មិនថាយើងមានដៃគូ ឬនៅតែម្នាក់ឯងឡើយ ការចំណាយពេលដ៏រីករាយជាមួយនឹងខ្លួនឯង គឺជារឿងដ៏ចាំបាច់មួយ។ តួយ៉ាង នៅពេលខ្លះ ដៃគូយើងមានទំនួលខុសត្រូវច្រើន មិនអាចចំណាយពេលជាមួយនឹងយើងរហូតឡើយ ហើយយើងក៏មិនគួរផ្តល់តម្លៃដល់អ្នកណាម្នាក់ច្រើនជ្រុល រហូតដល់អាចគ្រប់គ្រងលើសុភមង្គលរបស់ខ្លួនឯងដែរ។ ចំណែកអ្នកដែលនៅម្នាក់ឯងវិញ ការរៀនស្រលាញ់ខ្លួនឯងឲ្យច្រើនៗ និងធ្វើអ្វីដែលខ្លួនពេញចិត្ត អាចជួយបំបាត់ភាពឯកា និងបញ្ចៀសបញ្ហាបាក់ទឹកចិត្តបានផងដែរ។
តិចនិកងាយៗ ជួយកម្ចាត់ភាពឯកា បើទោះបីជាយើងនៅតែម្នាក់ឯង
១. បង្កើតចំណង់ចំណូលចិត្ត
ពេលវេលានៅតែឯងនេះហើយ ជាឱកាសដ៏ល្អក្នុងការបង្កើតចំណង់ចំណូលចិត្តថ្មីៗ និងចាប់ផ្តើមធ្វើអ្វីដែលយើងរង់ចាំមកជាយូរ។ សាកល្បងការផាត់ពណ៌ ចម្អិនអាហារ ហែលទឹក ឬលេងហ្គីតា និងបង្កើតចំណង់ចំណូលចិត្តជាបន្តបន្ទាប់ ក៏ដូចជាព្យាយាមក្នុងការសម្រេចរាល់គោលដៅដែលយើងបានគ្រោងទុកទាំងនោះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. ព្យាយាមយល់ពីខ្លួនឯង
ទន្ទឹមនឹងនេះដែរ គ្នាយើងគួររៀនស្វែងយល់ពីខ្លួនឯងឲ្យបានច្រើន ដោយដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ក៏ដូចជាប្រើប្រាស់ចំណុចខ្លាំង ដើម្បីជម្នះរាល់កង្វះខាតដែលយើងមាន ទើបជាការប្រសើរ។
៣. ស្វែងរកភាពរីកចម្រើននៅក្នុងជីវិត
បន្ថែមពីនេះ យើងគួរអភិវឌ្ឍន៍ផ្នត់គំនិតស្វែងរកភាពរីកចម្រើន និងដុសខាត់ជំនាញដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើង។ ពេលវេលាដែលយើងនៅតែម្នាក់ឯង គឺជាពេលរៀនសូត្រពីជំនឿចិត្ត ទស្សនៈថ្មីៗ គំរូនៃការគិត ក៏ដូចជាការអភិវឌ្ឍអាជីពឲ្យខ្លាំងជាងមុន។
[embed-health-tool-heart-rate]
៤. ផ្ដោតអារម្មណ៍ទៅនឹងបច្ចុប្បន្ន
មិនថាយើងកំពុងតែអានសៀវភៅ ចម្អិនអាហារ ឬផាត់ពណ៌នោះទេ ចូរផ្ដោតអារម្មណ៍ទៅនឹងការធ្វើកិច្ចការទាំងនោះ។ ជាក់ស្តែង ការផ្ដោតអារម្មណ៍ជាគន្លឹះដែលជួយឲ្យយើងមានអារម្មណ៍ស្ងប់ល្អ និងមិនស្លន់ស្លោ នៅពេលដែលយើងប្រឈមនឹងបញ្ហាផ្សេងៗ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង