ចាប់អារម្មណ៍អត់ថា ពេលយើងឃ្លានខ្លាំង តែងមានអារម្មណ៍ថា ឆាប់ខឹងមួម៉ៅជាងពេលធម្មតា? តាមបែបវិទ្យាសាស្ត្រ មកពីរាងកាយត្រូវការអាហារ ហើយខួរក្បាលត្រូវការជាតិស្ករ។ “Hello គ្រូពេទ្យ” នឹងពន្យល់លម្អិតខាងក្រោម៖
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១- ម៉េចបានអារម្មណ៍ឆាប់មួម៉ៅពេលឃ្លាន?
កម្រិតជាតិស្ករគ្រប់គ្រាន់ក្នុងខួរក្បាល ជួយឲ្យចេះគ្រប់គ្រងចរន្តដែលបង្កជាឥរិយាបថហិង្សា។ ពេលញ៉ាំឆ្អែត មានជាតិស្ករគ្រប់គ្រាន់ ធ្វើឲ្យអារម្មណ៍ស្ងប់ល្អ។ ពេលរាងកាយមានជាតិស្ករមិនគ្រប់ អ័រម៉ូនផ្សេងៗត្រូវបញ្ចេញពីរាងកាយ ដូចជា អ័រម៉ូន adrenaline ដែលធ្វើឲ្យមនុស្សមានអាការៈឆេវឆាវប្រើហិង្សា ជាដើម។
ឯហ្សែនរបស់យើងក៏ដើរតួនាទីមួយផ្នែកផងដែរ ដោយបង្កើតសារធាតុម៉្យាងបញ្ចេញទៅក្នុងខួរក្បាល ពេលឃ្លានអាហារ។
២- ដំណោះស្រាយ
ទូទៅ យើងរវល់ ទើបកើតអាការៈឃ្លានខ្លាំង ហើយបានរត់រកអីញ៉ាំ។ អ៊ីចឹង ចន្លោះពេលឃ្លានខ្លាំង អាចត្រៀមអាហារសម្រន់ ឬរបស់កំប៉ិកកំប៉ុកដាក់មាត់ខ្លះ មុនដល់បានអាហារសំខាន់។
បើគ្នាយើងកំពុងសម្រកគីឡូ គួររើសអាហារមានប្រូតេអ៊ីនខ្ពស់ ហើយផ្លែឈើជាជម្រើសមួយដ៏ល្អ ពេលយើងមានអារម្មណ៍ឃ្លានខ្លាំង មុនពេលញ៉ាំអាហារពីរបីម៉ោងក្រោយមក។
អត្ថបទគួរអាន៖