ប្រើថ្នាំពន្យារកំណើត ជាមធ្យោបាយពន្យារកំណើតដ៏ពេញនិយមមួយ ហើយថ្នាំប្រភេទនេះ ក៏មានបង្កប់ទាំងគុណសម្បត្តិ និងផលរំខានតិចតួចដែរ។ យ៉ាងណាមិញ ស្រីៗយើងគួរដឹងពីផលប៉ះពាល់មួយចំនួនទៅលើវដ្ដរដូវ នៅពេលដែលយើងប្រើថ្នាំពន្យារកំណើតក្នុងរយៈពេលយូរ។
ធ្លាក់ឈាមតិចតួចនៅពេលប្រើថ្នាំពន្យារកំណើត
ជាក់ស្តែង ការធ្លាក់ឈាមតិចតួច ត្រូវបានចាត់ទុកថាជាការធ្លាក់ឈាមមិនប្រក្រតីពីទ្វារមាស ដែលអាចកើតឡើងនៅមុនពេល ឬក្រោយមករដូវ។ ការធ្លាក់ឈាមតិចតួច នៅចន្លោះវដ្ដរដូវ អាចបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ហើយកត្តាចម្បងមួយ គឺជាផលរំខាននៃការប្រើថ្នាំពន្យារកំណើត ជាពិសេសក្នុងអំឡុងពេលប្រើប្រាស់នៅប៉ុន្មានខែដំបូង។
ធ្លាក់ឈាមចន្លោះវដ្ដរដូវ អំឡុងពេលប្រើថ្នាំពន្យារកំណើតគួរឲ្យបារម្ភដែរអត់?
ពិតណាស់ ការធ្លាក់ឈាមចន្លោះវដ្ដរដូវ កើតឡើងជាទូទៅ នៅពេលដែលយើងប្រើថ្នាំពន្យារកំណើត ។ ស្រីៗខ្លះអាចសង្កេតឃើញមានធ្លាក់ឈាមតិចតួច ស្របពេលដែលគ្នាយើងខ្លះទៀត អាចធ្លាក់ឈាមច្រើន និងអាចមានរយៈពេល១ថ្ងៃ ឬច្រើនថ្ងៃ។ ថ្វីត្បិតតែការធ្លាក់ឈាមភាគច្រើនមិនគួរឲ្យបារម្ភក៏ដោយ ប៉ុន្តែយើងចាំបាច់តាមដានឲ្យដិតដល់ ជាពិសេស ប្រសិនបើយើងធ្លាក់ឈាមច្រើន ឬ ញឹកញាប់។
ក្រៅពីមានធ្លាក់ឈាម ថ្នាំពន្យារកំណើតក៏អាចបង្កផលរំខានមួយចំនួនទៀត ទៅលើវដ្ដរដូវផងដែរ រួមមាន៖
- ប្រែប្រួលរយៈពេលនៃវដ្ដរដូវ ដោយសារតែកត្តាអ័រម៉ូន
- បើយើងប្រើថ្នាំពន្យារកំណើតក្នុងរយៈពេល៣សប្តាហ៍ដំបូងនៃវដ្ដរដូវ យើងអាចមករដូវលឿនជាងការរំពឹងទុក
- នៅពេលដែលយើងប្រើថ្នាំពន្យារកំណើតនៅសប្តាហ៍ទី៤នៃវដ្ដរដូវ នោះរដូវនឹងចាប់ផ្តើមនៅពេលធម្មតា ហើយមានរយៈពេលយូរជាងធម្មតា។
[embed-health-tool-heart-rate]
កត្តាហានិភ័យនៃការធ្លាក់ឈាមតិចតួច
ការធ្លាក់ឈាមតិចតួច អាចកើតឡើងលើស្រីៗដែលជក់បារី និងប្រើថ្នាំពន្យារកំណើតមិនទៀងទាត់។ មូលហេតុផ្សេងទៀត អាចរួមមានការឆ្លងមេរោគ ដូចជាជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា។ ក្នុងករណីដែលយើងធ្លាក់ឈាមច្រើន ឬធ្លាក់ឈាមយូរលើសពី៧ថ្ងៃ ស្រីៗយើងគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?