ស្រីៗយើងអាចមានអារម្មណ៍អៀនខ្មាស ប្រសិនបើខ្លួនមានអារម្មណ៍ឈឺនោមនៅអំឡុងពេលរួមភេទ។ ពិតណាស់ ការឈឺនោមនៅពេលប្រតិបត្តិការលើគ្រែកើតឡើងជាទូទៅ ហើយវាក៏អាចរំខានអារម្មណ៍ដល់ដៃគូរបស់យើងផងដែរ។ យ៉ាងណាមិញ តើអាការៈនេះគឺជារឿងធម្មតាឬអត់? ហើយយើងគួរទៅជួបជាមួយនឹងគ្រូពេទ្យដែរទេ?
ជាទូទៅ អារម្មណ៍ចង់នោមក្នុងពេលរួមភេទច្រើនតែកើតឡើងចំពោះស្ត្រី ពីព្រោះប្រតិកម្មភ្លាមៗនៃរាងកាយរបស់បុរស អាចរារាំងពីការឈឺនោម នៅពេលដែលលិង្គឡើងរឹង។ តាមពិតទៅ ការឈឺនោមនៅអំឡុងពេលរួមភេទ គឺជារឿងធម្មតាប៉ុណ្ណោះ ហើយប្រមាណ៦០% នៃស្ត្រីតែងតែមានអារម្មណ៍បែបនេះ។ មូលហេតុធ្វើឲ្យយើងឈឺនោមនៅអំឡុងពេលរួមភេទ មានដូចខាងក្រោម។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
១. រួមភេទពេលប្លោកនោមពេញបានពាក់កណ្ដាល
យើងប្រហែលជាធ្លាប់ដឹងហើយថា ការនោមក្រោយរួមភេទរួច អាចការពារខ្លួនពីការបង្ករោគលើផ្លូវទឹកនោម ប៉ុន្តែគ្នាយើងក៏គប្បីនោមមុនពេលរួមភេទដូចគ្នា ប្រសិនបើយើងមិនចង់នោមនៅអំឡុងពេលប្រតិបត្តិការទេនោះ។ ទ្វារទឹកនោម និងប្លោកនោមនៅជាប់នឹងរន្ធទ្វារមាស ហើយនៅពេលដែលប្លោកនោមពេញ ការរួមភេទអាចធ្វើឲ្យយើងកាន់តែមានអារម្មណ៍រាន់នោមទ្វេដង។
[embed-health-tool-ovulation]
២. ស្ងួតទ្វារមាស
ការស្ងួតទ្វារមាសអាចបណ្ដាលឲ្យមានការរលាករន្ធទ្វារទឹកនោម ដែលធ្វើឲ្យយើងមានអារម្មណ៍ឈឺនោមភ្លាមៗ នៅអំឡុងពេលរួមភេទ។ ដើម្បីការពារបញ្ហាស្ងួតទ្វារមាស ឬការរលាក យើងអាចប្រើប្រាស់ទឹករម្អិល ពីព្រោះវាអាចជួយបញ្ចៀសជាលិកាទ្វារមាសពីការរលាក ដែលធ្វើឲ្យប៉ះពាល់ដល់បំពង់ទឹកនោម និងបង្កជាអារម្មណ៍ឈឺនោម។
៣. សាច់ដុំបាតអាងត្រគាកខ្សោយ
ប្រសិនបើយើងមានបញ្ហាបាតអាងត្រគាកខ្សោយ ដោយសារតែការសម្រាលកូន ក្អករ៉ាំរ៉ៃ កណ្ដាស់ ទល់លាមក ឬការធ្វើលំហាត់ប្រាណដែលមានផលប៉ះពាល់ខ្លាំងជាប្រចាំ វាក៏អាចបណ្ដាលឲ្យយើងមានអារម្មណ៍ឈឺនោម អំឡុងពេលរួមភេទដូចគ្នា។ វិធីសាស្ត្រដ៏ល្អបំផុតដើម្បីពង្រឹងបាតអាងត្រគាក យើងគប្បីធ្វើលំហាត់ប្រាណKegel។
៤. ប្លោកនោមភ្ញោចខ្លាំង
ការឈឺនោមអំឡុងពេលរួមភេទ គឺជារោគសញ្ញានៃប្លោកនោមភ្ញោចខ្លាំង ហើយវាត្រូវបានសម្គាល់ដោយការឈឺនោមញឹកញាប់ និងភ្លាមៗ ដែលមានការពិបាកក្នុងការគ្រប់គ្រង។ វាកើតឡើងនៅពេលដែលប្លោកនោមព្យាយាមបញ្ចេញទឹកនោម ទោះបីជាវាមិនទាន់ពេញក៏ដោយ។ នៅក្នុងករណីដែលនោមញឹកញាប់ ព្រមទាំងសង្ស័យថាមានបញ្ហាប្លោកនោមភ្ញោចខ្លាំង គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ