នៅពេលដែលយើងកំណត់បានពីដំណាក់កាលនៃជំងឺមហារីកថ្លើម យើងអាចនឹងយល់ដឹងបន្ថែមពីការរីករាលដាល ក៏ដូចជាលទ្ធផលក្នុងការព្យាបាលកាន់តែប្រសើរជាងមុន។ ជាក់ស្ដែង ជំងឺមហារីកថ្លើមមាន៤ដំណាក់កាល និងអាចកំណត់ពីដំណាក់កាលនីមួយៗបាន។
វិធីសាស្ត្រកំណត់ដំណាក់កាលនៃជំងឺមហារីកថ្លើម
ពិតណាស់ មានវិធីសាស្ត្រជាច្រើនក្នុងការកំណត់ដំណាក់កាលនៃជំងឺមហារីកថ្លើម ហើយវិធីសាស្ត្រខាងក្រោមនេះ អាចកំណត់ជំងឺមហារីកថ្លើមបានយ៉ាងជាក់លាក់ដោយគ្រូពេទ្យជំនាញ។
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ការកំណត់ដំណាក់កាលTNM (Tumor Nodes Metastasis) នៃជំងឺមហារីកថ្លើម
- ដំណាក់កាលទី១៖ ដំណាក់កាលដំបូង បង្ហាញថាមានដុំសាច់តូចមួយនៅក្នុងថ្លើម និងមិនទាន់លូតលាស់ ឬរាលដាលដល់សរសៃឈាមឡើយ ហើយក៏មិនប៉ះពាល់ដល់កូនកណ្ដុរ ឬសរីរាង្គក្បែរៗផងដែរ។
- ដំណាក់កាលទី២៖ ដុំសាច់តូចមួយបានលុកលុយដល់សរសៃឈាម ឬមិនមានទំហំធំជាង៥សង់ទីម៉ែត្រ។
- ដំណាក់កាលទី៣៖ ចូលដល់ដំណាក់កាលទី៣ ដែលចែកចេញជាដំណាក់កាលរងចំនួនបីទៀតគឺ ដំណាក់កាលទី៣ “A” អ្នកជំងឺមានដុំសាច់ច្រើន ហើយមានទំហំធំជាង៥សង់ទីម៉ែត្រ។ ចំណែកដំណាក់កាលទី៣ “B” ដុំសាច់បានលុកលុយដល់សរសៃវ៉ែនធំមួយនៅក្នុងថ្លើម និងដំណាក់កាលទី៣ “C” ដុំសាច់បានប៉ះពាល់ដល់សរីរាង្គក្បែរៗ ឬរាលដាលដល់ខាងក្រៅស្រទាប់ថ្លើម។
- ដំណាក់កាលទី៤៖ ដូចគ្នាទៅនឹងដំណាក់កាលទី៣ដែរ ដំណាក់កាលទី៤ចែកចេញជា២ក្រុមទៀត គឺដំណាក់កាលទី៤ “A” ដុំសាច់បានរាលដាលដល់កូនកណ្ដុរនៅជិតៗ ប៉ុន្តែមិនរាលដាលដល់សរីរាង្គផ្សេងទៀតឡើយ។ ក្នុងដំណាក់កាលទី៤ “B” ដុំសាច់មួយ ឬច្រើនអាចប៉ះពាល់ដល់កូនកណ្ដុរ និងប៉ះពាល់ដល់សរីរាង្គនៅឆ្ងាយៗ ដូចជាសួត ឬឆ្អឹងជាដើម។
[embed-health-tool-bmi]
- មូលហេតុសំខាន់ៗមួយចំនួន ធ្វើឲ្យថ្លើមរីកធំខុសធម្មតា
- លេចចេញអាការៈទាំងនេះ អាចថាមានជំងឺក្រិនថ្លើមហើយ
- សញ្ញាព្រមានទាំង៦ បញ្ជាក់ថាថ្លើមពោរពេញដោយជាតិពុល
- ខំថែសុខភាពថ្លើម បើមិនចង់ឲ្យរាងកាយចុះខ្សោយទ្រុឌទ្រោម
- ជំងឺខ្លាញ់រុំថ្លើម មានគ្រោះថ្នាក់កម្រិតណា? ដោះស្រាយម៉េច?
- Hepatitis A Virus Test (តេស្តពិនិត្យរកមើលមេរោគរលាកថ្លើមប្រភេទ A)
សារៈសំខាន់ក្នុងការរកឃើញជំងឺមហារីកនៅដំណាក់កាលដំបូង
យ៉ាងណាមិញ ការរកឃើញជំងឺមហារីកក្នុងដំណាក់កាលដំបូងមិនមែនជារឿងងាយស្រួលឡើយ ពីព្រោះជាទូទៅ ជំងឺមហារីកថ្លើមដំណាក់កាលដំបូងមិនបង្ហាញរោគសញ្ញាឡើយ។ លើសពីនេះទៅទៀត គ្រូពេទ្យពិបាកក្នុងការមើលឃើញដុំសាច់តូចមួយ ពីព្រោះឆ្អឹងជំនីរបានគ្របដណ្ដប់ផ្នែកមួយនៃថ្លើម។
ទោះជាយ៉ាងនេះក្ដី ការដឹងពីវត្តមានជំងឺមហារីកក្នុងដំណាក់កាលដំបូងមានសារៈសំខាន់ណាស់ ដើម្បីទទួលបានការព្យាបាលដោយជោគជ័យ។ ហេតុនេះហើយ យើងចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ប្រសិនបើយើងមានហានិភ័យខ្ពស់ ដូចជាមានជំងឺក្រិនថ្លើម ជំងឺរលាកថ្លើម និងជំងឺថ្លើមដទៃទៀត។