គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ
មិនថាយើងមានដៃគូ ឬនៅតែម្នាក់ឯងឡើយ ការចំណាយពេលដ៏រីករាយជាមួយនឹងខ្លួនឯង គឺជារឿងដ៏ចាំបាច់មួយ។ តួយ៉ាង នៅពេលខ្លះ ដៃគូយើងមានទំនួលខុសត្រូវច្រើន មិនអាចចំណាយពេលជាមួយនឹងយើងរហូតឡើយ ហើយយើងក៏មិនគួរផ្តល់តម្លៃដល់អ្នកណាម្នាក់ច្រើនជ្រុល រហូតដល់អាចគ្រប់គ្រងលើសុភមង្គលរបស់ខ្លួនឯងដែរ។ ចំណែកអ្នកដែលនៅម្នាក់ឯងវិញ ការរៀនស្រលាញ់ខ្លួនឯងឲ្យច្រើនៗ និងធ្វើអ្វីដែលខ្លួនពេញចិត្ត អាចជួយបំបាត់ភាពឯកា និងបញ្ចៀសបញ្ហាបាក់ទឹកចិត្តបានផងដែរ។ តិចនិកងាយៗ ជួយកម្ចាត់ភាពឯកា បើទោះបីជាយើងនៅតែម្នាក់ឯង ១. បង្កើតចំណង់ចំណូលចិត្ត ពេលវេលានៅតែឯងនេះហើយ ជាឱកាសដ៏ល្អក្នុងការបង្កើតចំណង់ចំណូលចិត្តថ្មីៗ និងចាប់ផ្តើមធ្វើអ្វីដែលយើងរង់ចាំមកជាយូរ។ សាកល្បងការផាត់ពណ៌ ចម្អិនអាហារ ហែលទឹក ឬលេងហ្គីតា និងបង្កើតចំណង់ចំណូលចិត្តជាបន្តបន្ទាប់ ក៏ដូចជាព្យាយាមក្នុងការសម្រេចរាល់គោលដៅដែលយើងបានគ្រោងទុកទាំងនោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ព្យាយាមយល់ពីខ្លួនឯង ទន្ទឹមនឹងនេះដែរ គ្នាយើងគួររៀនស្វែងយល់ពីខ្លួនឯងឲ្យបានច្រើន ដោយដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ក៏ដូចជាប្រើប្រាស់ចំណុចខ្លាំង ដើម្បីជម្នះរាល់កង្វះខាតដែលយើងមាន ទើបជាការប្រសើរ។ ៣. ស្វែងរកភាពរីកចម្រើននៅក្នុងជីវិត បន្ថែមពីនេះ យើងគួរអភិវឌ្ឍន៍ផ្នត់គំនិតស្វែងរកភាពរីកចម្រើន និងដុសខាត់ជំនាញដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើង។ ពេលវេលាដែលយើងនៅតែម្នាក់ឯង គឺជាពេលរៀនសូត្រពីជំនឿចិត្ត ទស្សនៈថ្មីៗ គំរូនៃការគិត ក៏ដូចជាការអភិវឌ្ឍអាជីពឲ្យខ្លាំងជាងមុន។ [embed-health-tool-heart-rate] ៤. ផ្ដោតអារម្មណ៍ទៅនឹងបច្ចុប្បន្ន មិនថាយើងកំពុងតែអានសៀវភៅ ចម្អិនអាហារ ឬផាត់ពណ៌នោះទេ ចូរផ្ដោតអារម្មណ៍ទៅនឹងការធ្វើកិច្ចការទាំងនោះ។ ជាក់ស្តែង ការផ្ដោតអារម្មណ៍ជាគន្លឹះដែលជួយឲ្យយើងមានអារម្មណ៍ស្ងប់ល្អ និងមិនស្លន់ស្លោ នៅពេលដែលយើងប្រឈមនឹងបញ្ហាផ្សេងៗ។ អត្ថបទគួរអាន៖ […]