គ្នាយើងអ្នកណាខ្លះចូលចិត្តអានសៀវភៅ? ចុះមានដឹងអត់ ហេតុអ្វីបុគ្គលល្បីៗ អ្នកប្រាជ្ញ មិនមេដឹកនាំជោគជ័យជាច្រើនចូលចិត្តអានសៀវភៅ? ហេតុផលតែមួយគត់ គឺថាអានសៀវភៅ ទោះជាប្រភេទសៀវភៅបែបណាក៏ដោយ សុទ្ធតែជួយយើងច្រើន ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត និងគុណប្រយោជន៍ជាច្រើនទៀត ដូចដែរ “Hello គ្រូពេទ្យ’ លើកឡើងក្នុងអត្ថបទនេះ។
១- រំញោចផ្លូវចិត្ត ខួរក្បាលមានសុខភាពល្អ
ការសិក្សាជាច្រើនរកឃើញថា ការរំពោចផ្លូវចិត្ត អាចប្រសិទ្ធភាពបង្អាក់ការវិវត្តនៃពពួកជំងឺវង្វេងវង្វាន់ដូចជា Alzheimer និង Dementia ហើយថែមទាំងអាចជួយឲ្យបញ្ចេញសកម្មភាព និងអាចបង្ការបញ្ចេញខួរក្បាលអស់ថាមពលជាដើម។
ដូចទៅនឹងបណ្តាសាច់ដុំផ្សេងៗទៀតលើរាងកាយ ខួរក្បាលយើងក៏ត្រូវការធ្វើលំហាត់ប្រាណដូចគ្នា ដើម្បីរក្សាសុខភាពឲ្យរឹងមាំល្អ។ អ្វីដែលកាន់តែអស្ចារ្យដើម្បីអាចរំញោចផ្លូវចិត្តយើងបានល្អ គឺមានតែការអានសៀវភៅប៉ុណ្ណោះ ហេតុនេះនាំឲ្យការអានសៀវភៅ ធ្វើឲ្យខួរក្បាលមានសុខភាពល្អ។
២- កាត់បន្ថយស្ត្រេស
មិនថាយើងមានបញ្ហាស្ត្រេសខ្លាំងប៉ុណ្ណា ទាំងរឿងការងារ ទាំងទំនាក់ទំនងគ្រួសារ ឬបញ្ហាប្រឈមក្នុងជីវិតប្រចាំថ្ងៃក៏ដោយ បញ្ហានេះនឹងរសាត់ទៅឆ្ងាយសែនឆ្ងាយពីយើង នៅពេលនឹងស្លុងអារម្មណ៍ទៅក្នុងការអានសៀវភៅ ឬសៀវភៅរឿងដ៏អស្ចារ្យណាមួយ។ ពិតណាស់ អ្នកនិពន្ធពូកែបំផុត គឺអាចទាញអារម្មណ៍យើងឲ្យចូលតួជាមួយសាច់រឿង ខណៈអារម្មណ៍យើងកំពុងចូលតួ ទុក្ខលំបាកទាំងអម្បាលម៉ាន នឹងរសាត់ចេញពីគំនិតរបស់យើងដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង
- តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេសអំឡុងពេលសម្ងំនៅតែផ្ទះ
៣- ពង្រឹងចំណេះដឹង
គ្រប់យ៉ាងដែលយើងបានអាន និងយកទៅបំពេញនៅចន្លោះប្រហោងក្នុងខួរក្បាល ជាមួយព័ត៌មានថ្មី យើងមិនធ្លាប់ដឹងពីមុន ហើយយើងខ្លួនឯងនឹងកាន់តែដឹងច្បាស់ពីគុណប្រយោជន៍យើងទទួលបានពីការអាន។ នៅពេលចំណេះដឹងយើងកាន់តែទូលំទូលាយ យើងនឹងកាន់តែក្លាយជាមនុស្សពូកែ ក្នុងការដោះស្រាយគ្រប់បញ្ហាកើតឡើងចំពោះមុខ។
៤- ពង្រឹងវាក្យសព្ទ
ចំណុចនេះ ក៏ជាប់ទាក់ទងនឹងចំណុចខាងលើដូចគ្នា គឺអានច្រើន ក៏នឹងទទួលបានពាក្យថ្មីៗជាច្រើនដូចគ្នា ដែលជាវិធីសាស្ត្រពង្រឹងវាក្យសព្ទរបស់យើងកាន់តែត្រឹមត្រូវពីមួយថ្ងៃទៅមួយថ្ងៃ។
លើសពីនេះ អានសៀវភៅ អាចជួយយើងពង្រីកចំណេះដឹងខាងភាសា ទោះមិនមែនជាភាសាជាតិក្តី ជាមួយពាក្យបច្ចេកទេសល្អៗដែលអ្នកនិពន្ធប្រើ អាចជួយយើងពង្រឹងទាំងការនិយាយ និងការសរសេរជាមួយភាសាបរទេសទាំងនោះ។
អត្ថបទពាក់ព័ន្ធ៖
៥- ពង្រឹងការចងចាំ
នៅពេលគ្នាយើងអានសៀវភៅ យើងច្បាស់ណាស់ ត្រូវចងចាំតួអង្គដែលអ្នកនិពន្ធបានរៀបរាប់ មហិច្ឆិតារបស់ពួកគេ ប្រវត្តិសាស្ត្រ រួមទាំងអត្ថន័យផ្សេងៗទៀត ពិសេសគឺការប្រទាក់ក្រឡានៃសាច់រឿងពីមួយទៅមួយ។ នេះមានន័យថា អាចជួយយើងពង្រឹងការចងចាំបានល្អ។ ប៉ុន្តែត្រូវចាំដែរថា ខួរក្បាលជាសរីរាង្គដ៏អស្ចារ្យបំផុតក្នុងរាងកាយយើង ផ្តល់ភាពងាយឲ្យចងចាំគ្រប់អ្វីបានឃើញបានអាន។
៦- ពង្រឹងជំនាញគិត និងវិភាគ
ធ្លាប់សង្កេតឃើញអត់ នៅពេលយើងបានអានប្រលោមលោកបែបអាថ៌កំបាំង ឬស៊ើបអង្កេតណាមួយ យើងតែងតែវិភាគឃើញភាពអាថ៌កំបាំងទាំងនោះ មុននឹងអាចចប់សៀវភៅទៅទៀត។ មានធ្លាប់អ៊ីចឹងអត់? បើមាន គ្នាយើងច្បាស់ជាទទួលបានជំនាញកាន់តែខ្លាំងលើការវិភាគ ការគិតពីផែនការការងារ អាចកត់ចំណាំ និងបែងចែកពួកវាទៅឲ្យអ្នកដែលមិនអាចវិភាគបានដូចជាយើង។
សមត្ថភាពដូចជាការវិភាគបែបស៊ីជម្រៅ គឺមានប្រយោជន៍ខ្លាំងនេះ ពិសេសនៅពេលការងារយើងពាក់ព័ន្ធនឹងផែនការគម្រោងអ្វីមួយ ជួយយើងអាចកត់សម្គាល់ឃើញអ្វីដែលអាចកើតមាន ហើយតក់ត្រាទុកជាបំណែកៗ ហើយបើសិនជាគម្រោងមានការប្រែប្រួល យើងនឹងអាចអភិវឌ្ឍបានភ្លាម នាំឲ្យដំណើរការគម្រោងយើងរលូនទៅមុខយ៉ាងងាយ។
អត្ថបទពាក់ព័ន្ធ៖
- អាថ៌កំបាំងទាំង ៩ របស់ប្រុសៗ ដែលស្រីៗគួរដឹង
- ទុកទូរសព្ទឆ្ងាយខ្លួន កុំអនឡាញ ដើរលេងកាន់តែសប្បាយចិត្ត
- ៣សំណួរ អាចជួយយើងស្វែងរកអត្ថន័យ “ជីវិត”
៧- ពង្រឹងការប្រមូលអារម្មណ៍ និងផ្ចង់អារម្មណ៍បានល្អ
ក្នុងបរិបទនៃសម័យអ៊ីនធើណេតលើពិភពលោកបច្ចុប្បន្ននេះ នៅពេលយើងធ្វើការងារកានតែច្រើន ការយកចិត្តទុកដាក់លើរឿងផ្សេងៗក៏កាន់តែច្រើន។
នៅពេលយើងទុកពេលវេលាធម្យម ៥នាទី បែងចែកពេលសម្រាប់ការងារនីមួយៗ ដូចជាពិនិត្យមើលសារ ឆាតជាមួយដៃគូ មើល Twitter មើលទូរសព័្ទ ឬនិយាយលេងជាមួយមិត្តរួមការងារ វាជាកត្តាជំរុញឲ្យយើងកាន់តែស្ត្រេសខ្លាំងថែមមួយកម្រិត នាំឲ្យផលិតផលការងារធ្លាក់ចុះ។
នៅពេលយើងអានសៀវភៅឯណេះវិញ ការយកចិត្តទុកដាក់របស់យើងទាំងអម្បាលម៉ាន នឹងធ្លាក់ចូលទៅក្នុងសាច់រឿង អ្វីកំពុងកើតឡើងលើពិភពលោក ដូចជាត្រូវខ្យល់បកផាត់យកទៅបាត់មួយរំពេច ថែមទាំងជួយយើងងាយទទួលបានព័ត៌មានចំណេះដឹងល្អៗថែមទៀត។
អានសៀវភៅប្រមាណ ១៥-២០ នាទី មុនចាប់ផ្តើមធ្វើការ ពិសេសនៅពេលព្រឹក អំឡុងពេលលើឡានក្រុងជាដើម នឹងធ្វើឲ្យយើងភ្ញាក់ផ្អើលពីសមត្ថភាពផ្តោតលើការងាររបស់យើងពេលទៅដល់ការិយាល័យ។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ
- ២០២០ គន្លឹះខ្លីៗសាមញ្ញៗ អនុវត្តសម្រាប់សុខភាពផ្លូវចិត្ត ពីអ្នកជំនាញ
- ការសិក្សា៖ ប្រុសៗតាំងខ្លួនរឹងមាំពេក ប្រឈមការធ្វើអត្តឃាតខ្ពស់
៨- ជំនាញតាក់តែងនិពន្ធកាន់តែល្អ
ដូចគ្នាទៅនឹងការពង្រឹងវាក្យសព្ទដែរ អានសៀវភៅ ក៏ជួយពង្រឹងជំនាញកាត់តែងនិពន្ធដូចគ្នា ទាំងឃ្លាឃ្លោង អត្ថន័យ អត្ថរូប និងអត្ថរស គឺកាន់តែរីកចម្រើន។ ការបោះពុម្ភផ្សាយអត្ថបទដែលយើងបានសរសេរ ត្រូវគេទទួលស្គាល់ថាល្អនោះ ក៏ជាផ្នែកមួយក្នុងការជំរុញចិត្ត និងប្រសិទ្ធភាពការងារកាន់តែខ្ពស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕