backup og meta

សញ្ញាទាំងនេះបញ្ជាក់ថាស្រ្តេសការងារធ្ងន់ធ្ងរ គួរដោះស្រាយភ្លាមៗកុំទុកយូរ

សញ្ញាទាំងនេះបញ្ជាក់ថាស្រ្តេសការងារធ្ងន់ធ្ងរ គួរដោះស្រាយភ្លាមៗកុំទុកយូរ

បញ្ហា​ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​អាច​គ្រប់គ្រង​ស្រ្តេស​បាន​ល្អ និង​​ចេះ​តែ​​បណ្ដោយ​រយៈពេល​យូរ។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ ប្រឈម​នឹង​បញ្ហា​នេះ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន។ តើ​ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ មាន​សញ្ញា​ព្រមាន​អ្វី​ខ្លះ?

​​សញ្ញា​ទាំង​៧នៃ​ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន

១. ​នឿយហត់​ទាំង​ចិត្ត និង​កាយ

គ្នា​យើង​អាច​មាន​អារម្មណ៍​នឿយហត់​​ទាំង​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​ និង​ស្មារតី ដែល​​បណ្ដាល​មក​ពី​ស្រ្តេស​ ឬ​​រឿងរ៉ាវ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ណា​មួយ ហើយ​អារម្មណ៍​បែប​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​សម្ពាធ​ការងារ ឬ​បរិយាកាស​ជុំវិញ​ខ្លួន ខ្វះ​ខាត​ធនធាន ឬ​ធ្វើការ​រយៈពេល​យូរ​ម៉ោង​ជា​ដើម។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

​២. មាន​អារម្មណ៍​កើត​ទុក្ខ​ខ្លាំង

​ប្រសិនបើ​យើង​តែង​មាន​អារម្មណ៍​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ញឹកញាប់ ឬ​​មិន​សប្បាយ​ចិត្តជា​ប្រចាំ នោះ​​អាច​ជា​​សញ្ញា​នៃ​ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ហើយ។

[embed-health-tool-bmr]

៣. ភ្លេចភ្លាំង​ច្រើន​ ឬ​ពិបាក​ផ្ដោត​អារម្មណ៍

ទន្ទឹម​នឹង​នេះ​ដែរ ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ក៏​អាច​នាំ​ឲ្យ​យើង​ច្របូកច្របល់​ ភ្លេចភ្លាំង និង​ពិបាក​ផ្ដោត​អារម្មណ៍។ នៅ​ពេល​ដែល​យើង​ធ្វើ​ការងារ​ច្រើន​ គេង​មិន​គ្រប់គ្រាន់​ ស្រ្តេស និង​ប្រើប្រាស់​អ៊ីនធើណែត​ច្រើន​ជ្រុល ក៏​អាច​បង្ក​ជា​​បញ្ហា​នេះ​ដែរ។

៤. ប្រព្រឹត្ត​កំហុស​ឆ្គង​តូចតាច

កំហុស​ឆ្គង​តូចតាច​​នៅ​កន្លែង​ធ្វើ​ការងារ​ ដែល​​រួម​មាន​ភ្លេច​ធ្វើ​កិច្ចការ​ ឬ​ភ្លេច​ថ្ងៃ​ដែល​ត្រូវ​ដាក់​ឯកសារ អាច​បង្ក​ជា​ហានិភ័យ​ដល់​យើង​បាន​។ ​បើ​គ្នា​យើង​ប្រព្រឹត្ត​កំហុស​ឆ្គង​បែប​នេះ​ញឹកញាប់ គួរ​រក​វិធី​ដោះស្រាយ​ហើយ។

អត្ថបទគួរអាន៖

៥. ឆេវឆាវ​ដោយ​ខ្វះ​ការពិចារណា

​​​​អំឡុង​ពេល​ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ យើង​​អាច​​មាន​អារម្មណ៍​ខឹង​មួម៉ៅ​ចំពោះ​រឿងរ៉ាវ​តូចតាច ដោយ​មាន​ការយល់ច្រឡំ​នឹង​សកម្មភាព​ ឬ​ការ​និយាយ​ស្ដី​របស់​បុគ្គលិក​ផ្សេង​ទៀត។

៦. មាន​បញ្ហា​ក្នុង​ការ​គេង

បន្ថែម​ពី​នេះ ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ ក៏​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​គេង ឬ​គេង​ច្រើន​ជ្រុល ដែល​សុទ្ធ​តែ​បង្ក​ផល​ប៉ះពាល់​ទាំង​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ ហេតុនេះ​ហើយ​ យើង​គួរ​គេង​យ៉ាង​ហោច​ណាស់​​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ។

៧. មាន​អារម្មណ៍​ឯកោ

បន្ថែម​ពី​នេះ ស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឯកា និង​គិត​ថា​គ្មាន​អ្នក​ណា​គាំទ្រ​យើង​ឡើយ។ អារម្មណ៍​បែប​នេះ អាច​នឹង​ប្រសើរ​វិញ ប្រសិនបើ​យើង​ពិភាក្សា​ជាមួយ​អ្នក​ផ្សេង​ទៀត ឬ​ព្យាយាម​ចូលរួម​នៅ​ក្នុង​សង្គម។

ស្រ្តេសការងារ

គន្លឹះ​ជួយ​កាត់បន្ថយ​ស្រ្តេស​ការងារ​​ធ្ងន់ធ្ងរ

  • ធ្វើ​សកម្មភាព​លំហែ​ដូចជា​ ហាត់​យូហ្គា ធ្វើ​សមាធិ
  • ហាត់ប្រាណ​ជា​ប្រចាំ
  • ព្យាយាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់
  • ពិគ្រោះ​យោបល់​នឹង​ប្រធាន​ផ្នែក​ ដើម្បី​រក​ដំណោះស្រាយ​ដ៏​សមស្រប​មួយ
  • ស្វែង​រក​ជំនួយ​ពី​មិត្ត​រួម​ការងារ មិត្តភ័ក្ដិ ឬ​អ្នក​ជា​ទី​ស្រលាញ់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Job burnout: How to spot it and take action

https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/burnout/art-20046642

Burnout Prevention and Treatment

https://www.helpguide.org/articles/stress/burnout-prevention-and-recovery.htm

BEWARE​ OF BURNOUT

https://discover.pbcgov.org/communityservices/PDF/CHW/Beware_Of_Burnout.pdf

How to Overcome Burnout and Stay Motivated

https://hbr.org/2015/04/how-to-overcome-burnout-and-stay-motivated

កំណែ​ប្រែបច្ចុប្បន្ន

11/10/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រ្តេសដោយសារកូវីដ១៩ អាចមានចេញរោគសញ្ញាទាំងនេះ

ស្រ្តេសមានទំនាក់ទំនងបែបណាជាមួយ​អាលែកហ្ស៊ី​​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម