរលាកថ្លើមបណ្ដាលមកពីជាតិអាកុលអាចនាំឲ្យយើងចង្អោរ និងក្អួត ព្រមជាមួយនឹងការឈឺចាប់ក្នុងពោះ និងមិនស្រួលពោះ។ លើសពីនេះ យើងអាចនឹងមានអាការៈក្ដៅខ្លួនតិចតួច និងមិនស្រួលពេញខ្លួនតែម្ដង។
៤. ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
ជាមួយគ្នានេះដែរ ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុលអាចធ្វើឲ្យចំណង់អាហារថយចុះ ឬបាត់បង់ចំណង់អាហារ ហើយការស្រកទម្ងន់យ៉ាងឆាប់រហ័សក៏អាចជាសញ្ញានៃការខូចថ្លើមដោយសារតែគ្រឿងស្រវឹង។ ថ្វីត្បិតតែទម្ងន់រាងកាយសមល្មម ជាគន្លឹះនៃការថែទាំសុខភាពថ្លើមក៏ពិតមែន ប៉ុន្តែការប្រែប្រួលទម្ងន់រាងកាយភ្លាមៗ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរដែរ។
គួរអាន៖
- ឆ្លងរោគក្នុងពោះវៀនចេញរោគសញ្ញាទាំងនេះ កុំប្រហែស
- Infectious colitis (ជំងឺរលាកពោះវៀនធំដោយសារបង្ករោគ)
- សញ្ញាទាំងនេះ បញ្ជាក់ថាពោះវៀនមានបញ្ហាហើយ
- អាការៈឈឺពោះវៀនធំទាំង៦ អាចជាសញ្ញាបញ្ហាសុខភាពធ្ងន់ធ្ងរ
- ទម្លាប់ប្រចាំថ្ងៃទាំង៤នេះ អាចបំផ្លាញសុខភាពពោះវៀន
- ចង់ដឹងសុខភាពពោះវៀនល្អ ឬអត់ ពិនិត្យលើចំណុចទាំងនេះ
[embed-health-tool-bmr]